ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    សម្រាប់​ប្រិយមិត្ត OnePlus 3 ដែល​ចង់​តម្លើង​ទៅ​កាន់ Android 7.0 ដោយ​មិន​ចាំ​បាច់​រង់ចាំ​មក​ដល់ខ្មែរ!

សម្រាប់​ប្រិយមិត្ត OnePlus 3 ដែល​ចង់​តម្លើង​ទៅ​កាន់ Android 7.0 ដោយ​មិន​ចាំ​បាច់​រង់ចាំ​មក​ដល់ខ្មែរ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន OnePlus ធ្លាប់បានសន្យាហើយ កាលពីប៉ុន្មាន ថ្ងៃមុនថា ខ្លួននឹងបញ្ចេញ កំណែអាប់ដេត Android 7.0 (Nougat) សម្រាប់ស្មាតហ្វូន OnePlus 3 របស់ខ្លួន។ ក៏ប៉ុន្តែសម្រាប់ ការបើកអោយ អាប់ដេតនេះ គឺត្រូវបាន កំណត់ទៅតាម តំបន់ប៉ុណ្ណោះ ដូចជា តំបន់ប៉ែកអឺរ៉ុប មានប្រទេស កាណាដា ជាដើម។ ចំណែកឯ ប្រទេសកម្ពុជាយើង និងមួយ ចំនួនទៀត ក្នុងអាស៊ី អាចនឹងរង់ចាំ យូរថ្ងៃបន្តិច ទើបបាន តែបើអ្នក ចង់បាន ចង់តម្លើង ឆាប់រហ័សនោះ អាចធ្វើតាម វិធីដែលខ្ញុំ​ នឹងណែនាំជូន ខាងក្រោមនេះបាន។

cover final-1000x150-copy

ជាដំបូង សូមអ្នកបើក OnePlus 3 របស់អ្នក ហើយចូលទៅកាន់ Playstore និងធ្វើការ Search រកកម្មវិធីមួយ ឈ្មោះថា Opera VPN! បន្ទាប់ពី តម្លើងហើយ សូមបើកវា និងភ្ជាប់វា ទៅកាន់ Server របស់ប្រទេស Canada ឬ Germany។

ជំហ៊ានបន្ទាប់ទៀត សូមងាកមកកាន់ OnePlus 3 របស់អ្នក វិញម្តង ដោយចូល ទៅកាន់ Settings > System Updates និងចុច Check for a new software update រួចអ្នកនឹងឃើញ មានកំណែ អាប់ដេតថ្មីតែម្តង។

បន្ទាប់ពីឃើញ កំណែអាប់ដេត Nougat 7.0 លោតមកហើយ សូមចេញទៅបិទ VPN វិញ (Disconnect វិញ ដើម្បីអោយ អ៊ីនធើណេត លឿន) ហើយត្រលប់ មកកាន់ កន្លែង អាប់ដេតវិញ និងចុច Download… រង់ចាំដល់ ដំណើរការចប់ គ្រាន់តែ ចុចពាក្យ Install ជាការស្រេច។

1

សរុបមក សម្រាប់ជំហ៊ាន នៃការអាប់ដេត OnePlus 3 ទៅកាន់ Android Nougat 7.0 គឺមានតែ ប៉ុណ្ណឹងទេ ហើយអ្នក ទាំងអស់គ្នា ជាពិសេស ប្រិយមិត្ត ដែលប្រើប្រាស់ នូវស្មាតហ្វូន OnePlus 3 អាចសាកល្បងបាន។ បើមាន ចំណុចណា មិនទាន់យល់ អាចខំមិន នៅក្នុងប្រអប់ ខាងក្រោម នេះបាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:10 AM, 05 January
  • ប្រភព: ខេមបូរីផត
  • Tag: ទូរស័ព្ទ