ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    នេះគឺ Dell XPS 2017 ប្រភេទ All-in-One សម្រាប់​ប្រជែង​ជា​មួយ iMac របស់ Apple!

នេះគឺ Dell XPS 2017 ប្រភេទ All-in-One សម្រាប់​ប្រជែង​ជា​មួយ iMac របស់ Apple!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

XPS គឺជាម៉ូឌែលធំមួយ ក្នុងចំនោមម៉ូឌែលធំៗផ្សេងទៀត របស់ Dell ដែលវាមានឈ្មោះ ពេញហៅថា Xtreme Performance System មានទាំងកុំព្យូទ័រ ជាប្រភេទយួរដៃ, ម៉ាស៊ីន និងប្រភេទ All-in-One បង្កើតឡើងសម្រាប់ អ្នកចង់បានម៉ាស៊ីន មានកម្លាំងខ្លាំង មានគុណភាព អាចទទួលបាន គុណភាពខ្ពស់ពី ម៉ាស៊ីនទាំងមូល។ សម្រាប់ឆ្នាំ 2017 នេះ Dell ក៏បានធ្វើការកែប្រែ យ៉ាងពេញទំហឹងទៅលើ ប្រភេទកុំព្យូទ័រ All-in-One ស៊េរីថ្មីមួយទៀត ស្ថិតនៅក្នុងត្រកូល XPS ដដែល ដែលវាមានឈ្មោះថា XPS 27 មានរូបរាងស្រស់ស្អាត និងទាក់ទាញមិនចាញ់ គូប្រជែងប៉ុន្មានឡើយ ពិសេសនោះគឺវាត្រូវ បានបំពាក់មក ជាមួយរន្ធបំពងសម្លេង (Speakers) ចំនួន 10 គ្រាប់ ដែលធានាថាម្ចាស់ របស់វានឹងពេញចិត្ត ជាមួយនឹងកម្លាំងសម្លេង ដ៏ល្អចេញពីកូន Speakers ទាំងនោះ។

1cover

final-1000x150-copy

កម្លាំង និងប្រព័ន្ធសម្លេងនៅ មិនទាន់អស់នៅឡើយទេ ដោយ XPS 27 នេះមានសមត្ថភាពបង្ហាញ រូបភាពបានខ្ពស់ ផងដែរដល់ទៅ 4K ឯណោះ មានកម្រិតពន្លឺ Brightness ដល់ 350 nits និងមានបំពាក់មក ជាមួយបច្ចេកវិទ្យា Touchscreen នៅលើផ្ទៃអេក្រង់ រាបស្មើរទំហំ 27 អ៊ីញទៀតផង ប្រភេទ IPS ធ្វើឲ្យការប្រើប្រាស់ ម៉ាស៊ីនមួយនេះ កាន់តែប្រសើរ រហ័សទាន់ចិត្ត អាចយកទៅប្រើការ បានគ្រប់ស្ថានការ។ យ៉ាងណាមិញ Dell ពុំបានបំពាក់ XPS 27 ឲ្យដំណើរការជាមួយឈីប CPU ជំនាន់ទី 7 របស់ Intel នោះទេ គឺវាភ្ជាប់មកជាមួយ នឹងឈីបជំនាន់ទី 6 ជំនួសវិញ ដែលយើងអាច ជ្រើសរើសជាប្រភេទ Core i5 លេខ 6400 រត់ក្នុងល្បឿនកប់ បំផុតត្រឹម 3.3GHz មាន Cache ទំហំ 6MB និង Core i7 លេខ 6700 រត់ក្នុងល្បឿន 4GHz មាន Cache ទំហំ 8MB អមមកជាមួយ RAM ទំហំ 32GB ប្រភេទ DDR4 និងអាចបង្កើន ទំហំដល់ 64GB ក៏បានតាមចិត្តចង់។ ជាងនេះទៅទៀត Dell ក៏បើកសិទ្ធិឲ្យយើង ជ្រើសរើសទំហំអង្គ ផ្ទុកទិន្នន័យតាម តម្រូវការជាក់ស្ដែងផងដែរ ដែលយើងនឹងទទួលបាន Hard Disk ទំហំ 1000GB ឬឡើងទៅ 2000GB ក៏បាន និងជម្រើសផ្នែក SSD ជាប្រភេទ M.2 ក៏បានតាមទំហំចាប់ពី 32GB ដល់ 512GB តាមទឹកលុយ។

2 3 4 5 6 7

ដូចខ្ញុំបានរៀបរាប់ខាងដើមអញ្ចឹង XPS 27 នេះអាចយកទៅ ប្រើប្រាស់បានគ្រប់ ស្ថានការណ៍ ទោះបីបំពាក់មក ជាមួយឈីប CPU ជំនាន់ទី 6 ក៏ដោយ តែវាមិនមែន អន់នោះទេ ព្រោះ GPU របស់វាក៏មិនអន់ដែរ ដោយវាមក ជាមួយនឹងឈីប AMD លេខ R9 M470X ទំហំ 2GB ជាប្រភេទ GDDR5 ក្រាហ្វិច និងមួយទៀត R9 M485X ទំហំ 4GB ប្រភេទ GDDR5 សម្រាប់យកទៅ Render មុខងារធំៗជាច្រើន ក៏ដូចជាលេង ហ្គេមជាដើម និងមាន Intel Graphic 530 សម្រាប់សន្សំសំចៃ ភ្លើងពេលប្រើប្រាស់ មុខងារធម្មតាទៀតផង។ រន្ធតំណភ្ជាប់វិញមានដូចជា៖

  • USB ប្រភេទ C ចំនួន 2 រន្ធ
  • USB Thunderbolt 3 ចំនួន 2
  • USB 3.0​ ចំនួន 3 រន្ធ
  • HDMI
  • រន្ធដោតកាស5 មីលីម៉ែត្រ
  • រន្ធ Card Reader
  • រន្ធ LAN សម្រាប់ដោតដុយអ៊ីនធឺណែតប្រើខ្សែ

8 9

XPS 27 ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Windows 10 Pro 64-bit ចេញពីប្រអប់ផ្ទាល់តែម្ដង ដោយ Dell ត្រៀមបញ្ចេញ XPS 27 All-in-One ជំនាន់ថ្មីនេះលក់ក្នុង ទីផ្សារអន្តរជាតិនាខែ មករានេះតែម្ដង ជាមួយនឹងតម្លៃ ចាប់ផ្ដើមពី 1499$ ឡើងទៅដល់ជាង 2000$ តាមការជ្រើស រើសរបស់អតិថិជន។ សម្រាប់ស្រុកខ្មែរយើង ប្រិយមិត្តអាចធ្វើ ការកម្មង់ទិញតាម Online បានតាម គេហទំព័រមួយចំនួន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:46 AM, 07 January
  • ប្រភព: The Verge
  • Tag: កុំព្យូទ័រ