ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Samsung លូក​ដៃ​ចូល​វិស័យ​ហ្គេម ដោយ​ចេញ Gaming Laptop ថ្មី​សម្រាប់​ឆ្នាំ 2017

Samsung លូក​ដៃ​ចូល​វិស័យ​ហ្គេម ដោយ​ចេញ Gaming Laptop ថ្មី​សម្រាប់​ឆ្នាំ 2017

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងធ្លាប់តែឃើញ Samsung មានមុខមានមាត់ក្នុង ទីផ្សារស្រុកខ្មែរ តាមរយៈស្មាតហ្វូន ជាច្រើន ម៉ូឌែលដេញស៊េរី ជារៀងរាល់ឆ្នាំ ចំនែកឯកុំព្យូទ័រ វិញឃើញមាន មួយប៉ុណ្ណោះ តែក្រុមហ៊ុន Samsung មិនបញ្ឈប់ត្រឹម នេះនោះទេ គឺនៅតែបន្ត ការផលិត ផលិតផល បច្ចេកវិទ្យា ជាច្រើនថ្មីៗ ផ្សេងទៀត សម្រាប់អតិថិជនខ្លួន ពិសេសគឺឆ្នាំ 2017 នេះតែម្ដង ដោយ Samsung បានសម្រេចចិត្ត លូកដៃចូល វិស័យហ្គេម ដែរហើយ ជាមួយនឹងការ ប្រកាសចេញ Gaming Laptop ស៊េរីថ្មីមួយ សម្រាប់ប្រកួតប្រជែង ក្នុងទីផ្សារ បំពាក់មកជាមួយ នឹងផ្នែករឹង ស៊េរីចុងក្រោយ ទាំងអស់។

1 final-1000x150-copy

Gaming Laptop របស់ Samsung នោះមានឈ្មោះ ហៅជាផ្លូវការថា Odyssey ដែលវាចែកចេញ ជាពីរម៉ូឌែលមាន ទំហំអេក្រង់ 15.6 អ៊ីញ និង 17​ អ៊ីញ មានសមត្ថភាព បង្ហាញរូបភាព បានកម្រិត FullHD ប៉ុណ្ណោះ មិនមានដល់កម្រិត 4K ដូចក្រុមហ៊ុន ដទៃឡើយ។ តួខ្លួនរបស់ Odyssey ត្រូវបាន ស្រោបឡើងដោយជ័រស្វិត ពុំមានលោហៈធាតុ ដែលអាចធ្វើឲ្យ វាមានរូបរាង កាន់តែ ប្រសើរដូច Gaming Laptop ដទៃឡើយ ដូច្នេះការប្រើប្រាស់ ម៉ាស៊ីនរបស់វា អ្នកអាចនឹង មានអារមុ្មណ៍ថា វាជាកុំព្យូទ័រ យួរដៃសម្រាប់ លេងហ្គេម មានតម្លៃធូរថ្លៃ តែមិនមែន នោះទេ ព្រោះថា Samsung Odyssey ទាំងពីរ ស៊េរីនេះ នឹងចេញលក់ក្នុង ខែកុម្ភៈ សម្រាប់ម៉ូឌែល 15.6 អ៊ីញ ជាមួយទម្ងន់ 2.53 គីឡូក្រាម និងម៉ូឌែល 17អ៊ីញ មានទម្ងន់ 3.79 គីឡូក្រាម ត្រៀមចេញលក់ នៅខែមេសា ខាងមុខឆាប់ៗ ជាមួយនឹងតម្លៃ ចាប់ផ្ដើមចាប់ពី 1199$ ឡើយទៅ។

2cover 3 4

កម្លាំងម៉ាស៊ីនវិញ Odyssey បានបំពាក់មក ជាមួយឈីប CPU ជំនាន់ទី 7 ថ្មី ជាប្រភេទ Core i7 ទាំងអស់ ដោយមាន RAM ទំហំ 16GB DDR4 និងមាន SSD ជាប្រភេទ NVMe SSD ទំហំ 128GB និង 256GB ធ្វើឲ្យល្បឿន ដំណើរការបិទបើក បានកាន់ តែរហ័ស អមមក ជាមួយនឹង Hard Disk ធម្មតាទំហំ 1000GB ផងដែរ។ ជាងនេះទៅទៀត កម្លាំងក្រាហ្វិចកាត Samsung សម្រេច ដាក់ត្រឹម GTX 1050 ប៉ុណ្ណោះ ពុំមានឡើង ទៅដល់ GTX 1060 ឬ 1070 អ្វីឡើយ រីឯក្ដារ ចុចរបស់ Odyssey មិនមានអ្វី អស្ចារ្យនោះទេ វាអាចបង្ហាញភ្លើង ជាប្រភេទ RGB បាន ហើយម្ចាស់ របស់វាក៏អាចធ្វើការ កំណត់ពណ៌តាម ការស្រលាញ់ របស់ខ្លួន ទៀតផង គ្រាន់តែថាវា រាងផុងៗបន្តិច បូករួម ទាំងចំនុច Touchpad ផងដែរ ដោយប្រៀបបាន ដូចទៅនឹង កុំព្យូទ័រជ័រ មិនសូវ មាំអញ្ចឹងដែរ (នេះដោយ យោងតាមប្រភព ពត៌មាន ផ្ដល់ឲ្យ) ហើយបើតាមរូបភាព ដែលផ្ដល់ ឲ្យឃើញថា រចនាបថរបស់ Samsung Odyssey ពិតជា មិនសូវ ទាក់ទាញមែន គឺស្រោបដោយ ជ័រថែមទៀត។

5 6 7

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:30 AM, 05 January
  • ប្រភព: The Verge
  • Tag: កុំព្យូទ័រ