ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    Xiaomi ទើប​ដាក់​បង្ហាញ​ទូរទស្សន៍ Mi TV 4 កម្រាស់​ស្តើង​ជាង iPhone 7 ទៅ​ទៀត!

Xiaomi ទើប​ដាក់​បង្ហាញ​ទូរទស្សន៍ Mi TV 4 កម្រាស់​ស្តើង​ជាង iPhone 7 ទៅ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងព្រឹត្តិការណ៍ CES ឆ្នាំនេះ ពិតជា​កក្រើក ជាង​ឆ្នាំ​មុន មិន​ថា​តែ​រថយន្ត​ទំនើប, កំពូល​ស្មាត​ហ្វូន​ស៊េរីថ្មី បំពាក់​មក​ជាមួយ​បច្ចេក​វិទ្យា​ទំនើបៗ, បាស​បំពង​សំលេង​ម៉ូតថ្មី, ឧបករណ៍​បច្ចេកវិទ្យាប្លែកៗ និង​មាន​ប្រយោជន៍, អេក្រង់កុំព្យូទ័រ និងទូរទស្សន៍ជាដើម។ ក្នុងព្រឹត្តិការណ៍នោះ Xiaomi ទើបតែបានប្រកាស​បង្ហាញ​នូវស្មាត​ហ្វូនអេក្រង់បង្ហាញរូបភាពលាតស្ទើរតែពេញអេក្រង់ខាងមុខរួចមក ពេលនេះ ដាក់​បង្ហាញ​​នូវ​ទូរទស្សន៍​ដែល​មានកម្រាស់ស្តើងមួយទៀត។

cover

final-1000x150-copy

ទូរទស្សន៍នេះ មាន​ឈ្មោះ Mi TV 4 មាន​កម្រាស់​ត្រឹមតែ 4.98 មីលី​ម៉ែត្រ ស្តើង​ជាង Mi Mix ដល់ទៅ 37 ភាគរយ និងស្តើងជាង iPhone 7 ដល់ទៅ 30 ភាគរយ, មាន​ជម្រើស​អេក្រង់ទំហំ 49 អ៊ីញ, 55 អ៊ីញ​និង 64 អ៊ីញ, មាន​ភ្ជាប់​មក​ជា​មួយដុំ Mi TV Bar ដែល​អាច​ភ្ជាប់​ប្រើប្រាស់​ជាមួយ​បាស​បំពង​សំលេង​​មាន​បច្ចេក​វិទ្យាថ្មី Dolby Atmos 3D spherical surround sound គឺភ្ជាប់ជាមួយ Speaker បាន​ចំនួន 10, Speaker អត់ខ្សែចំនួន 2 ទៀត និងបាស subwoofer មួយទៀត។   

Xiaomi ក៏បាន​បង្ហាញ​ពីរន្ធ Mi Port សម្រាប់ដោតពី Mi TV Bar ចូលទូរទស្សន៍ផងដែរ, ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង Speaker ទាំង​នោះ ឲ្យ​បញ្ចេញ​សំលេង​ព្រមគ្នា។ ចំពោះ​តម្លៃ ស្ថាបនិក​ដាក់​បង្ហាញ​នោះ មិន​បាន​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ តែ​លោក​បានសន្យាថា តម្លៃទូរទស្សន៍នេះ អាច​ក្រោម 2000 ដុល្លារ, ហើយ​សម្រាប់​ម៉ូឌែល​ដែល​មិនយកបាស Dolby បន្ថែមគឺតម្លៃក្រោម 1500 ដុល្លារ។

1483679665_ces-2017-xiaomi-mi-tv-4-mi-mix-white-mi-router-hd-mi-ces-2017 xiaomi-mi-tv-4

ទូរទស្សន៍នេះ ក៏បានបន្ថែមនូវមុខងារ AI (Artificial intelligence) និងមានដំឡើង UI ថ្មី ដែល Xiaomi ហៅ​ថា PatchWall ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ ស្រួលមើល និងស្អាត ងាយ​ស្រួល​ក្នុង​ការ​បញ្ជា។

1

ក្នុងព្រឹត្តិការណ៍នោះ Xiaomi ក៏បាន​ដាក់​បង្ហាញ​នូវ Mi Router HD មួយ​ទៀត​ផងដែរ ដែល​នឹង​ដាក់​លក់ ក្នុង​ពេល​ឆាប់ៗ​នេះ នៅ​ប្រទេសចិន មាន 2 ជម្រើស ដូចជាទំហំ 1TB តម្លៃក្រោម 200 ដុល្លារ និង​ទំហំ 8TB តម្លៃ​ក្រោម 500 ដុល្លារ។ មាន​ភ្ជាប់​មកជាមួយអង់តែន 4 អាចទទួល និងបញ្ចូន​ទិន្នន័យ​បាន​ដល់ 2400Mbps ឯណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 3:52 PM, 06 January
  • ប្រភព: Xiaomi Global
  • Tag: