ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​គឺ​ជា​គំរូ​រថយន្ត Audi Q8 មាន​រូបរាង​ស៊ិចស៊ី ឃើញ​ហើយ​ស្រលាញ់​ម៉ង!

នេះ​គឺ​ជា​គំរូ​រថយន្ត Audi Q8 មាន​រូបរាង​ស៊ិចស៊ី ឃើញ​ហើយ​ស្រលាញ់​ម៉ង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន​ផលិត​រ​ថយន្ត Audi ទើ​ប​នឹង​ធ្វើ​ការប​ង្ហាញ​រូបរាង​គំរូ​ជាផ្លូវ​ការ​របស់​រថយន្ត​ត្រកូល Q របស់​ខ្លួន​ដែល​វា​មាន​ឈ្មោះ​ថា Q8 ជាផ្លូវការ ដែល​វា​មិន​ទាន់​ចេញ​លក់​ក្នុង​ទីផ្សារ​នៅ​ឡើយ​ទេ ដោយ​យោង​តាម​ប្រភព​ពត៌មាន​បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង​ថា Audi បញ្ចេញគំរូ Q8 ស៊េរីទំនើប ដោយមានការកែ​ប្រែ​រូបរាង​ទាំងមូល​សម្រាប់​ថ្ងៃអនាគត​នេះ គឺខ្លួនចង់ឲ្យពិភពលោកបានឃើញអំពីរូបរាងដ៏ស៊ីចស៊ីរបស់វាជាមុន សិន​ក៏ដូ​ច​ជា​បច្ចេក​វិទ្យា​នានា ដែលក្រុមហ៊ុនអាឡឺម៉ង់មួយនេះត្រៀមនឹងបំពាក់សម្រាប់រថយន្តកំពូលៗ ជំនាន់​ក្រោយ​របស់​ខ្លួន​ជាច្រើនម៉ូឌែល។

final-1000x150-copy

Q8 នេះគឺជាប្រភេទរថយន្ត SUV ល្អបំផុតសម្រាប់បើកបរគ្រប់ស្ថានភាពផ្លូវ ទាំងផ្លូវជាតិ និង Off-road ជា​ដើម ជាមួយរូបរាងថ្មីស្រឡាងស្រស់ស្អាតមិនធម្មតានោះទេ ស្រដៀងទៅនឹង Q7 ស៊េរី 2016 ដែរ តែវា​រាង​ធំជាង និងកាចជាងច្រើន មើលទៅទំនើប ហើយ High តែម្ដង។ Audi បានដាក់តាំងបង្ហាញគំរូ Q8 ដ៏ថ្មី​ស្រឡាង​មួយនេះក្នុងព្រឹត្តិការ North American International Auto Show ឆ្នាំ 2017 ហើយបានបង្ហើប​ឲ្យដឹងថា Q8 មានប្រព័ន្ធភ្លើងបែប Laser ថ្មីស្រឡាង ជាមួយនឹងអំពូល LED ទាំងអស់ វាមានសមត្ថភាព​បញ្ចេញ​ភ្លើង​បានដិត​ពណ៌ច្បាស់ ទោះបីនៅក្រោមថ្ងៃខ្លាំង ហើយក្នុង​ឡាន​ទាំង​មូល​ប្រើប្រាស់​សេនស័រ​ចុច​ទាំង​អស់ ទាំងការប្រើប្រាស់បញ្ជាទៅលើកញ្ចក់ បើកសន្ទះម៉ាស៊ីន, គូទក្រោយ, កំណត់​មុខងារ​ជា​ច្រើន​រាប់​មិន​អស់ផ្សេងទៀត។

នៅផ្នែកខាងក្នុងតាបឡូត្រូវបានរចនាឡើងយ៉ាងប្រណិតជាមួយនឹងពូកស្បែកប្រណិត ក៏ដូចជាលោហៈ​ធាតុ​មិន​កាន់​ស្នឹម ឬច្រេះស៊ីមានផាសុខភាព និងទូលាយក្នុងការដាក់ឥវ៉ាន់ អង្គុយបើកបរជាដើម អមមកជាមួយ​នឹង​អេក្រង់ទំហំ 12.3 អ៊ីញ មានសមត្ថភាពបង្ហាញរូបបានក្នុងកម្រិត HD សម្រាប់បង្ហាញរាល់ពត៌មាន​ជា​ច្រើន​​របស់​រថយន្ត​សម្រាប់​អ្នកបើកបរផ្ទាល់ ហើយក៏មានអេក្រង់ Touchscreen មួយ​ផ្សេង​ទៀត​នៅ​ចំ​កណ្ដាល​សម្រាប់​បំរើទៅលើសេចក្ដីត្រូវការទៅលើមុខងារតន្ត្រី, វីដេអូ, ផែនទីជាដើម -ល-។ កម្លាំង​ម៉ាស៊ីន​វិញ​គំរូ Q8 នេះនឹងត្រូវបំពាក់មកជាមួយម៉ាស៊ីនប្រភេទ 3.0-liter ពពួក TFSI ដែលប្រើប្រាស់ម៉ូទ័រស៊ីភ្លើង ដែល​វា​គឺ​ជាពពួកម៉ាស៊ីន Hybrid លំដាប់ខ្ពស់ស៊េរីថ្មី ជួយសន្សំសំចៃសាំងបានយ៉ាងប្រសើរ ដោយ Q8 មាន​កម្លាំង 333 សេះ មាន​ម៉ូទ័រ​អេឡិច​ត្រូនិចកម្លាំង 100kW ដោយវាអាចបើកពីល្បឿន 0 ទៅ 100 គីឡូម៉ែត្រ​ក្នុង​​មួយ​ម៉ោងចំនាយពេលត្រឹមតែ 5.4 វិនាទីប៉ុណ្ណោះ ជាសន្ទុះមួយលឿនមិនចាញ់ឡានស្ព័រប៉ុន្មាននោះទេ ដែល​អាចបើកបរក្នុងល្បឿនកប់បំផុតត្រឹម 250 គីឡូម៉ែត្រក្នុងមួយម៉ោង។

Static photo Colour: Bombay blue

Static photo Colour: Bombay blue

15 16

យ៉ាងណាមិញ Audi ពុំបានបញ្ជាក់ប្រាប់ថា Q8 នឹងចេញលក់ក្នុងទីផ្សារអន្តរជាតិនៅ​ខែ​ឆ្នាំ​ណា​នៅ​ឡើយ​នោះ​ទេ ព្រោះវាគ្រាន់តែជាគំរូ ដែលបង្ហាញអំពីថ្ងៃអនាគតរបស់រថយន្ត Audi ពពួក SUV ក្នុងខ្សែ​ស្រឡាយ​ត្រកូល Q ប៉ុណ្ណោះ។

ចង់ដឹងកាន់តែច្បាស់ជុំវិញរូបរាងសូមទស្សនាវីដេអូខាងក្រោម៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:13 PM, 10 January
  • ប្រភព: Slash Gear
  • Tag: យានយន្ត