ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Apple ចេញ​វីដេអូ​ថ្មី បង្ហាញ​មុខ​ងារ​ថត​រូប Portrait Mode ដ៏​អស្ចារ្យ​របស់​ខ្លួន!

Apple ចេញ​វីដេអូ​ថ្មី បង្ហាញ​មុខ​ងារ​ថត​រូប Portrait Mode ដ៏​អស្ចារ្យ​របស់​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

%e1%9f%a2

final-1000x150-copy

ប្រិយមិត្តដែលស្រលាញ់ iPhone ក៏ដូចជាកំពុងប្រើ ប្រាស់ផងដែរនោះ ប្រាកដជាបានស្គាល់ ឬធ្លាប់បានដឹង ឬខ្លះក៏បានប្រើរួច ទៅហើយជាមួយ នឹងមុខងារ​ Portrait Mode ថ្មី ដែល Apple ដាក់ឲ្យប្រើប្រាស់តែ នៅលើកំពូល ស្មាតហ្វូន iPhone 7 Plus ប៉ុណ្ណោះ ដោយវាអនុញ្ញាតឲ្យ យើងធ្វើការ ថតរូបបែប Portrait បានយ៉ាងប្រសើរ គឺទទួលបាន Background ព្រាលបានល្អមិន ចាញ់ពពួកកាមេរ៉ា DSLR ប៉ុន្មាននោះទេ តែបើនិយាយអំពីគុណភាព គឺមិនអាចប្រៀបផ្ទឹម នឹងពពួកម៉ាស៊ីន កាមេរ៉ាបានឡើយ គ្រាន់តែវាប្រសើរជា ជាងស្មាតហ្វូនមួយ ចំនួននាពេលបច្ចុប្បន្ន។

%e1%9f%a1cover

ជាក់ស្ដែងម្សិលមិញនេះ Apple បានបញ្ចេញនូវវីដេអូ ពាណិជ្ជកម្មថ្មីមួយផ្សេង ទៀតរបស់ខ្លួន​ដោយ ផ្ដោតសំខាន់ទៅលើ ការបង្ហាញនូវមុខងារ Portrait នៅលើ iPhone 7 Plus មានឈ្មោះថា Take Mine ដែលមានរយៈពេល 60 វិនាទី និយាយអំពីនារី វ័យក្មេងម្នាក់បានទៅ លេងក្រុមគ្រួសាររបស់នាង នៅទីជនបទមួយ ហើយបានយក iPhone 7 Plus របស់អ្នកថតរូបបែប Portrait ទៅលើក្រុមគ្រួសារ សាច់ញាតិ បងប្អូនរបស់នាង ហើយចុងក្រោយអ្នក ភូមិបានចង់ឲ្យនាង ថតរូបឲ្យពួកគេផងដែរ ដូចខាងក្រោមនេះ៖

បើប្រិយមិត្តមិនទាន់បានស្គាល់មុខងារ Portrait Mode ច្បាស់ការនៅឡើយទេ អ្នកអាចស្វែងយល់អំពី វាបន្ថែមជាមួយនឹង ពត៌មានខាងក្រោម ដោយបង្ហាញអំពីមុខងារ Portrait នេះ

http://cambo-report.com/news/post/50499

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:36 PM, 09 January
  • ប្រភព: Apple
  • Tag: ទូរស័ព្ទ