ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទី​បំផុត Galaxy S8 លេច​ចេញ​រូប​រាង​បណ្ដើរ​ៗ​ហើយ! គិត​យ៉ាង​ណាដែរ?

ទី​បំផុត Galaxy S8 លេច​ចេញ​រូប​រាង​បណ្ដើរ​ៗ​ហើយ! គិត​យ៉ាង​ណាដែរ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឆ្នាំ 2016 កន្លងទៅ Galaxy S7 និង S7 edge របស់ Samsung បានទទួលជោគជ័យ គួរឲ្យកត់ សំគាល់ ចុះ សម្រាប់ឆ្នាំ 2017 នេះវិញ តើ Samsung នឹងមានអ្វីថ្មី សម្រាប់អតិថិជនខ្លួន? អ្នកប្រហែលជា បានដឹងរួចទៅ ហើយជុំវិញការ ត្រៀមប្រកាសចេញ កំពូលស្មាតហ្វូន សម្រាប់ឆ្នាំ 2017 នេះ ដោយក្រុមហ៊ុន យក្សកូរ៉េ ខាងត្បូង Samsung នឹងត្រៀមខ្លួន ប្រកាសចេញនូវ Galaxy S8 ថ្មី ជាមួយនឹងការ កែប្រែរូបរាង ថ្មី, កម្លាំងម៉ាស៊ីន កាន់តែខ្លាំង ក៏ដូចជាបង្កើន សមត្ថភាពកាមេរ៉ា មុខក្រោយ, កម្លាំងថ្ម និងមុខងារ ថ្មីៗមួយចំនួន ផ្សេងទៀត សម្រាប់ដាក់លក់ ក្នុងទីផ្សារ ក៏ដូចជាប្រកួតប្រជែង ជាមួយនឹងស្មាតហ្វូន ផ្សេងៗទៀត។

1 final-1000x150-copy

ជាក់ស្ដែងមកដល់ដើមឆ្នាំ 2017 នេះយើងទើបនឹង ទទួលបានរូបភាព បែកធ្លាយ មួយសន្លឹក ដែលបង្ហាញឲ្យ យើងឃើញយ៉ាង ច្បាស់នូវការ កែប្រែមុខមាត់ ថ្មីផ្នែក ខាងមុខរបស់ Galaxy S8 ដូចរូបភាព ខាងក្រោម ជាមួយនឹង ទំហំអេក្រង់ធំ វែងជាងមុន ពុំមានប៊ូតុង Home ដូចត្រកូល Galaxy S ជំនាន់មុនៗទៀត ឡើយ ថែមទាំង ពុំមានប៊ូតុង Back និង Option ទៀតផងដែរ ដែលយើងអាច សន្និដ្ឋានបានថា Galaxy S8 អាចនឹងមាន ប៊ូតុងបង្កប់ក្នុង អេក្រង់ផ្ទាល់ តែម្ដង ដោយរចនាបថ បែបថ្មីនេះ Samsung អាចកំណត់ផ្ទៃ ខាងលើ និងខាងក្រោម ឲ្យស្មើប៉ុនគ្នា មើលទៅប្លែក ម្យ៉ាងដែរ។ ប្រិយមិត្តអាច នឹងឆ្ងល់ថា បើអត់មាន ប៊ូតុង Home អញ្ចឹង តើវាមាន សេនស័រ ស្កេនក្រយ៉ៅដៃ ឬអត់? តាមរូបភាព សេនស័រស្កេនក្រយ៉ៅដៃ អាចនឹងត្រូវបំពាក់ នៅផ្នែក ខាងក្រោយវិញ ខាងក្រោមកាមេរ៉ា ដែលអាចជា កាមេរ៉ាភ្លោះ ដល់ទៅ 2 គ្រាប់សម្រាប់ ប្រជែងនឹង iPhone 7 Plus ផងដែរ។

2

រូបភាពដែលអ្នកឃើញនេះអាចជា Galaxy S8 edge ច្រើនជាង ដោយអ្នកអាច ឃើញអេក្រង់កោង នៅសងខាងបាន ជាមួយនឹងគែម ស្ដើងបំផុត ហើយផ្នែកខាងលើ ក៏មានសេនស័រ សម្រាប់ស្កេន ប្រស្រីភ្នែកដើម្បី ដោះសោរដូច Note 7 ផងដែរ។ ជាងនេះ ទៅទៀត រូបខាងលើ ក៏បង្ហាញឲ្យយើង អាចដឹងថា S8 នឹងដំណើរ ការដោយ Android Nougat ចេញពីប្រអប់ ផ្ទាល់ថែម ទៀតផង តែ Cambo Report សូមបញ្ជាក់ប្រិយមិត្ត បន្ថែមថា ខាងលើគឺជា រូបភាពបែកធ្លាយ ជាលើកដំបូង ហេតុនេះយើង មិនទាន់ហ៊ាន សន្និដ្ឋានថា វាគឺជារូបរាង យ៉ាងពិត ប្រាកដរបស់ Galaxy S8/S8 edge នោះទេ ដូច្នេះយើងនឹង ធ្វើការរង់ចាំ ពត៌មានថ្មីៗ ផ្សេងទៀតដែល ពាក់ព័ន្ធនឹង Galaxy S8 នេះ ដូចសព្វ​មួយ ដងអញ្ចឹង រហូតដល់ថ្ងៃវា ចេញលក់នៅថ្ងៃទី 18 ខែមេសា ឆ្នាំ 2017 នេះ។

3 4 5 6 7 8

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:54 AM, 06 January
  • ប្រភព: Phone Droid
  • Tag: ទូរស័ព្ទ