ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    ស្ងាត់ៗ Xiaomi ចេញ Yi 4K+ action camera ដែល​អាច​ថត​វីដេអូ​បាន​ក្នុង​ល្បឿន 60fps!

ស្ងាត់ៗ Xiaomi ចេញ Yi 4K+ action camera ដែល​អាច​ថត​វីដេអូ​បាន​ក្នុង​ល្បឿន 60fps!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មុនពេល Yi 4K+ នេះបង្ហាញខ្លួន Yi 4K action camera 2 គឺជាម៉ូឌែលចុងក្រោយ គេបង្អស់ហើយ ក្នុងចំណោមកូនកាមេរ៉ា ដ៏ត្រចឹង ដែលក្រុមហ៊ុន Xiaomi បានផលិត។ ក៏ប៉ុន្តែពេលនេះ មិនមែនទៀតឡើយ ដោយ Xiaomi បានប្រកាសពី ម៉ូឌែលថ្មីមួយទៀត គឺ Yi 4K+ action camera កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុង ព្រឹត្តិការណ៍ ពិពណ៌បច្ចេកវិទ្យា CES 2017។

cover

final-1000x150-copy

ចំពោះអ្វីដែល ជាចំណុចកែប្រែបន្ថែមនោះគឺ Yi 4K+ បានបង្កើតឡើង មកជាមួយនឹង មុខងារអាច ថតវីដេអូ ក្នុងកម្រិត 60fps ខណៈដែល ម៉ូឌែលផ្សេងៗទៀត អាចថតបាន ត្រឹមតែល្បឿនធម្មតា តែប៉ុណ្ណោះ។

ជាងនេះទៅទៀត វាត្រូវបាន ប្រើប្រាស់នូវ បន្ទះឈីបប្រភេទ Ambarella H2 មានស៊ីភីយូចំនួន 4 គ្រាប់ ប្រភេទ Cortex-A53 ដែលអាចរត់បាន ក្នុងល្បឿន 1.2GHz។ វាក៏បានបំពាក់ មកជាមួយនឹង បច្ចេកវិទ្យា 3D electronic image stabilization សម្រាប់ទប់រំញ័រពេល ផងដែរ និងបានភ្ជាប់មក ជាមួយនឹង USB Type-C ថែមទៀតផង។

1 2

ទោះជាយ៉ាងណាក៏ដោយ វាក៏នៅតែមិនមាន បំពាក់មកជាមួយនឹង អាវក្រោះការពារទឹកដដែល។ ហើយសម្រាប់ ថ្ងៃដាក់លក់ ក៏ដូចជាតម្លៃ របស់វា គឺ Xiaomi នៅមិនទាន់បាន បង្ហើបអោយដឹង នៅឡើយទេ។ ក៏ប៉ុន្តែបើតាម ការស្មានទុក របស់អ្នកគាំទ្រ ភាគច្រើន គិតថា មិនក្រោម 300$ …​អាចនឹងដល់ 350$ ក៏ថាបាន។ សម្រាប់អ្នកទាំងអស់គ្នា តើយល់យ៉ាងណាដែរ? គិតថាអាចប្រជែង ជាមួយនឹង Go Pro Hero 5 បានទេ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 3:25 PM, 07 January
  • ប្រភព: GSMArena
  • Tag: កាម៉េរ៉ា