ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Razer ចេញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី​កប់​ណាស់! ដំបូង​គេ​ហើយ ដែល​មាន​អេក្រង់​ដល់​ទៅ 3 បង្ហាញ​រូបភាព​កម្រិត 4K ទៀតផង

Razer ចេញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី​កប់​ណាស់! ដំបូង​គេ​ហើយ ដែល​មាន​អេក្រង់​ដល់​ទៅ 3 បង្ហាញ​រូបភាព​កម្រិត 4K ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗ នេះនៅក្នុង ព្រឹត្តិការណ៍ ពិព័រណ៍ CES 2017 ក្រុមហ៊ុន Razer បានធ្វើអោយ មហាជនជាច្រើន ផ្ញាក់ផ្អើល ហើយជា ពិសេស នោះអ្នកគាំទ្រវិស័យ ហ្គេម ពេញចិត្ត មែនទែន។ ដោយខ្លួន បានបញ្ចេញ នូវកុំព្យូទ័រ យួរដៃថ្មីមួយ ដែលមានអេក្រង់ 17.3 អ៊ីញ ដល់ទៅ​ 3 ឯណោះ។

cover final-1000x150-copy

សម្រាប់ កុំព្យូទ័រដែលមាន អេក្រង់ដល់ទៅ 3 នេះ គឺ មិនដែលមាន ពីមុនមក ឡើយ គឺក្រុមហ៊ុន Razer នេះហើយ គឺចេញដំបូង គេបង្អស់។ កុំព្យូទ័រ យួរដៃ នេះផងដែរ គឺស្ថិត នៅក្នុង ត្រកូល Razer Blade Pro។ ប៉ុន្តែការចេញនេះ ផងដែរ ពុំមានការ បញ្ជាក់នូវឡើយ អំពីកម្លាំង ម៉ាស៊ីន គ្រាន់វាតែ ជាគំរូ សិនប៉ុណ្ណោះ ដូច្នេះ ក៏មិនទាន់មាន ការចេញ លក់នោះទេ។ Razer Blade Pro ដែលមានអេក្រង់ ដល់ទៅ 3 គឺគំរូ ថ្មី របស់ Razer ដែលគេ អោយឈ្មោះថា Project Valerie ។

pic-1 pic-2

ប៉ុន្តែ Razer ក៏បានបង្ហើប អោយដឹងខ្លះៗ ថាវា អាចបង្ហាញ រូបភាពកម្រិត  4K ដោយវា ប្រើប្រាស់ ក្រាហ្វិចកាត  GTX 1080 គឺជាក្រាហ្វិច ខ្លាំងមួយ ស៊េរីចុងក្រោយ គេបង្អស់ របស់ ក្រុមហ៊ុន Nvidia។ រីឯ អេក្រង់  របស់ Razer Blade Pro ដែលមានអេក្រង់ ដល់ទៅ 3 នេះ​គឺ វាជាលក្ខណៈ អេក្រង់ដោយ ភ្ជាប់មក ជាស្រេច ដោយមាន មួយមានអេក្រង់ នៅខាងលើ ស្រាប់ និង 2 ទៀត យើងធ្វើការ ហូតចេញ ពីក្រោយ អេក្រង់ នៅខាង មុខគេ ជាការស្រេច។

pic-3 pic-4

សម្រាប់ ពត៌មាន ផ្សេងៗនៃ លក្ខណៈសម្បត្តិ និងកម្លាំង ម៉ាស៊ីនអំពី Razer Blade Pro ដែលមានអេក្រង់ ដល់ទៅ 3 គឺ Razer មិនបញ្ចេញឡើយ ទាំងថ្ងៃចេញ  និងតម្លៃលក់។ សរុបមក  កុំព្យូទ័រ យួរដៃ Razer Blade Pro ដែលមានអេក្រង់ ដល់ទៅ 3 នេះគឺវា អស្ចារ្យមែនទែន ដែលពុំមាន ក្រុមហ៊ុន ផ្សេងៗ មាននោះឡើយ ប៉ុន្តែគួរអោយ សោកស្ដាយ Razer មិនបានចេញ លក់ឡើយ។ គ្រាន់តែ ធ្វើការ ដាក់បង្ហាញ ជាគំរូសិន ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:13 AM, 06 January
  • ប្រភព: WCCF Tech
  • Tag: កុំព្យូទ័រ