ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    បែក​ធ្លាយ​ស្មាតហ្វូន HTC ស៊េរី​ថ្មី​មាន​ផ្ទៃ​ខាង​ក្រោយ​ស្រដៀង​ទៅ​នឹង Galaxy S7

បែក​ធ្លាយ​ស្មាតហ្វូន HTC ស៊េរី​ថ្មី​មាន​ផ្ទៃ​ខាង​ក្រោយ​ស្រដៀង​ទៅ​នឹង Galaxy S7

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិនយូរទេ HTC នឹងដាក់បង្ហាញនូវស្មាតហ្វូនស៊េរីថ្មី របស់ខ្លួន នៅក្នុងថ្ងៃទី 12 ខែមករានេះ ដែលក្នុងស្រុក យើងអាចឈាន ដល់ថ្ងៃទី 13 ទើបទទួលបាន ដំណឹងនេះ។ ស្មាតហ្វូនដែល ពួកគេត្រៀមដាក់ បង្ហាញនោះ មានចំនួន 2 ម៉ូឌែល អាចជា HTC U Ultra មានអេក្រង់ 6 អ៊ីញនិង HTC U Play មានអេក្រង់ 5.2 អ៊ីញ។

cover final-1000x150-copy

ស្របពេលដែលថ្ងៃដាក់បង្ហាញខិតជិតមកដល់ បែបនេះ ក៏នៅតែមាន ពត៌មាន បែកធ្លាយពីលក្ខណៈ សម្បត្តិខ្លះ និងរូបភាពមួយ ចំនួនទាក់ទង នឹងស្មាតហ្វូន នេះដែរ។ យើងអាចដឹង បាន HTC U Ultra មានអេក្រង់ 6 អ៊ីញ, អាចបង្ហាញរូបភាព ដល់កម្រិត 1440 x 2560 ភិចសែល, ជាពិសេសវា អាចនឹងដំនើរការ បន្ទះឈីប Snapdragon 835 អមជាមួយ ស៊ីភីយូ 8 គ្រាប់, ប្រើជីភីយូ Adreno 540, រ៉េមទំហំ 4GB, អង្គផ្ទុកទិន្នន័យ 64GB, កាមេរ៉ាក្រោយភ្លោះ ទំហំ 23 មេហ្គាភិចសែល និង 13 មេហ្គាភិចសែល រីឯកាមេរ៉ាមុខ ទំហំ 16 មេហ្គាភិចសែល។ ថាមពលថ្ម 4000mAh។

ចំពោះ HTC U Play មានផ្ទៃអេក្រង់ខាងមុខ 5.2 អ៊ីញ, អាចបង្ហាញរូបភាព ដល់កម្រិត 1080 x 1920 ភិចសែល, ប្រើបន្ទះឈីប MediaTek MT6755 (Helio P10) អមជាមួយ ស៊ីភីយូ 8 គ្រាប់, ជីភីយូ Mali-T860, រ៉េមទំហំ​ 3GB, អង្គផ្ទុកទិន្នន័យ 32GB, កាមេរ៉ាក្រោយ និងកាមេរ៉ាមុខទំហំ 16 មេហ្គាភិចសែល ដូចគ្នា។ ថាមពលថ្ម 2500mAh ។

រូបភាពខាងលើនេះ អាចជា HTC U Play ដែលយើង បានឃើញ និងអាចដឹង បានថា វាមានការ ឌីហ្សាញទីតាំង កាមេរ៉ា និង Flash ពន្លឺ ជាមួយសេនសឺ ចាប់រូបភាព នៅទីតាំង ដែលស្រដៀង ទៅនឹងផ្ទៃ ខាងក្រោយរបស់ Galaxy S7 ដែរ រីឯផ្ទៃខាងមុខ ក៏មានបន្ថែម នូវអេក្រង់ទី 2 ដូចទៅនឹង LG V20 ផងដែរ។ ចុះអ្នកគិត បែបណា ចំពោះរូបរាង បែបនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:13 AM, 11 January
  • ប្រភព: Up Leak
  • Tag: ទូរស័ព្ទ