ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    នេះ​គឺ​ជា​គ្រែ​គេង​វៃឆ្លាត កម្រ​នឹង​រក​បាន ទើប​នឹង​ចេញ​ឆ្នាំ 2017 នេះ​ប៉ុណ្ណោះ!

នេះ​គឺ​ជា​គ្រែ​គេង​វៃឆ្លាត កម្រ​នឹង​រក​បាន ទើប​នឹង​ចេញ​ឆ្នាំ 2017 នេះ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អស់ពីទូរស័ព្ទឆ្លាត, នាឡិកាឆ្លាត,​ វែនតាឆ្លាត, ឡានឆ្លាត, ម៉ូតូឆ្លាត, ក្រាសសិតសក់ឆ្លាត និងផលិតផលវៃ ឆ្លាតជាច្រើនផ្សេងៗទៀត ដែលបានប្រកាស ចេញជាផ្លូវការនា រយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ឃើញថា វាបានធ្វើឲ្យជីវិតរស់នៅ របស់មនុស្សជាតិ កាន់តែមានភាព ងាយស្រួលជាងមុន ពីមួយដំណាក់កាល ទៅមួយដំណាក់កាល។ ក្នុងនោះ សម្រាប់ឆ្នាំ 2017 គ្រែគេងវៃឆ្លាត ដ៏ពិសេសមួយ បានបង្ហាញខ្លួនជាផ្លូវការ ជាគ្រែឆ្លាតបង្កើតឡើង សម្រាប់មនុស្ស គ្រប់វ័យគេង ផលិតឡើងក្រោម ស្នាដៃក្រុមហ៊ុនឈ្មោះ Sleep Number ដែលយល់ទៅ ដល់ការទទួលទានដំណេក ថាមនុស្សណា ក៏ត្រូវមានពេលសម្រាក់ដែរ ហើយការសម្រាក នោះបានស្រណុក សុខស្រួលក៏អាស្រ័យ ទៅលើគ្រែគេងផងដែរ បានជាដូច្នេះហើយទើប Sleep Number បានបង្កើតឲ្យមាន គ្រែគេងវៃឆ្លាត មួយនេះឡើយ។

1

final-1000x150-copy

គ្រែគេងវៃឆ្លាតនោះ មានឈ្មោះថា The 360 វាមាន 3 ស្រទាប់ ដែលបង្កើតឡើង ពីសាច់ក្រណាត់ល្អ មិនងាយបែកព្រុយ ថែមទាំងបង្កប់មក ជាមួយនឹងខ្យល់នៅ ខាងក្នុងសម្រាប់បន្ធូរ បន្ថយទៅតាមរូបរាង កាយរបស់អ្នកគេង ធ្វើយ៉ាងណាឲ្យយើង មានអារម្មណ៍ថា ស្រួលដាក់ខ្លួន ទាំងមូលគេង ដោយគ្រែឆ្លាតនេះ អាចដឹងអំពីចលនា ក៏ដូចជាតួខ្លួន របស់យើងបាន ដូច្នេះវានឹងធ្វើការបន្ធូ ឬបន្ថែមខ្យល់ទៅ តាមភាពជាក់ស្ដែង មិនធ្វើឲ្យយើង គេខុសស្តង់ដារ ដែលនាំឲ្យរោយដៃជើង ឬឈឺក្បាលឡើយ បើបានគេងលើវា ហើយមានម៉ាស៊ីន ត្រជាក់សម្លេង ស្ងាត់ទៀតនោះ ដឹងតែមួយភ្លែតប៉ុណ្ណោះ យើងនឹងអាចគេង លក់ដោយស្កប់ស្គល់។ ជាងនេះទៅទៀត​ The 360 អាចធ្វើការចាប់ យកសម្លេងស្រមុក របស់មនុស្សបាន ហើយវានឹងចាប់ផ្ដើម កែប្រែទម្រង់គេង របស់អ្នកស្រមុកនោះ ដោយអាចទម្លាក់ ក្បាលរបស់គាត់បន្តិច ឬទ្លាក់ខ្លួនចុះ ឬឡើយ តាមដែលអាច ធ្វើទៅបាន ធ្វើយ៉ាងណាឲ្យ ឈប់ស្រមុក តាមរយៈខ្យល់នៅខាង ក្នុងដូចបានរៀប រាប់ខាងដើម ដូច្នេះវាពិតជាល្អខ្លាំង ណាស់សម្រាប់មនុស្សចាស់ ដែលពូកែស្រមុក ខ្លាំងពេលគេងលក់។

2 3 4 5cover

The 360 ក៏អាចធ្វើការចាប់ យកអំពីដំណើរការ នៃចង្វាក់បេះដូង, ការដកដង្ហើម និងការប្រែខ្លួនពេល កំពុងគេងផងដែរ ដោយវានឹងកត់ត្រា ទុកជាពត៌មាន ហើយយើងអាច ឆែកមើលបាននៅពេលក្រោយ ពីគេងតាមរយៈស្មាតហ្វូន ឬថេប្លេត ដំណើរការដោយ iOS និង Android ផងដែរ ដែលយើងអាច ដឹងអំពីពត៌មានទូទៅ នៅពេលយើងគេង មិនដឹងខ្លួនបាន។ គ្រែគេងនេះអាចប្រើ បានទាំងនៅប្រទេស ក្ដៅដូចកម្ពុជាយើង និងប្រទេសត្រជាក់ ដូចប៉ែកអឺរ៉ុប ដោយវានៅមាន មុខងារពិសេសមួយទៀតគឺ កម្ដៅជើងរបស់យើង ដោយនៅផ្នែកខាងក្រោម វាមានសេនស័រ សម្រាប់កម្ដៅជើង ម្ចាស់របស់វា កុំឲ្យរងាខ្លាំង ខណៈដណ្ដប់ភួយ ត្រឹមមួយកំណាត់ខ្លួន។

គ្រែគេងវៃឆ្លាត The 360 នឹងចាប់ផ្ដើមចេញ​ លក់នៅក្នុងឆ្នាំ 2017 នេះតែម្ដង តែមិនទាន់ប្រាកដអំពីថ្ងៃ និងខែនៅឡើយទេ ដោយវាមានតម្លៃចាប់ពី 4000$ ឡើយទៅ (ថ្លៃដែរ)។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:48 PM, 09 January
  • ប្រភព: The Verge
  • Tag: