ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Apple ទើប​ដាក់​កម្មវិធី​ថ្មី​សម្រាប់​តាម​ដាន​កាស AirPods នៅ​ពេល​ដែល​បាត់ តែ​ត្រូវ​បាន​លុប​ទៅវិញ!

Apple ទើប​ដាក់​កម្មវិធី​ថ្មី​សម្រាប់​តាម​ដាន​កាស AirPods នៅ​ពេល​ដែល​បាត់ តែ​ត្រូវ​បាន​លុប​ទៅវិញ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ភាពច្នៃប្រឌិត និងភាពជឿនលឿន បានធ្វើឲ្យ Apple ដែលជាក្រុមហ៊ុន ល្បីឈ្មោះមួយ ខាង ផលិតបច្ចេកវិទ្យា ទាក់ទង ស្មាតហ្វូន និងកុំព្យូទ័រ ងាកមកផលិត កាសឥតខ្សែ ដំបូង ហៅថា AirPods ។ បន្ទាប់ពីការ ដាក់បង្ហាញ កាសនេះត្រូវ បានពន្យារពេល ដាក់លក់ជិត 3 ខែ ដោយសារតែ បញ្ហាផលិត ទើបពេលដែល ដាក់បង្ហាញ បានធ្វើឲ្យអ្នក ប្រើប្រាស់ រិះគន់ច្រើន ទៅលើ ថាមពលថ្ម, ការប្រើប្រាស់ ងាយជ្រុះ និងងាយបាត់ ជាដើម។

cover final-1000x150-copy

ដោយហេតុនេះហើយទើប Apple បញ្ចេញនូវកម្មវិធី មួយឈ្មោះ Finder for AirPods ដែលបង្កើតឡើង សម្រាប់ឲ្យអ្នក ប្រើប្រាស់​តាមដាន កាសត្រចៀកនេះ នៅពេល ដែលគេភ្លេច ដៃទុកនៅកន្លែង ណាមួយ ហើយកម្មវិធីនេះ ដាក់លក់ ក្នុងតម្លៃ 3.99 ដុល្លារ តែមិនបាន យូរប៉ុន្មាន Apple ក៏បានដក កម្មវិធីនេះ ចេញពី App Store ទៅវិញ។

1

មិនទាន់មានប្រភពណាច្បាស់លាស់ បង្ហាញថាមូលហេតុ អ្វីដែល Apple ដកកម្មវិធីនេះចេញវិញ នោះទេ តែយោងតាម ប្រភពដដែល បានសង្ស័យថា កម្មវិធីនេះនៅ ដំនើរការមិន ទាន់ល្អ ដូចនេះទើបត្រូវ ការជួសជុល បន្ថែម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:10 AM, 10 January
  • ប្រភព: Mac Rumors
  • Tag: Accessories