ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទីបំផុតវាបាន មកដល់ហើយ! នេះជាទូរស័ព្ទ ដំបូងរបស់ Nokia ក្នុងឆ្នាំ 2017 នេះ

ទីបំផុតវាបាន មកដល់ហើយ! នេះជាទូរស័ព្ទ ដំបូងរបស់ Nokia ក្នុងឆ្នាំ 2017 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចប្រិយមិត្តទាំងអស់គ្នា បានដឹងហើយថា ក្រុមហ៊ុន Nokia បានសន្យាថានឹងត្រឡប់ មកប្រឡូកចូលក្នុង ទីផ្សារស្មាតហ្វូនវិញ ក្នុងឆ្នាំ 2017 នេះមិនខកខានឡើយ ហើយសន្ទុះ នៃការរង់ចាំ ពីសំណាក់អ្នកប្រើប្រាស់ គឺពិតជាច្រើន ហួសពីការ ស្មានទៅទៀត។ ដោយឡែកនៅព្រឹកថ្ងៃទី​ 8 មករា នេះ ក្រុមហ៊ុន Nokia ពិតជាបានដាក់បង្ហាញ ស្មាតហ្វូនដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ខ្លួនពិតមែន ដែលវាមាន រូបរាងប្រណិត មែនទែន ចំណែកតម្លៃវិញ គឺអាចពិចារណាបាន។

img_0535

final-1000x150-copy

ទូរស័ព្ទនេះ មានតួខ្លួនស្រោបដោយ អាលុយមីញ៉ូម​ប្រភេទ 6000 ដែលវាមានភាព ប្រណិត ហើយក៏រឹងមាំផងដែរ។ កម្លាំងម៉ាស៊ីនរបស់វាវិញ អាចនឹងនៅស្ទើរបន្តិច សម្រាប់អ្នកត្រូវការ លេងហ្គេម ដែលមានក្រាហ្វិកធំៗ រឺក៏កម្មវិធីធំៗជាដើម ព្រោះអីវាប្រើត្រឹម បន្ទះឈីប Snapdragon 430 ដែលស្ថិតនៅលំដាប់ មធ្យមប៉ុណ្ណោះ។ យ៉ាងណាមិញ លក្ខណៈសម្បត្តិផ្សេងទៀត គឺល្អគួរសម ដូចជាមានរ៉េមទំហំ 4GB មានអង្គផ្ទុកទិន្នន័យ 64GB កាមេរ៉ាក្រោយទំហំ​16 មេហ្គាភិចសែល មុខទំហំ 8 មេហ្គាភិចសែល និងមានអេក្រង់ទំហំ 5.5 អ៊ីង ដែលអាច បង្ហាញរូបភាព បានក្នុងកម្រិត Full HD។
អ្វីដែលគួរអោយ សោកស្តាយនោះគឺ ក្រុមហ៊ុននឹងលក់ Nokia 6 នេះតែនៅ ទីផ្សារប្រទេសចិន ប៉ុណ្ណោះ ហើយចំណែកឯទីផ្សារ ប្រទេសដទៃវិញ គឺមិនមានគម្រោងឡើយ។ ក្រុមហ៊ុន HMD ដែលបានទិញ Brand Nokia យកមកផលិតទូរស័ព្ទនេះ គ្រោងវាយលុក ទីផ្សារប្រទេសចិន មុនគេ ព្រោះបច្ចុប្បន្ន ចំនួនអ្នកប្រើស្មាតហ្វូន មាន 552 លាននាក់ឯណោះ ហើយអាចនឹងកើនដល់ 593 លាននាក់ នៅឆ្នាំ 2017 នេះ។ ក្រុមហ៊ុននេះ ចង់កសាងកេរ្តិ៍ឈ្មោះ នៅប្រទេសចិនអោយ រឹងមាំសិន សឹមបោះជំហ៊ាន ទៅទីផ្សារក្រៅស្រុកទៀត។

img_0534
រូបរាងរបស់វាមើលទៅស្អាត ហើយក៏នៅរក្សា អត្តសញ្ញាណ ទូរស័ព្ទ Nokia ដដែល ជាពិសេសគឺអេក្រង់ 2.5D ដែលមើលទៅ ដូចអេក្រង់ Edge Samsung ដែរ។ Nokia 6 នេះ គ្រោងនឹងដាក់លក់ នៅប្រទេសចិន ក្នុងពេលឆាប់ៗនេះហើយ ជាមួយនឹងតម្លៃប្រហែល 246$ សហរដ្ឋអាមេរិច ដែលយើងអាចនិយាយ ថាធូរថ្លៃ បើប្រៀបធៀប ជាមួយនឹង Brand Apple, Samsung, LG …។ តែវារាងថ្លៃ បន្តិចហើយបើប្រៀបធៀប ជាមួយនឹង ស្មាតហ្វូនរបស់ Xiaomi, Huawei រឺ Meizu ដែលបច្ចុប្បន្ន កំពុងកាន់កាប់ទីផ្សារ ប្រទេសចិន យ៉ាងរឹងមាំស្រាប់។
ទោះបីជា ក្រុមហ៊ុន គ្មានគម្រោងលក់ ទូរស័ព្ទនេះ នៅក្រៅប្រទេស តែយើងជឿថា អ្នកនៅតែអាចរកទិញបាន គ្រាន់តែ វាមានតម្លៃថ្លៃ ហើយ Software វាក៏មិនសូវរលូន ស្រួលប្រើប្រាស់ឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 4:50 PM, 08 January
  • ប្រភព: Engadget
  • Tag: ទូរស័ព្ទ