ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi Mi Mix មាន​ផ្ទៃ​អេក្រង់​បង្ហាញ​រូបភាព​ពេញ​ខាង​មុខ​សល់​តែ​គែម​ក្រោម​បន្តិច បង្ហាញ​វត្តមាន​សា​ជា​ថ្មី ជាមួយ​ពណ៌​គុជស!

Xiaomi Mi Mix មាន​ផ្ទៃ​អេក្រង់​បង្ហាញ​រូបភាព​ពេញ​ខាង​មុខ​សល់​តែ​គែម​ក្រោម​បន្តិច បង្ហាញ​វត្តមាន​សា​ជា​ថ្មី ជាមួយ​ពណ៌​គុជស!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Xiaomi Mi Mix បាន​ធ្វើឲ្យ​មហាជន ​ភ្ញាក់​ផ្អើល ដែល​មាន​អេក្រង់ បង្ហាញរូបភាព ពាសពេញផ្ទៃ ខាងមុខ 91.3 ភាគរយ ទៅហើយ ដែលនៅសល់ តែគែមខាង ​ក្រោម​បន្តិច ។​ Mi Mix ក៏ជាស្មាតហ្វូនរបស់ Xiaomi ដំបូង ដែលមានអេក្រង់ បង្ហាញរូបភាព ស្ទើរតែពេញផ្ទៃ ខាង​មុខ។

cover final-1000x150-copy

ក្នុងព្រឹត្តិការណ៍ CES 2017 នេះ Xiaomi Mi Mix បានបង្ហាញវត្តមាន សាជាថ្មី ជាមួយនឹង ពណ៌គុជស ដោយមិនបាន បន្ថែមនូវកំលាំង ម៉ាស៊ីនអ្វី បន្ថែមទេ គ្រាន់តែ បន្ថែមពណ៌ថ្មី ប៉ុណ្ណោះ។

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.4 អ៊ីញ, អាចបង្ហាញរូបភាពដល់កម្រិត 1080 x 2040 ភិចសែល, ដង់ស៊ីតេ 362ppi, កញ្ចក់ IPS LCD, ប្រើបន្ទះឈីប Snapdragon 821 រត់បានល្បឿន 2.35GHz, រ៉េមទំហំ 4GB ប្រភេទ LPDDR4 សម្រាប់អង្គផ្ទុកទិន្នន័យ 128GB, រ៉េមទំហំ 6GB ប្រភេទ LPDDR4 សម្រាប់អង្គផ្ទុកទិន្នន័យ 256GB, ជីភីយូ Adreno 530, ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow, កាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែល មាន Aperture f/2.0, កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល, ប្រើរន្ធ USB Type C អមជាមួយបច្ចេកវិទ្យា Quick charge 3.0 សាកបញ្ចូលថាមពល 30 នាទី បាន 83 ភាគរយ និងថាមពលថ្ម 4400mAh។

overall-future-w-bg overall-index-w-bg 042ea0c5f6419acdae75883155b6bac92cc563abc6166c2beepimgpsh-fullsize-distr

ស្មាតហ្វូននេះ អាចមានតម្លៃដដែល និងចាប់ផ្តើមលក់ ក្នុងពេល ឆាប់ៗនេះ លើទីផ្សារដែល មានដាក់លក់ Mi Mix ពណ៌ខ្មៅដែរ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:19 AM, 06 January
  • ប្រភព: CES
  • Tag: ទូរស័ព្ទ