ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy S8 អាច​នឹង​ត្រូវ Samsung ដាក់​លក់​ថ្ងៃ​ទី 18 ខែ 4 នេះ!

Galaxy S8 អាច​នឹង​ត្រូវ Samsung ដាក់​លក់​ថ្ងៃ​ទី 18 ខែ 4 នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ សារពត៌មានមួយ របស់កូរ៉េ ឈ្មោះថា Korean Media Reports Industry បានអះអាងថា ក្រុមហ៊ុន Samsung បានបញ្ជាក់យ៉ាង ច្បាស់ហើយ ថានឹង បញ្ចេញលក់ Galaxy S8 នៅកំឡុងខែ មេសា ត្រូវ នឹងថ្ងៃទី 18 បន្ទាប់ពី បានទទួល បរាជ័យម្តងរួច ទៅលើ ស្មាតហ្វូនត្រកូល Note 7 ដែលបាន បង្ក ជាបញ្ហា កន្លងមកនេះ។

cover final-1000x150-copy

ចំណែកឯ កាលបរិច្ឆេទ ពីការដាក់បង្ហាញវិញ បានបង្ហើបនៅក្នុង របាយការណ៍ ត្រឹមតែ ខែប៉ុណ្ណោះ គឺខែមិនា តែមិនបាន បញ្ជាក់ថា ថ្ងៃណា នោះឡើយ ហើយចំពោះ លក្ខណៈសម្បត្តិ ដែលបែកធ្លាយ ក៏មិនបានបង្ហើប អោយដឹងដែរ, នេះបើតាម ការបញ្ជាក់ប្រាប់ ពីសារពត៌មាន ល្បីរបស់កូរ៉េ ខាងលើ។

យ៉ាងណាមិញ ខេមបូក៏សូមបញ្ជាក់ ផងដែរថា រាល់ដង Samsung តែងដាក់បង្ហាញ ស្មាតហ្វូនត្រកូល Galaxy S នៅកំឡុងខែ កុម្ភៈ តែសម្រាប់ឆ្នាំនេះ បើសិនជា របាយការណ៍ ពីសារពត៌មានកូរ៉េ គឺជារបាយការណ៍នោះ ចឹងបានន័យថា Samsung អាចនឹង លើកទៅ មួយខែទៀតហើយ។

1

សរុបមក ខេមបូ មិនអាចចេញមុខ អះអាងបានទេថា ពត៌មានខាងលើ គឺជាការ ពិតនោះ។ ហើយការពិត នឹងបង្ហាញ បន្តិចម្តងៗ នៅពេលដែល ជិតគៀកនឹងថ្ងៃ ដាក់បង្ហាញ ផងដែរ ហេតុដូចនេះហើយ មិនយូរឡើយ គឺវាគង់នឹង លាតត្រដាងទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:03 AM, 06 January
  • ប្រភព: Naver
  • Tag: ទូរស័ព្ទ