ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី​សម្រាប់​ថត​សម្លេង​ពេល​ខល​ចេញ ខល​ចូល​ដោយ​ស្វ័យ​ប្រវត្តិ

កម្មវិធី​សម្រាប់​ថត​សម្លេង​ពេល​ខល​ចេញ ខល​ចូល​ដោយ​ស្វ័យ​ប្រវត្តិ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការនិយាយគ្នា តាមរយៈទូរស័ព្ទពិតជា គ្មានសុវត្ថិភាពទេ រាល់ការនិយាយ មួយចំនួន អាចបែកធ្លាយ ដោយចៃដន្យ ឬយ៉ាង ងាយបំផុត ដោយសារតែមាន កម្មវិធីចេញមក ក្រោយមួយចំនួន មានសមត្ថភាពខ្ពស់ អាចថតយក សម្លេងនៅពេល និយាយគ្នានោះ បានទាំងស្រុង ដោយគ្មានឮ សម្លេងផ្តល់ដំណឹង អ្វីបន្តិចសោះ ដូចកម្មវិធីមួយ នេះអញ្ចឹង។

cover final-1000x150-copy

កម្មវិធីនេះ ឈ្មោះ Automatic Call Recorder ដែលអាចថត យកសម្លេង នៅពេល ទូរស័ព្ទ ខលចេញ និងខលចូល ដោយមិនផ្តល់ ដំណឹងដល់ដៃ គូម្ខាង ទៀតដឹង ទាល់តែសោះ ដូចនេះប្រសិន ជាអ្នក និយាយទូរស័ព្ទ គួរប្រើពាក្យ គួរសមរម្យបន្តិច ប្រយ័ត្នមាននរណា ម្នាក់លួច ថតសម្លេងទុក លេងសើច ឬមានគោល បំណងផ្សេង។ តែកម្មវិធីនេះ​ ក៏មាន ប្រយោជន៍ដែរ អ្នករក្សាទុក រាល់សម្លេង ជនខលខូច មួយចំនួន ដែលខលមក រញ៉េររញ៉ៃ ឬជេរប្រមាថអ្នក ដោយថតយក សម្លេងទាំងនោះ ទុកជាភស្តុតាង ក៏បាន។

1

ប្រសិនបើ អ្នកគិតថា វាមានប្រយោជន៍សម្រាប់អ្នក អ្នកអាចទាញយក ទុកអោយ ហើយ ដើម្បីពេល ដែលចាំបាច់ ប្រើការ អាចប្រើបាន ទាន់ពេល។

**សូមចុចត្រង់នេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Hong
  • 10:56 AM, 10 January
  • ប្រភព: Play Store
  • Tag: កម្មវិធី & ហ្គេម