ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    LG G6 ប្រកាស​ជា​ផ្លូវ​ការ​ថា​នឹង​បំពាក់​អេក្រង់​ធំ​ជាង​គេ ដែល​មាន​កម្រិត Ratio 18:6

LG G6 ប្រកាស​ជា​ផ្លូវ​ការ​ថា​នឹង​បំពាក់​អេក្រង់​ធំ​ជាង​គេ ដែល​មាន​កម្រិត Ratio 18:6

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពត៌មានពីប្រទេសកូរ៉េ បានផ្សាយអោយដឹងថា ក្រុមហ៊ុន LG បានប្រកាសជា ផ្លូវការហើយ ពីកំពូលស្មាតហ្វូន ជំនាន់ចុងក្រោយ របស់ខ្លួន ដែលត្រៀមនឹង បង្ហាញខ្លួន នាពេលឆាប់ៗនេះ ថានឹងបំពាក់ មកជាមយនឹង អេក្រង់ធំ ទូលាយ ទំហំ 5.7 អ៊ីញ អាចបង្ហាញរូបភាព បានក្នុងកម្រិត QHD+ (1440 x 2880)  ដែលមានកម្រិត បង្ហាញរូបភាព ratio 18:6។

cover final-1000x150-copy

ជាងនេះទៅទៀត LG ក៏បាន បន្ថែមទៀតផងដែរថា អេក្រង់ជំនាន់ថ្មី ដែលត្រៀមនឹង បំពាក់នៅលើ LG G6 នេះ ក៏នឹងមានភាព ងាយស្រួល ជាងមុន នៅក្នុងការ Touch បញ្ជា។ ម្យ៉ាងវិញទៀត វាក៏មានរាងស្តើង និងជួយ កាត់បន្ថយ មិនអោយប្រើ ថាមពលច្រើន ដល់ទៅ 30% ផងដែរ។

1

សម្រាប់ថ្ងៃដាក់បង្ហាញវិញ LG មិនទាន់ប្រកាស ពីកាលបរិច្ឆេទ ជាក់លាក់ ណាមួយ អោយដឹង នៅឡើយទេ ហើយចំពោះ លក្ខណៈសម្បត្តិ ផ្សេងៗទៀត ក៏ដូចច្នោះដែរ ដោយវាកំពុងតែ ស្ថិតនៅក្នុង ភាពអាថ៌កំបាំង នៅឡើយ។ តែទោះជាយ៉ាង ណាក៏ដោយ បើតាម សារពត៌មាន ដែលធ្លាប់តែ វិភាគត្រូវៗ កន្លងមក បានប្រាប់ អោយដឹងថា វាអាចនឹង បង្ហាញខ្លួន ក្នុងកំឡុងខែ កុម្ភៈ ខាងមុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:05 AM, 11 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ