ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ចាក់​បាន​យ៉ាង​សប្បាយ ជាមួយ​នឹង​ហ្គេម KlaKlouk 3D ដោយ​មិន​ខ្លាច​អស់​លុយ​ពិត​នោះ​ទេ!

ចាក់​បាន​យ៉ាង​សប្បាយ ជាមួយ​នឹង​ហ្គេម KlaKlouk 3D ដោយ​មិន​ខ្លាច​អស់​លុយ​ពិត​នោះ​ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ល្បែងខ្លាឃ្លោក អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់ និងមាន​ប្រិយមិត្ត​មួយចំនួន​ទៀត​ច្បាស់​ជា​បាន​លេង​វា​រួច​មក​ហើយ​ដែរ។ អ្នក​អាច​លេង​ជា​មួយ បង​ប្អូន មិត្តភ័ក្រ និង​ជាមួយ​អ្នក​ដទៃ ប៉ុន្តែដើម្បី​លេង​ជាមួយពួកគាត់បាននោះអ្នកត្រូវតែមាន លុយសំរាប់ចាក់។ ល្បែងខ្លាឃ្លោក​នេះ​វា​មិន​មែន​ល្អ​សំរាប់​អ្នក​ទាំង​អស់គ្នានោះទេ វាជាល្បែងស៊ីសងខុសច្បាប់ ដែលអាចផ្ដល់ផលអាក្រក់ដល់អ្នក​បានដូច​ជា​ត្រូវ​ប៉ូលីសចាប់យកទៅអបរំ ផាកពិន័យ និងអាចខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនបាន។

15878366_1217318495028166_1332397390_o

final-1000x150-copy

ពេលនេះអ្នកមិនបានភ័យព្រួយខ្លាចត្រូវផាកពិន័យ រឺក៏ចាញ់អស់ប្រាក់កាក់ទៀតនោះទេ។ អ្នកទាំងអស់​គ្នា​អាចចាក់បានជាមួយនឹងហ្គេមខ្លាឃ្លោកមួយនេះ ដែលវាមានឈ្មោះថា KlaKlouk 3D។ ពេលអ្នក​លេងអ្នកអាចភ្ជាប់ជាមួយ គណនីហ្វេសប៊ុករបស់អ្នកបាន ដើម្បីទុកប្រៀបធៀបជាមួយមិត្តភ័ក្រ ដែល​លេងនៅក្នុងហ្វេសប៊ុកបាន។

អ្នកអាចដោនឡូដតាមរយៈតំណរភ្ជាប់ខាងក្រោមនេះបាន៖

screen-0x355 screen-1x355 screen-3x355 screen-2x355

សម្រាប់បង្កើនភាពរីករាយ និងកាត់បន្ថយភាពតានតឹង អ្នកទាំងអស់គ្នាអាចដោន​ឡូដ​ហ្គេម​មួយ​នេះ​ទុក​សំរាប់​លេង​បានណា ព្រោះអាចអោយ​អ្នកអាចលេងបានយ៉ាងសប្បាយរីករាយ និង អាចប្រកួត​ពិន្ទុដែល​រកបាន​ជាមួយ​មិត្តភក្តលើ Facebook បានទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Makara
  • 4:25 PM, 06 January
  • ប្រភព: App Store & Play Store
  • Tag: កម្មវិធី & ហ្គេម