ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    LIVEMAN C1 កាមេរ៉ា​ថ្មី​របស់ LeEco អាច​ថត​វីដេអូ​បាន​ដល់ 4K និង​ក្នុង​ទឹក​ជម្រៅ 40 ម៉ែត្រ​ឯណោះ!

LIVEMAN C1 កាមេរ៉ា​ថ្មី​របស់ LeEco អាច​ថត​វីដេអូ​បាន​ដល់ 4K និង​ក្នុង​ទឹក​ជម្រៅ 40 ម៉ែត្រ​ឯណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់នូវម៉ាក LeEco ជាក់ជា មិនខាន តែខ្លះក៏នៅ មិនទាន់ស្គាល់ ដែរ ដោយវា គឺជាឈ្មោះរបស់ ក្រុមហ៊ុនចិនមួយ ដែលបច្ចុប្បន្នបាន កំពុងលូកដៃ ចូលក្នុងទីផ្សារ មិនធម្មតានោះទេ តាមរយៈការ លក់ផលិតផល អេឡិចត្រូនិច ផ្សេងៗជាច្រើន​ ពិសេសគឺ ស្មាតហ្វូនតែម្ដង។ សម្រាប់ដើម ឆ្នាំ 2017 នេះ LeEco ក៏បានប្រកាស ចេញនូវពពួក កាមេរ៉ា Action ថ្មីមួយ ហើយក៏ជាលើក ដំបូងរបស់ខ្លួន ផងដែរ​ទុក សម្រាប់ប្រកួតប្រជែង ទីផ្សារជាមួយនឹង ផលិតផល របស់ Go Pro និង Yi Cam របស់ Xiaomi ជាដើម ដែលវាមាន ឈ្មោះហៅជា ផ្លូវការថា LIVEMAN C1 មានតួខ្លួន ស្រោបដោយ ជ័រស្វិត មានទម្ងន់ ត្រឹមតែ 67 ក្រាមប៉ុណ្ណោះ បូករួមបញ្ចូល ទាំងថ្មមួយ គ្រាប់ទំហំ 1050mAh អាចដោះចេញ ចូលបាន។

1 final-1000x150-copy

LIVEMAN C1 ត្រូវបានប្រកាសចេញជាផ្លូវការនៅក្នុង ប្រទេសចិន ជាមួយនឹងលក្ខណៈ សម្បត្តិ ប្រសើរអាចទទួល យកបាន ជាមួយនឹងសមត្ថភាព អាចថតរូប បានច្បាស់ក្នុង កម្រិតទំហំ 16 មេហ្គាភិចសែល ថតឡើង ដោយកែវលែន បែបពពួក Wide-Angle 140 ឌឺក្រេ ពិសេសគឺថត វីដេអូបាន ដល់កម្រិត 4K ក្នុងល្បឿន 30fps មិនអាច លោតដល់ 60fps នៅឡើយទេ ដូច្នេះវាមិនទាន់ អាចធ្វើការ ប្រកួត​ប្រជែង ជាមួយ Go Pro 5 និង Yi Cam ជំនាន់ក្រោយ នោះទេ តែយើងជឿជាក់ ថាវានឹងមាន តម្លៃធូរថ្លៃ ទៅតាម សមត្ថភាព របស់វាផ្ទាល់។ ម្យ៉ាងការថត វីដេអូកម្រិត 4K បែបនេះ គឺភាគច្រើនគេ កម្រថតណាស់ ដោយជា ទូទៅគេចូលចិត្ត ថតក្នុងកម្រិត FullHD ឬ 1080p ជាង ដូច្នេះហើយ C1 នេះក៏អាចថត បានក្នុង ល្បឿន 60fps ដូចគេដូច ឯងដែរ មិនចាំបាច់ លោតទៅ 4K ក៏បាន។

2 3 4cover

ជាងនេះទៅទៀត ដើម្បីឲ្យម្ចាស់របស់វាអាចយកវាទៅថត នៅតាមស្ថានភាព ពិបាកៗនោះ LeEco ក៏បានបង្កើត ឲ្យមានឧបករណ៍ បន្ទាប់បន្សំ ផ្សេងទៀត សម្រាប់ជំនួយ ដូចជា Case ការពារទឹក អាចឲ្យយើង យកវាទៅ ថតក្នុងទឹក បានជម្រៅ ដល់ទៅ 40 ម៉ែត្រឯណោះ ក៏ដូចជាឧបករណ៍ តជើងសម្រាប់ បំពាក់វាទៅនឹង ឧបករណ៍ដទៃ ផ្សេងទៀត។ C1 នេះក៏មានបំពាក់ មកជាមួយនឹង មុខងារ WiFi ជាប់ម៉ាស៊ីន រួចជាស្រេច ផងដែរ​ ដែលអាចឲ្យយើង ចែករំលែករូបភាព និងវីដេអូទៅកាន់ ស្មាតហ្វូនដំណើរការ ដោយ Android និង iOS បានយ៉ាងប្រសើរ ថែមទាំង មានអេក្រង់ 1.8 អ៊ីញ ប្រភេទ Touchscreen បញ្ជាដោយដៃ បានយ៉ាង ងាយស្រួល។

5 6

LIVEMAN C1 នឹងត្រៀមចេញលក់ក្នុងទីផ្សារប្រទេសចិន ជាលើកដំបូង នៅថ្ងៃបុណ្យ ចូលឆ្នាំចិន ខាងមុខនេះ ត្រូវនឹងថ្ងៃទី 28 ខែមករា ឆ្នាំ 2017 ជាមួយនឹងតម្លៃ ប្រមាណជា 220$ ប៉ុណ្ណោះ ដោយរួមបញ្ចូល ទាំង Case ការពារទឹកមួយ ផងដែរ និងឧបករណ៍ បន្ទាប់បន្សំ ផ្សេងៗទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:48 AM, 10 January
  • ប្រភព: LeEco
  • Tag: កាម៉េរ៉ា