ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    បាស​បំពង​សំលេង JBL Pulse 3 និង Flip 4 ចេញ​ថ្មី​ក៏​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិ​ការណ៍ CES 2017

បាស​បំពង​សំលេង JBL Pulse 3 និង Flip 4 ចេញ​ថ្មី​ក៏​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិ​ការណ៍ CES 2017

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Harman International ទើបបានប្រកាស បង្ហាញនូវ បាសបំពងសំលេង ប្លូធុស JBL Pulse 3 និង JBL Flip 4 ស៊េរីថ្មី ដែលមានបំពាក់ មកជាមួយ បច្ចេកវិទ្យាធន់ មិនងាយជ្រាប ទឹកទៀតផង។

cover final-1000x150-copy

JBL Pulse 3 ជាប្រភេទ Speaker មានរូបរាងទាក់ទាញ ដោយផ្នែក ខាងលើមាន អំពូលបញ្ចេញពន្លឺ LED និងបាសបំពង សំលេងជះបាន ជុំវិញ 360 ឌឺក្រេ និងថាមពលថ្ម  អាចប្រើ បានដល់ 12 ម៉ោង ពេលសាក ពេញម្តងៗ។

1

ចំពោះ JBL Flip 4 ដែលមានថាមពលថ្ម អាចប្រើបានដល់ 12 ម៉ោងដែរ, ដោយគ្រាន់តែរូបរាង របស់វា សាមញ្ញ ស្រដៀងទៅនឹង ជំនាន់មុនៗ ហើយតម្លៃក៏ ថោកជាង JBL Pulse 3 ក៏បានបំពាក់នូវ បច្ចេកវិទ្យាធន់ មិនងាយ ជ្រាបទឹក IPX4 ។ អ្នកអាច ប្រើប្រាស់ កម្មវិធី JBL Connect ភ្ជាប់ជាមួយ Speaker ទាំង 2 នឹងបញ្ចេញភ្លើង តែមួយព្រមគ្នា។

2

តម្លៃរបស់ JBL Pulse 3 ខ្ទង់ 199.95 ដុល្លារ មានជម្រើសតែ ពណ៌ខ្មៅ មួយគត់ តែអំពូល LED នៅខាងលើ ប្តូរបាន ច្រើនពណ៌ និង JBL Flip 4 តម្លៃខ្ទង់ 99.95 ដុល្លារ មានជម្រើស ពណ៌ចំនួន 6 ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:32 AM, 06 January
  • ប្រភព: Harman International
  • Tag: Accessories