ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះ​គឺ​ជា​កាស​ស្ដាប់​ត្រចៀក​ដាំ​ពេជ្រ មាន​តម្លៃ​ថ្លៃ​កប់​ពពក ដល់​ទៅ……….!

នេះ​គឺ​ជា​កាស​ស្ដាប់​ត្រចៀក​ដាំ​ពេជ្រ មាន​តម្លៃ​ថ្លៃ​កប់​ពពក ដល់​ទៅ……….!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅស្រុកខ្មែរយើង កាសស្ដាប់ត្រចៀកតម្លៃខ្ទង់ 200$ ប្រាកដជាមានអ្នក ថាវាថ្លៃពេកទៅហើយ ដោយមានអ្នកប្រើប្រាស់ មួយចំនួនតូចប៉ុណ្ណោះ ដែលនិយាយ ថាតម្លៃ 200-500$ មានតម្លៃសាកសម ទៅនឹងម៉ាក គុណភាពផលិតផល និងសម្លេងដែល យើងទទួលបានជាដើម ដោយសារពួកគាត់ ឲ្យតម្លៃទៅលើ អ្វីដែលគាត់បានដឹង។ តាមការពិតទៅកាស មានតម្លៃថ្លៃៗមានច្រើនម៉ាក និងម៉ូឌែលណាស់ ដោយនៅបរទេសគេ ចូលចិត្តប្រើប្រាស់ កាសមានតម្លៃថ្លៃ តាមទៅនឹងសាច់ប្រាក់ ដែលអ្នកប្រើប្រាស់ មួយចំនួនអាចទិញយក មកប្រើប្រាស់បាន តែខ្ញុំជឿជាក់ថា សម្រាប់កាសម៉ាក Onkyo នេះប្រហែលជា នឹងមានមនុស្ស តិចតួចណាស់ អាចនឹងសម្រេចចិត្ត ទិញវាយកមកទុក ប្រើប្រាស់ស្ដាប់ តន្ត្រីលេង។

1

final-1000x150-copy

កាសម៉ាក Onkyo នេះមានឈ្មោះថា Diamond នេះត្រូវបានបង្ហាញខ្លួន ជាលើកដំបូងនៅក្នុង ព្រឹត្តិការណ៍ CES 2017 ដោយវាកំពុងឈនៅ លើតារាងកំពូលនៃ កាសមានតម្លៃថ្លៃ ជាងគេបច្ចុប្បន្ន ដោយវាត្រូវបាន ដាំភ្ជាប់មកជាមួយ នឹងគ្រាប់ពេជ្រពិតៗទំហំ 20 ការ៉ាត់ នៅអមសងខាងតែម្ដង ធ្វើឲ្យវាដេញភ្លើង បានស្រស់ស្អាត មិនធម្មតានោះទេ សាកសមបំផុតសម្រាប់ អ្នកមានលុយចាយមិនអស់។ ជាងនេះទៅទៀតកាសនេះ ត្រូវបានបង្កើតឡើង យ៉ាងប្រណិតជាមួយ នឹងស្បែកមាន គុណភាពខ្ពស់គ្មានក្លិន និងមិនធ្វើឲ្យក្ដៅត្រជៀក ពេលពាក់ស្ដាប់តន្ត្រីយូរ។ តែអ្វីដែលគួរឲ្យស្ដាយនោះគឺថា វាមិនមែនជាកាស ស្ដាប់ត្រចៀកគ្មានខ្សែនោះទេ គឺវាប្រើប្រាស់ខ្សែដោតកាស 3.5 មីលីម៉ែត្រ ដើម្បីភ្ជាប់ពីកាស ទៅកាន់ឧបករណ៍ តន្ត្រីផ្សេងទៀត ហើយអ្វីដែលអស្ចារ្យ នោះគឺខ្សែកាសរបស់វា ត្រូវបានបង្កើតឡើង យ៉ាងល្អបំផុត មិនមានប្ដូរពណ៌ មិនផ្លាស់ស្វិត គុណភាពខ្ពស់ ពិសេសប៊ូតុងចុចនៅត្រង់ចំនុច Mic ស្រូបសម្លេង ក៏បានដាំពេជ្រផងដែរ ដូចរូបខាងក្រោម។

2 3 4 5 6

និយាយដល់លក្ខណៈសម្បត្តិ ស៊ីជម្រៅរបស់កាសមួយនេះ គឺក្រុមហ៊ុន Onyko ពុំបានបញ្ជាក់ប្រាប់អំពី គុណសម្បត្តិពិសេសៗ របស់វានោះទេ ព្រោះថាកាសនេះនឹង មិនត្រូវចេញលក់ទូទៅក្នុង ទីផ្សារដូចកាស ធម្មតាតម្លៃពាន់ ឬម៉ឺនដុល្លារផ្សេងទៀតឡើយ ដូច្នេះបើទោះបីជាយើង មានលុយចន្លោះពី 80000$ ទៅ 100000$ ក៏មិនអាចស្វែងរក ទិញវាមកប្រើប្រាស់ បាននោះទេ ព្រោះក្រុមហ៊ុន Onyko នឹងធ្វើការអញ្ជើញ អតិថិជនមកទិញប៉ុណ្ណោះ ម្យ៉ាងវាជាកាសផលិត ឡើងមានចំនួនកំណត់ផងដែរ។ តែខ្ញុំជឿថា តម្លៃដ៏ថ្លៃបែបនេះ នឹងកម្រមានអ្នកសម្រេចចិត្ត ទិញខ្លាំងណាស់ លុះត្រាតែគេសល់លុយ រាប់សិបលានដុល្លារ ប្រហែលជាអាចនឹង សម្រេចចិត្តទិញ ទុកពាក់ស្ដាប់ ឲ្យមានអារម្មណ៍ High ពិសេសតារាចម្រៀងល្បីៗ សល់លុយច្រើនជាដើម។

7 8 9cover

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:37 AM, 07 January
  • ប្រភព: The Verge
  • Tag: Accessories