ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Macbook Pro បាន​ជួយ ជីវិត​បុរស​ម្នាក់​ផុត​ពី សេចក្ដី​ស្លាប់!

Macbook Pro បាន​ជួយ ជីវិត​បុរស​ម្នាក់​ផុត​ពី សេចក្ដី​ស្លាប់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗ នេះបានលេចលឺពត៌មាន មួយ គឺបុរសម្នាក់ ត្រូវបានគេបាញ់ ត្រូវពីក្រោយ ដោយមិនដឹងខ្លួន ប៉ុន្តែមិនស្លាប់ឡើយ។ ក្នុងហេតុការណ៍ នោះផងដែរ បុរស ម្នាក់ដែលត្រូវ គេបាញ់ពីក្រោយខ្នង នោះគឺមានឈ្មោះថា Steve Frapier។ គាត់បាននិយាយប្រាប់ អំពីហេតុការណ៍ ដែលគាត់បានជួបនោះ ទៅអ្នកសារពត៌មាន CNN ថាការបាញ់ នៅស្ថិតនៅក្នុង ព្រលានយន្តហោះ Florida មួយនៃសហរដ្ឋអាមេរិច។

cover

final-1000x150-copy

បន្ថែមទៀតនោះគាត់ក៏ បានរាយការណ៍ទៅ CNN ទៀតថាក្នុងហេតុការណ៍ នោះគាត់កំពុង នៅជិតតំបន់ ដាក់ឥវ៉ាន់ គាត់បានលឺសូរ សម្លេងកំភ្លើង បាញ់គ្នា គាត់ក៏បាន ធ្វើការ ក្រាបចុះផងដែរ ប៉ុន្តែខណៈពេលនោះ គាត់ក៏មានអារម្មណ៍ថា មានអ្វីម៉្យាងបុក​គាត់ពីក្រោយ។ បន្ទាប់មកក្រោយ​ ពីស្ងាត់ទៅវិញនោះគាត់ ក៏បានទៅបន្ទប់ទឹករួច ពិនិត្យមើលកាតាប របស់គាត់គាត់ក៏ បានឃើញនូវ កុំព្យូទ័រយួរដៃ Macbook Pro របស់គាត់ ខូចខាត ទៅហើយ រូចគាត់ បានឃើញគ្រាប់ កាំភ្លើងនៅក្នុង កាតាបរបស់គាត់ផងដែរ។

pic-1

បន្តាប់មកទៀតគាត់បានប្រគល់ កាតាបនឹងកុំព្យូទ័រនោះ ទៅអោយប៉ូលីស ប៉ូលីសក៏បានធ្វើ ការពិនិត្យមើលថានោះ គឺជាគ្រាប់កាំភ្លើងពិតមែន ដែលជាគ្រាប់កាំភ្លើង ប្រវែង 9 mm ទៀតផង។​ សរុបមកនេះជា សំណាងល្អមួយហើយ ដែល Macbook Pro បានជួយរងគ្រាប់ ជំនួសបុរសម្នាក់នោះ។ បុរសនោះគឺគាត់បាន ស្ពាយកាតាប ពីក្រោយខ្នង ហើយមាន Macbook Pro នៅក្នុងកាតាប  ទើបការបាញ់ប្រហារនោះ ធ្វើត្រឹមបាញ់ត្រូវកាតាបធ្លាយ ដល់ Macbook Pro ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:42 PM, 09 January
  • ប្រភព: Wccftech
  • Tag: កុំព្យូទ័រ