ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ចេញ​ក្ដៅៗ Monitor Dell កម្រិត​ដល់​ទៅ 8K បង្ហាញ​ខ្លួន​ជា​លើក​ដំបូង! ធា​នា​ថា​ច្បាស់​ហួស​និស្ស័យ

ចេញ​ក្ដៅៗ Monitor Dell កម្រិត​ដល់​ទៅ 8K បង្ហាញ​ខ្លួន​ជា​លើក​ដំបូង! ធា​នា​ថា​ច្បាស់​ហួស​និស្ស័យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយតាមត្រង់ទៅចុះ Monitor ត្រឹមកម្រិត FullHD អាចបំពេញ សេចក្ដីត្រូវការ ប្រើប្រាស់ទូទៅ ក៏ដូចជា ឌីហ្សាញគូរប្លង់, កាត់តរូភាព និងលេងហ្គេម បានយ៉ាងប្រសើរ ទៅហើយ ចុះទម្រាំដល់ Monitor មានសមត្ថភាព ដល់កម្រិត Resolution កម្រិត 2K និង 4K វិញ? តើវាមានសមត្ថភាព បង្ហាញរូបភាព បានច្បាស់ និងដុតពណ៌ បានល្អដល់ កម្រិតណាទៅ? ប្រិយមិត្តមួយចំនួន ប្រាកដជាធ្លាប់ បានឃើញ បានប្រើ ឬ កំពុងប្រើ Monitor មានសមត្ថភាពបង្ហាញ រូបភាពបាន កម្រិត 2K និង 4K ជាក់ជា មិនខាន ដែលអ្នកពិតជា ពេញចិត្ត នូវកម្រិតរូបភាព ដែលបង្ហាញ នៅលើអេក្រង់ នោះជាក់ជា មិនខាន ហើយប្រាកដ ជាគិតថា វាច្បាស់ខ្លាំង ណាស់ទៅហើយ ដែលពុំមាន Monitor ណាអាចប្រៀប ផ្ទឹមបានឡើយ។

1

final-1000x150-copy

យ៉ាងណាមិញ Monitor កម្រិត 2K/4K នោះ នៅមិនទាន់កប់ ស៊េរីដូចការ គិតរបស់យើង នៅឡើយទេ ព្រោះ Apple និង LG ក៏មាន Monitor កម្រិត 5K ផងដែរ ក៏ប៉ុន្តែសម្រាប់ ដើមឆ្នាំ 2017 នេះ Dell បានបំបាក់ គូប្រកួតប្រជែង ទីផ្សាររបស់ខ្លួន យ៉ាងសាហាវមិន ធម្មតានោះទេ ដោយប្រកាស ចេញនូវ Monitor ទំនើប ស៊េរីថ្មីចុងក្រោយ គេបង្អស់ ដែលមានសមត្ថភាព ខ្ពស់អាចបង្ហាញ រូបភាពបានដល់ ទៅកម្រិត 8K ឯណោះ មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ ដោយ Dell ធានាថា អ្នកបានប្រើប្រាស់ វាហើយ នឹងសរសើរ វាមិនដាច់ពីមាត់ ហើយបើ ទៅប្រើ Monitor មានកម្រិត Resolution ទាប ក៏ពិបាកនឹងមើល ចូលភ្នែកដែរ។ Monitor កម្រិត 8K នោះត្រូវបាន ប្រកាសបង្ហាញ ខ្លួនជាផ្លូវការ នៅក្នុង ព្រឹត្តិការណ៍ CES 2017 ដែលវាមានលេខ ម៉ូឌែលហៅថា UP3218K មានទំហំ 32 អ៊ីញ មានកម្រិត Resolution ខ្ពស់ស្មើនឹង 7680 x 4320p ជាមួយនឹង ដង់ស៊ីតេ 280ppi អាចផ្គត់ផ្គង់ ពណ៌បាន 1.07 ពាន់លានពណ៌ តែមិនមែន ជាអេក្រង់កោងឡើយ។

2cover

UP3218K នឹងត្រៀមចេញលក់នៅក្នុងទីផ្សារ នាខែមីនា ឆ្នាំ2017 នេះតែម្ដង ជាមួយនឹងតម្លៃ កប់ពពកដល់ទៅ 4999$ ឯណោះ ដោយ Dell បានបញ្ជាក់ ប្រាប់ផងដែរថា Monitor នេះបង្កើតឡើង សម្រាប់អ្នកមាន តម្រូវការ ខ្ពស់ប៉ុណ្ណោះ (Pro User) មិនមែនឲ្យអ្នក ប្រើប្រាស់សាមញ្ញ ធម្មតាទិញ ប្រើនោះទេ ព្រោះតម្លៃរបស់ វាថ្លៃខ្លាំង តែមិនមែនជា បញ្ហានោះទេ បើលោកអ្នក មានថវិការច្រើន ក៏អាចទិញមួយ គ្រឿងទុកប្រើ បានដែរ បើគិតថា Monitor កម្រិតត្រឹម 2K និង 4K មិនទាន់ ទាក់ចិត្ត របស់អ្នកបាន។

3

ពត៌មានលម្អិតក្រុមការងារ Cambo Report នឹងចេញផ្សាយ បន្តបន្ទាប់ ទៀតជុំវិញ Monitor ដ៏អស្ចារ្យ មួយនេះ នៅពេលវាចេញ លក់ជាផ្លូវការ ព្រោះបច្ចុប្បន្ន វាត្រឹមតែបាន បង្ហាញខ្លួនប៉ុណ្ណោះ ដូច្នេះលក្ខណៈសម្បត្តិ ស៊ីជម្រៅផ្សេងទៀត នៅមិនទាន់ ប្រាប់ឲ្យបានដឹង នៅឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:49 AM, 06 January
  • ប្រភព: The Verge
  • Tag: កុំព្យូទ័រ