ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត Camry 2018 ផ្លាស់​ប្ដូរ​រូបរាង ទាំង​ស្រុង​មើល​ទៅ​ប្លែក​ភ្នែក កាច​ម្យ៉ាង​ដែរ

រថយន្ត Camry 2018 ផ្លាស់​ប្ដូរ​រូបរាង ទាំង​ស្រុង​មើល​ទៅ​ប្លែក​ភ្នែក កាច​ម្យ៉ាង​ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗ នេះក្រុមហ៊ុន Toyota បាន​បង្ហាញ​រថយន្ត ស៊េរីថ្មី​របស់​ខ្លួន  យ៉ាង​ស្រស់​ស្អាត​ខ្លាំង​ណាស់ ក្នុង​ព្រឹត្តិការណ៍ NAIAS។ សម្រាប់ រថយន្ត​ដែល Toyota បាន​ដាក់​បង្ហាញ នោះផងដែរ គឺជា រថយន្ត Camry 2018 ស៊េរីថ្មី ត្រូវបានក្រុមហ៊ុន Toyota ធ្វើការផ្លាស់ប្ដូរ រូបរាងទាំងស្រុង​តែ​ម្ដង។ បើយើង​ក្រលេក​មើល​ស្ដុប​ខាង​មុខ និងមុខរបស់វានោះ​ មើលទៅរាងស្រួច និង​កាច​ជាង​មុន ប៉ុន្តែស្រស់ស្អាត ម្យ៉ាងដែរ។

cover

final-1000x150-copy

​សម្រាប់ខាងក្នុងឡានវិញក៏ដូចគ្នាផងដែរ គឺមានការ ផ្លាស់ប្ដូរ ទាំងអស់ មើលទៅប្លែក​ទាំង​ការ​រចនា ពូក​អង្គុយ និង interior ផ្សេងៗក្នុងឡាន។ Camry 2018 Toyota បានចេញច្រើន​ម៉ូឌែល​ទៀត​ផងដោយវា មាន 4 ម៉ូឌែលគឺ LE, SE, SXE​ និងមួយទៀត ជាម៉ូឌែល Premium គឺ XLE។ សម្រាប់ ម៉ូឌែល Camry  2018 XLE នេះគឺជាម៉ូឌែលពិសេសជាងគេ ដែលវាមាន រង្វង់យ៉ាន់ កង់ឡាន ទំហំ 19 អ៊ីញពត៌ខ្មៅ គ្រប​ដណ្ដប់​ដោយលោហៈ Alloy ទៀត​ផង។

pic-1 pic-2

Camry 2018 គឺមានកម្លាំងម៉ាស៊ីន 3.5-liter V6 គឺជាកម្លាំងម៉ាស៊ីនធំផងដែរ ដែលវាអាចរត់​បាន​លឿន។ ក្រុមហ៊ុន Toyota ក៏បានបានគិតគូរ ដល់អតិថិជន ក្នុងការ ប្រើប្រាស់ឡាន​ជួយ​សន្សំ​លុយ ដោយវាមាន​កម្លាំង​ម៉ាស៊ីន V6 ក៏ពិតមែន ប៉ុន្តែមិនសូវស៊ីសាំងឡើយ ពីព្រោះ វា​ប្រើប្រាស់ នូវ ប្រព័ន្ធ Hybrid ដែលអាច​កាត់បន្ថយ នៅការស៊ីសាំងបានច្រើន។

pic-3

ក្រុមហ៊ុន Toyota ​គ្រាន់តែ ធ្វើការដាក់បង្ហាញ​មុន គឺមិនទាន់ ចេញលក់​នោះទេ។ រីឯថ្ងៃ ចេញ​លក់វិញនោះ ក្រុម​ហ៊ុន នេះក៏បានបង្ហើបអោយដឹងដែរ ថាខ្លួន អាចនឹងចាប់ផ្ដើមចេញលក់ ក្នុង​ខែ​​សីហា ឯណោះ។ សរុប​មក​ការចេញរថយន្ត ថ្មី Camry 2018 នេះផងដែរ គឺមាន​ភាព​ប្លែក​​ខ្លាំង នៃការ រចនារូបរាង​ថ្មីនេះ ហើយ​នៅ​មាន​បច្ចេកវិទ្យាថ្មីៗ ដែលធ្វើអោយ អ្នកគាំទ្រជាច្រើន​ចាប់ អារម្មណ៍​។

**សូមចុចត្រង់នេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Visal
  • 1:50 PM, 10 January
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត