ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត​នា​ពេល​អនាគត បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍ CES 2017

រថយន្ត​នា​ពេល​អនាគត បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍ CES 2017

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងព្រឹត្តិការណ៍ CES 2017 ក្នុងឆ្នាំនេះ ពិតជាអស្ចារ្យ, ក្រុមហ៊ុនផលិត រថយន្តមួយ ឈ្មោះ Faraday Future បាន ប្រកាសបង្ហាញនូវ រថយន្តទំនើប មួយគ្រឿង ដែលមានឈ្មោះ FF 91 ដែលជាប្រភេទ រថយន្តបំពាក់ មកជាមួយនឹង បច្ចេកវិទ្យាបើកបរ ដោយស្វ័យប្រវត្តិ ហើយនឹងដាក់លក់ នៅក្នុងឆ្នាំ 2018 ខាងមុខ សម្រាប់អ្នក ចង់ទិញ ត្រូវចុះឈ្មោះ ជាមុនសិន។

cover final-1000x150-copy

Faraday Future បានរៀបរាប់ថា រថយន្ត FF 91 មានសមត្ថភាពលើស ពីក្រុមហ៊ុនផ្សេងទៀត ហើយនេះជា ពូជឡាន មួយទៀត ដែលមានបំពាក់ មកជាមួយ កាមេរ៉ាមុខ និង ក្រោយចំនួន 10, មានរ៉ាដាខ្លី វែងចំនួន 13, សេនសឺប្រភេទ ultrasonic ចំនួន 12 និងប្រព័ន្ធ 3D LIDAR បំពាក់មកដើម្បី បញ្ជាទៅលើ មុខងារ ទាំងនោះ។ រថយន្តនេះ មានកំលាំង ម៉ាស៊ីនដល់ 1,050 កំលាំងសេះ។ Faraday បានបង្ហាពីថា FF 91 នេះ អាចបំបាក់ កំពូលរថយន្ត ជាច្រើន ដូចជា Ferrari 488, Tesla Model X 100D និងច្រើនទៀត។ 

រថយន្តត្រូវការថាមពលអគ្គិសនីជំនួសឲ្យសាំង, ដោយថាមពល អាគុយផ្ទុកបាន ចំនុះ 130kWh ដែលអាចឲ្យ រថយន្តនេះ រត់បាន 378 ម៉ាល បើសាកបញ្ចូល ថាមពលមួយ ពេញ។ សម្រាប់ការសាក បញ្ចូលថាមពល អាចប្រើប្រាស់ បានជាមួយដុំ សាកទំហំ 110 ឬ 240 Volt បាន។ Faraday ក៏បានសន្យាថា នឹងពាំនាំបច្ចេកវិទ្យា សាកបញ្ចូល ថ្មលឿន ជាមួយចំនុះ អាគុយដល់ 200kWh ជាមួយបច្ចេកវិទ្យា សាកបញ្ចូលថ្ម ដោយឥតខ្សែ ទៀតផង នាពេល អនាគត។

170104015742-faraday-future-ff91-1024x576 faraday-future faraday-future-ff-91

រថយន្តនេះក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់ អាចសម្គាល់មុខ ម្ចាស់បាន,​ ប្រើប្រាស់ម្រាមដៃ ជំនួសឲ្យសោរ, សម្រួលដល់ អ្នកបើកបរ ដោយតាមដាន ពីទំលាប់នៃការ បើកបរ របស់ម្ចាស់, អាចចតបានដោយ ស្វ័យប្រវត្តិ, និងមានកម្មវិធី បញ្ជារថយន្តនេះ តាមស្មាតហ្វូន ទៀតផង។

faraday-future-ff-91-2 faraday-future-ff-91-front-three-quarter-02

ចំពោះតម្លៃរបស់រថយន្តនេះ មិនទាន់បានបញ្ជាក់ នៅឡើយទេ ហើយយើងក៏មិន អាចដឹងឆាប់ៗ នេះដែរ ដោយសាតែ រថយន្តនេះ នឹងដាក់លក់ នៅឆ្នាំ 2018 ឯនោះ ដូចនេះ ទាល់តែ អំឡុងពាក់ កណ្តាលឆ្នាំនេះ ឬចុងឆ្នាំ ទើបយើងអាច ដឹងជាផ្លូវការ របស់តម្លៃវា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:42 AM, 05 January
  • ប្រភព: iPhone Hacks
  • Tag: យានយន្ត