ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    អស់​ទាស់! អង្គ​ផ្ទុក​ទិន្នន័យ Wireless ទំហំ 2TB ផ្ទុក​​ឯកសារ​លឿន​មិន​បាច់ ដោត និង​ភ្ជាប់​ខ្សែ​រញ៉េរញ៉ៃ

អស់​ទាស់! អង្គ​ផ្ទុក​ទិន្នន័យ Wireless ទំហំ 2TB ផ្ទុក​​ឯកសារ​លឿន​មិន​បាច់ ដោត និង​ភ្ជាប់​ខ្សែ​រញ៉េរញ៉ៃ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Fasetto ​បាន​ផលិតនូវ ឧបករណ៍ ថ្មីមួយ ធ្វើ​អោយ​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដែល​បាន​​បង្ហាញ​ខ្លួន ក្នុង​​ព្រឹត្តិការណ៍  CES 2017​។ ​ឧបករណ៍ នេះផងដែរ មានឈ្មោះថា Fasetto Link។ សម្រាប់ Fasetto Link គឺជាឧបករណ៍មួយ ដ៏ទំនើប និង​អាចជួយអោយ​​អ្នក​ ធ្វើការរក្សាទុក្ខ ឯកសារ បានច្រើន ផ​ង​ដែរ។

cover

final-1000x150-copy

Fasetto Link គឺ ឧបករណ៍ សម្រាប់ ផ្ទុកឯកសារ តាមរយៈ Wireless។ ឧបករណ៍ នេះអាចជួយ​យើង​បាន​ច្រើន ក្នុងការ ផ្ទុកឯកសារ ដូចជា វីដេអូ និង រូបភាព ជាដើម ហើយក៏អាចផ្ទុក អ្វីផ្សេងៗ ទៀត។ ពោល​យើង គ្រាន់តែធ្វើការភ្ចាប់នូវ Wireless របស់ឧករណ៍ នេះជាការស្រេច។ បន្ថែមទៀតនោះក្នុង ការ ប្រើបាស់ នោះយើងគ្រាន់តែ​មានកម្មវិធីរបស់ វា ដើម្បីធ្វើការគ្រប់គ្រង និង រក្សាទុកឯកសារ ។ Fasetto Link អាចភ្ជាប់និងប្រើប្រាស់ បានជាមួយ​នឹង កុំព្យូទ័រ និង ស្មាតហ្វូន​របស់យើងតែម្ដង។ រីឯ​លក្ខណៈសម្បត្តិផ្សេងៗ ទៀតនោះ គឺវាតូច ងាយស្រួលយកតាមខ្លួន។

pic-1 pic-2

ជាពិសេស នោះវាបានបំពាក់មកនូវ អាវក្រោះការពារ ការជ្រាបទឹក ទៀតផង គឺ IP68។ ម្យ៉ាងវិញទៀត​នោះ វាមានរន្ធដោត USB Type C ទៀតផង​ដែលអាចធ្វើអោយយើងធ្វើការសាក ថ្ម វាលឿន។ សម្រាប់​តម្លៃនោះ គឺមាន វាមានតាម ទំហំ GB របស់វា គឺ តម្លៃ 349$ ទំហំ 256GB, តម្លៃ 499$ 512GB និង ទំហំធំជាងគេ ដល់ទៅ 2TB នោះតម្លៃ 1149$។ មិត្តអ្នកអាចធ្វើការ កម្ម៉ង់ទិញបាន តាម​រយៈ វេបសារ របស់ Fasetto Link ផ្ទាល់សរុបមក Fasetto Link គឺជាឧបករណ៍ល្អ ងាយ​ៗ ក្នុងការ​ផ្ទុក​ឯកសារ មានអាវក្រោះការពារទឹក ហើយ ធ្វើការភ្ជាប់ ពី WiFi របស់ឧបករណ៍ ផ្ទាល់ ក្នុងការ​ផ្ទុក​ឯកសារ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:43 PM, 05 January
  • ប្រភព: The verge
  • Tag: Accessories