ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តា​រាង​ចំណាត់​ថ្នាក់ Box Office សម្រាប់​សប្តាហ៍​ទី 2 ខែ​មករា

តា​រាង​ចំណាត់​ថ្នាក់ Box Office សម្រាប់​សប្តាហ៍​ទី 2 ខែ​មករា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿង​ទើប​ចាក់​បញ្ចាំង​មួយ​ចំនួន​ដែរ​នៅ​សប្តាហ៍​ដំបូង តែ​អាច​ឈរ​តំណែង​កំពូល​នៅ​ក្នុង​តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Hidden Figures ដែលរៀបរាប់ពីស្រ្តី 3 នាក់ មាន​​សញ្ជាតិជាអាមេរិចកាំងស្បែកខ្មៅ មានគំនិតវៃឆ្លាត ជួយដល់ការលូតលាស់ របស់អង្គការ NASA ក្នុង​ប្រវត្តិសាស្រ្ត។

cover

final-1000x150-copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Rogue One: A Star Wars Story ជាប្រភេទរឿង​វិទ្យាសាស្រ្ត​បែបប្រឌិត ដែលរៀបរាប់ពីការប្រមូលផ្តុំជាក្រុមនៃអ្នកខ្លាំងមកពីគ្រប់តំបន់ ក្នុងគោលបំណង​លួច​យក Death Star ដែលជាអាណាចក្រផលិតអាវុធ ដើម្បីចង់រក្សាសុវត្ថិភាពពីបាតដៃ Darth Vader និង​ខ្សែ​ភាពយន្ត Sing ជាប្រភេទរឿងគំនូរជីវចលរបស់ Illumination Entertainment ដែលបង្ហាញពីទិដ្ឋភាពក្នុង​សង្គមផង អមជាមួយការចម្រៀង និងបញ្ចូលសំលេងដោយតារាល្បីៗទៀតផង។

ហើយនៅមានខ្សែភាពយន្តច្រើនទៀត ក៏នៅជាប់ក្នុងតារាងនេះដែរ ទោះបីជាបានចាក់បញ្ចាំងប៉ុន្មានសប្តាហ៍​មក​ក៏ដោយ និងខ្លះទៀតចាក់សប្តាហ៍ដំបូង គឺមិនបានប្រាក់ចំណូលច្រើន ក៏មានដែរ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ចំណូលបានច្រើនគេ នាសប្តាហ៍នេះ ៖

  1. Hidden Figures

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 22,8 លានដុល្លារ និងសរុប 25 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

1

  1. Rogue One: A Star Wars Story

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 22 លានដុល្លារ និងសរុប 477 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

2

  1. Sing

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 20 លានដុល្លារ និងសរុប 214 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

3

  1. Underworld: Blood Wars

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 13 លានដុល្លារ និងសរុប 13 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 4

  1. La La Land

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 51 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 5

  1. Passengers (2016)

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 80 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Why Him?

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 6,9 លានដុល្លារ និងសរុប 48 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

7

  1. Moana

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 6,3 លានដុល្លារ និងសរុប 225 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

8

  1. Fences

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 4,8 លានដុល្លារ និងសរុប 40 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

9

  1. Assassin’s Creed

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 4,1 លានដុល្លារ និងសរុប 49 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Hidden Figures ហើយខ្សែ​ភាព​យន្ត​​នេះ មានចាក់បញ្ចាំងនៅក្នុងប្រទេសយើងហើយ ដូចនេះប្រសិនបើអ្នកចាប់អារម្មណ៍អាចរកទស្សនា​បាន​នៅតាមរោងភាពយន្តដែលនៅជិតផ្ទះអ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 2:53 PM, 10 January
  • ប្រភព: Box Office Mojo
  • Tag: ភាពយន្ត