ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Asus ចេញកុំព្យូទ័រយួរដៃ ដែលមានអេក្រង់ទំហំ 14 អ៊ីញ ស្ដើងស្រាល ប៉ុន្តែ ថ្លៃបន្តិចហើយ

Asus ចេញកុំព្យូទ័រយួរដៃ ដែលមានអេក្រង់ទំហំ 14 អ៊ីញ ស្ដើងស្រាល ប៉ុន្តែ ថ្លៃបន្តិចហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះក្រុមហ៊ុន Asus ដែលជាក្រុមហ៊ុន ល្បី​ល្បាញ ផ្នែក​បច្ចេក​វិទ្យា មួយ ប្រកាស ចេញ​នូវ កុំព្យូទ័រ ស៊េរីថ្មី​សម្រាប់អ្នកប្រើប្រាស់ទូទៅ។ ពោលគឺ កុំព្យូទ័រយួរដៃ ដែល ខ្លួនបានប្រកាសចេញនោះគឺក្នុង ព្រឹត្តិការណ៍  CES 2017 ហើយកុំព្យូទ័រ យួរដៃ នេះផងដែរ វាស្ថិតក្នុងត្រកូល ZenBook ដែលជា​ត្រកូល កុំព្យូទ័រស្ដើង របស់ Asus។

cover

final-1000x150-copy

​វាមានឈ្មោះថា ZenBook 3 Deluxe ដែលមានលេខស៊េរីសម្រាប់ សម្គាល់ គឺ UX490UA។ ZenBook​ 3 Deluxe គឺមានរាងស្ដើង មិនធម្មតាដែរ ដោយកំរាស់ របស់វា មានទំហំ ត្រឹម 12.9mm ហើយ​វា​មានទំងន់ ​1.1 គីឡូក្រាមប៉ុណ្ណោះ ។ រីឯទំហំអេក្រង់ របស់​ ZenBook 3 Deluxe វាមានទំហំ អេក្រង់ ​14អ៊ីញ  ប្រើប្រាស់ កញ្ចក់អេក្រង់ Corning  Gorilla Glass និងអាចបង្ហាញរូបភាព ត្រឹមកម្រិត 1080p នោះទេ ។ តួខ្លួនរបស់គឺធ្វើឡើង​ស្រោបដោយ លោហៈ អាលុយមីញ៉ូម Alloy ដែលមាន​ភាព​រឹងមាំង នឹងស្រាលល្អទៀតផង។ ZenBook 3 Deluxe នេះ បានភ្ជាប់ មកនូវកម្លាំង CPU របស់ Intel ស៊េរីចុងក្រោយគេបង្អស់ គឺ Core i7-7500U។

pic-1

 ប្រភេទ CPU នេះផងដែរ មិនត្រឹមតែលឿនហើយ ស្ងាត់ ទេ គឺមិនងាយ ឡើងកម្ដៅ ប្រសិនបើមាន​កម្ដៅ​ឡើងក៏មិនសូវខ្លាំងនោះដែរ។ ពីព្រោះតែ Asus  បានចេញកុំព្យូទ័រ នេះឡើងផ្ដោតសំខាន់ ទៅ​លើ​អ្នកប្រើប្រាស់ទៅទូទៅ នោះមិនមែនសម្រាប់ លេងហ្គេម ហើយចង់អោយអ្នកប្រើប្រាស់ ប្រើបានយូរ នោះ​គឺ Asus បានភ្ជាប់មកនូវ Ram ទំហំ 16GB ប្រភេទ LPDDR3 ដើម្បីកុំអោយស៊ីថ្មខ្លាំង។ សម្រាប់ Ram ប្រភេទ គឺគេភាគច្រើន ប្រើប្រាស់ ជាមួយ ពពួកស្មាតហ្វូន ហើយ Tablet ថ្វីត្បិត វារាងយឺតជាង  Ram កុំព្យូទ័រ បន្តិចមែនតែ វាប្រើប្រាស់ថាមពលតិច មិនសូវស៊ីថ្មឡើយ។

pic-2

 នេះប្រហែលជាមូលហេតុហើយ បានជា Asus សម្រេច ចិត្តប្រើប្រាស់ នូវ Ram ប្រភេទនេះដើម្បី អោយអ្នកប្រើប្រាស់ ប្រើបានយូរនោះ។ រីឯ អង្គផ្ទុកទិន្នន័យ ZenBook 3 Deluxe គឺ វាប្រើប្រាស់ នូវ SSD NVME PCIe ទំហំ​ 1TB ទៀតផង វាងាយស្រួលអោយយើងធ្វើការ Copy ឯកសារ បាន​លឿន​មែនទែន លឿនជា SSD ធម្មតា ដល់ទៅ 5 ដង។ បើនិយាយពីថាមពល ថ្មរបស់ វា មានថាមពល 45 WH អាចបើកបាន រយៈពេល 10 ម៉ោងជាង។  វា អាចប្រើបាន ដោយយើងត្រឹមវាយ​ឯកសារ ប្រើ​ធម្មតា​  បាន 5 ទៅ 6 ម៉ោង។ រី​ឯលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន  ផ្សេងទៀតនោះ គឺ ប្រើប្រាស់ ត្រឹម​តែ Intel HD 620 ប៉ុណ្ណោះ យើងអាចមើលវីដេអូ រឺភាពយន្តផ្សេង ច្បាស់ល្អ ហើយសំលេងរណ្ដំល្អ ជាមួយ នឹង Speaker បំពងសម្លេង 4 គ្រាប់។

pic-3

​Speaker បំពងសម្លេង 4 គ្រាប់ ជាគឺមានលក្ខណៈជា Surround Sound speaker របស់​ក្រុមហ៊ុន Harmon Kardon ដែល​ជា​ក្រុមហ៊ុន ផលិត Speaker ដ៏ល្បី មានភ្ជាប់ក្នុង Zenbook 3 Deluxe ជា​ស្រេច។ ហេតុតែ កុំព្យូទ័រយួរដៃ នេះមាន ភាពស្ដើង នោះគឺ មានតែរន្ធដោត USB Type C 3.0 ចំនួន 2 ចំណែក ប្រព័ន្ធ Bluetooth  វិញគឺជំនាន់ 4.1។ Asus នឹងធ្វើការចេញលក់ នូវ Zenbook 3 Deluxe នៅខែឧសភា ក្នុងតម្លៃ 1699$  ដោយវាមានពណ៌ 2 អោយជ្រើសរើស គឺ Royal Blue និង Quartz Grey។ សរុបមក សម្រាប់កុំព្យូទ័រ យួរដៃ ZenBook 3 Deluxe មានរូបរាងស្អាត ហើយស្ដើង សាក​សម​នឹងអ្នកប្រើប្រាស់ទូទៅមែន ក៏ប៉ុន្តែ វារាងថ្លៃបន្តិចហើយ សម្រាប់ អ្នកមានលុយ​ល្មម ទិញមកធ្វើ​ការងារ​ត្រឹមវាយឯកសារ និងប្រើប្រាស់ទូទៅនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:27 PM, 06 January
  • ប្រភព: GSM Arena
  • Tag: កុំព្យូទ័រ