ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Omen X ជា Monitor លំដាប់​ខ្ពស់ ល្អ​ប្រណិត​ទើប​នឹង​ចេញ​ក្ដៅ​ៗ! បើ​បាន​ប្រើ​ដឹង​តែ​ពេញចិត្ត!

Omen X ជា Monitor លំដាប់​ខ្ពស់ ល្អ​ប្រណិត​ទើប​នឹង​ចេញ​ក្ដៅ​ៗ! បើ​បាន​ប្រើ​ដឹង​តែ​ពេញចិត្ត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកលេងហ្គេម, គូរប្លង់, ឌីហ្សាញ, កាត់តរូបភាព​ និងវីដេអូជាដើម ប្រាកដជាចង់ បានម៉ាស៊ីន កុំព្យូទ័រមានកម្លាំង ខ្លាំង ហើយក្នុងនោះ អេក្រង់បង្ហាញរូបភាព​ គឺជាចំនុចសំខាន់ មួយផងដែរ ដែលតម្រូវឲ្យ វាមានសមត្ថភាព ខ្ពស់ក្នុងការ ផ្គត់ផ្គង់រូបភាព មើលទៅ ត្រជាក់ភ្នែក ធ្វើឲ្យយើងមាន អារម្មណ៍ចង់ ធ្វើការ និងហ៊ឺហា ម្យ៉ាងដែរ។ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ ទីផ្សារ HP ក៏មានអាវុធសម្រាប់ ពិសេសមួយ សម្រាប់អតិថិជន ក៏ដូចជាទុក ប្រកួតប្រជែង ក្នុងទីផ្សារ ជាមួយនឹង Monitor ល្បីៗផ្សេងទៀត សម្រាប់ឆ្នាំ 2017 នេះ វាគឺជា Monitor មានឈ្មោះថា Omen X បង្កើតឡើងយ៉ាង ពិសេសសម្រាប់ អ្នកចង់បាន អេក្រង់មាន សមត្ថភាព ខ្ពស់ក្នុងការ ផ្គត់ផ្គង់រូបភាព ក៏ដូចជាវីដេអូ ក្នុងកម្រិតមួយល្អ ធានាថាបាន ប្រើនឹង ពេញចិត្ត។

1cover final-1000x150-copy

Omen X ត្រូវបានរចនាឡើងតាមបែបសម័យនិយម មានរូបរាងបែបជ្រុង កម្រាស់ត្រឹម 6.87 មីលីម៉ែត្រប៉ុណ្ណោះ សាកសមបំផុត សម្រាប់ការប្រើប្រាស់ គ្រប់ស្ថានការ និងការងារទូទៅ ពិសេសគឺលេង ហ្គេមតែម្ដង ជាមួយនឹងអេក្រង់ កោងស្អាតមិន ធម្មតាទំហំ ដល់ទៅ 35 អ៊ីញ ដែលមានសមត្ថភាព បង្ហាញរូបភាពបានដល់ ទៅកម្រិត 3440 x 1440p ឬស្មើនឹងកម្រិត 2K ជាមួយដង់ស៊ីតេ 106ppi មានកម្រិត Ration ដល់ 21:9 ដែលអ្នកអាច ទទួលបាន នូវរូបភាព បង្ហាញចេញពី អេក្រង់របស់ Omen X ច្បាស់មិន ធម្មតានោះទេ ហើយក៏ពេញភ្នែក ផងដែរ អរគុណទៅដល់ អេក្រង់ដ៏ធំ និងកោងរបស់វា។ ជាងនេះ ទៅទៀត Omen X ម៉ូឌែល 35 អ៊ីញ នេះមានកម្រិត Brightness ដល់ទៅ 300nit ជាមួយនឹងល្បឿន Refresh Rate ដល់ 100Hz និងស្គាល់គ្នា ជាមួយមុខងារ G-Sync ផងដែរ ដែលល្បឿន 100Hz នេះ មិនទាន់ខ្លាំង ដល់កម្រិតកំពូល នោះទេ បើប្រៀបធៀបជាមួយ Gaming Monitor កំពូលផ្សេងទៀត ខណៈ Predator បានចេញ Monitor សម្រាប់ឆ្នាំ 2017 នេះមាន Refresh Rate ដល់ទៅ 240Hz ទៅហើយ តែវាមិនអី នោះទេ 100Hz នេះគឺខ្លាំង ណាស់ទៅហើយ មិនចាំបាច់ ដល់ទៅ 240Hz នោះទេ ឲ្យតែមាន GPU ខ្លាំងសម្រាប់ Render ឲ្យលើស 60fps ទៅគឺអាចទទួល យកបានហើយ តែបើលើសពីនេះ គឺកាន់តែល្អ។

2 3 4

Omen X 35 ស៊េរី 2017 ក៏បានបំពាក់មកជាមួយ រន្ធតំណរភ្ជាប់ ផ្សេងៗជាច្រើន ផងដែរ សម្រាប់អតិថិជនខ្លួន ដូចជារន្ធ USB 3.0 ចំនួន 3 សម្រាប់ឲ្យយើង ដោតឌុយ USB គ្រប់ប្រភេទ ទៅកាន់ Monitor ផ្ទាល់ ពុំចាំបាច់ ដោតចូល ធុងកុំព្យូទ័រ នោះទេ អមមកជាមួយ រន្ធដោតកាស 3.5 មីលីម៉ែត្រ មួយផងដែរ។ យើងអាចភ្ជាប់ កុំព្យូទ័រយើង ទៅកាន់ Monitor នេះតាម រយៈឌុយ HDMI​ 1.4 ក៏បាន ឬតាមរយៈ DisplayPort 1.2 បាន តែគួរឲ្យស្ដាយ វាពុំបានបំពាក់ មកជាមួយនឹង រន្ធបំពងសម្លេង នោះឡើយ ដោយ HP​ ជឿជាក់ថាអ្នក លេងហ្គេម ទូទៅភាគច្រើន ពួកគេប្រើប្រាស់ កាសជាជាង រន្ធបំពង សម្លេងជាប់ Monitor ផ្ទាល់។ HP នឹងដាក់ឲ្យ Omen X 35 នេះចេញលក់ ជាផ្លូវការ នៅខែមីនា ឆ្នាំ 2017 នេះឯង ជាមួយនឹងតម្លៃ 1300$ ហើយបើ ប្រិយមិត្តមាន ចំណាប់អារម្មណ៍ អ្នកអាចរង់ចាំ ហើយធ្វើការ កុម្ម៉ង់តាមរយៈ ហាងកុំព្យូទ័រ ឬទិញតាម ទីផ្សារ Online ក៏បាន។

5

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:49 AM, 10 January
  • ប្រភព: Slash Gear
  • Tag: កុំព្យូទ័រ