ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ម្ចាស់ Nexus 6 ទាំង​អស់​អាច​ធ្វើ​ការ Update ឡើង​ទៅ Android 7.1.1 ចាប់​ពី​ថ្ងៃ​នេះ​ទៅ​បានហើយ

ម្ចាស់ Nexus 6 ទាំង​អស់​អាច​ធ្វើ​ការ Update ឡើង​ទៅ Android 7.1.1 ចាប់​ពី​ថ្ងៃ​នេះ​ទៅ​បានហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្វីដែល Google បានសន្យាកាលពីចុងខែធ្នូកន្លងទៅ នេះអញ្ចឹង ម្ចាស់ស្មាតហ្វូន Motorola Nexus 6 ទាំងអស់ នឹងត្រូវរង់ចាំ រហូតដល់ ដើមឆ្នាំ 2017 ដើម្បីទទួល បានកំណែ Update ឡើងទៅកាន់ Android Nougat ជំនាន់ចុងក្រោយ គេបង្អស់ 7.1.1។ ជាក់ស្ដែង ថ្ងៃនេះ កំណែ Update សម្រាប់ Nexus 6 ត្រូវបានធ្លាក់ មកដល់ជា ផ្លូវការហើយ ដោយ Google បើកឲ្យ អតិថិជនខ្លួន ដែលជា ម្ចាស់របស់ Nexus 6 ទាំងអស់ អាចធ្វើការ Update តាមរយៈ Settings បានហើយ។

1cover final-1000x150-copy

កំណែ Update នេះត្រូវបានបើកតាមរយៈ OTA ដោយអ្នកអាច ចូលទៅកាន់ Settings ហើយស្វែង រកកំណែ Update ថ្មីនេះ បើមិនទាន់ទទួល បាននោះទេ សូមធ្វើការ រង់ចាំមួយ រយៈពេលទៀត ទម្រាំកំណែ Update ធ្លាក់មកដល់ ស្រុកខ្មែរយើង។ យ៉ាងណាមិញ បើអ្នកមិន អាចរង់ចាំ បាននោះទេ អ្នកក៏អាច ធ្វើការ Update ដោយខ្លួនឯង បានដោយ Flash ឡើង Version ដោយខ្លួនឯង តាមរយៈការ ទាញយក File Firmware តាមតំណ Link ខាងក្រោមនេះ៖

ខេមបូរីផតសូមបញ្ជាក់ផងដែរថា ការ Flash ឡើង Version ខ្លួនឯងនេះ បើអ្នកចេះ ច្បាស់ចាំធ្វើ តែបើមិនច្បាស់ លាស់នោះទេ សូមកុំធ្វើការ Update អីល្អជាង គប្បីរង់ចាំ កំណែ Update តាម Settings ទៅប្រសើរ ជាជាង។ នៅពេល ឡើងទៅ Nougat រួច Google បានបង្កើន សមត្ថភាពឲ្យ Nexus 6 ដំណើរការបាន កាន់តែ រលូនជាងមុន និងបន្ថែមមក ជាមួយមុខងារ វៃឆ្លាតជា ច្រើនដែល Android Nougat មាន និងបន្ថែមមក ជាមួយនឹងប្រព័ន្ធ សុវត្ថិភាពសម្រាប់ ខែមករានេះ ទៀតផង ធ្វើឲ្យការ ប្រើប្រាស់របស់អ្នក កាន់តែមាន សុវត្ថិភាពខ្ពស់ និងទទួលបាន ចំនីអារម្មណ៍ថ្មី ហើយប្លែក។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:18 AM, 06 January
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ