ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Asus ZenFone 3 Zoom បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ជា​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​រូប និង​មាន​មុខងារ​ថត​ព្រាល​ដាច់ Background ទៀតផង!

Asus ZenFone 3 Zoom បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ជា​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​រូប និង​មាន​មុខងារ​ថត​ព្រាល​ដាច់ Background ទៀតផង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្វីត្បិតតែស្មាតហ្វូនជំនាន់ចុងក្រោយនេះ បំពាក់នូវកាមេរ៉ាភ្លោះ ដូចៗគ្នា ក៏ពិតមែន តែសមត្ថភាព របស់កាមេរ៉ា ទាំងនោះ ខុសៗគ្នា ដែលមានខ្លះបំពាក់ កាមេរ៉ាភ្លោះ ដើម្បីឲ្យអ្នក ប្រើប្រាស់ថតបាន រូបភាព កាន់តែទូលាយ, ខ្លះអាច Zoom កាន់ជិតបាន និងខ្លះទៀត សម្រាប់ថតនៅ ទីមានពន្លឺតិច បានច្បាស់ ជាដើម។ Asus ទើបដាក់ បង្ហាញនូវ ស្មាតហ្វូន Asus ZenFone 3 Zoom ដែលជាស្មាតហ្វូន មួយម៉ូឌែល បង្កើតជា ពិសេស សម្រាប់អ្នក ចូលចិត្តថតរូប ដោយប្រើ ស្មាតហ្វូន។

cover final-1000x150-copy

យើងគួរលើកយកកាមេរ៉ាមករៀបរាប់តែម្តង ដោយសារត្រង់ កន្លែងនេះ ជាចំនុចពិសេសរបស់វា ស្មាតហ្វូននេះ មានបំពាក់ជាមួយ កាមេរ៉ាភ្លោះ ទំហំ 12 មេហ្គាភិចសែល ចំនួន 2 គ្រាប់ ប្រើសេនសឺ SONY IMX 362 អាច Zoom បានដល់កម្រិត 2.3X optical zoom, អាចថតរូបជា File RAW បាន, បំពាក់មកជាមួយ បច្ចេកវិទ្យា ទប់រំញ័រ 4 Axis OIS និងមានមុខងារ ថតព្រាលដាច់ Background ដូចទៅនឹង មុខងារ Portrait Mode លើ iPhone 7 Plus អញ្ចឹង រីឯកាមេរ៉ា មុខទំហំ 13 មេហ្គាភិចសែល ប្រើប្រាស់ សេនសឺ SONY IMX 214 មាន Aperture f/2.0។ នៅផ្នែកខាង ក្រោមនៃកាមេរ៉ា ខាងក្រោយ មាន ឡាស៊ែអាចចាប់ រូបភាពបានរហ័ស។ 

Asus ZenFone 3 Zoom អេក្រង់ 5.5 អ៊ីញ, កញ្ចក់អេក្រង់ AMOLED display, អាចបង្ហាញរូបភាព ដល់កម្រិត 1080 x 1920 ភិចសែល, មានបំពាក់ស្រទាប់ ការពារ អេក្រង់ Gorilla Glass 5, ដង់ស៊ីតេអេក្រង់ 401ppi ។

មានរូបរាងទាក់ទាញ តួខ្លួនស្រោបដោយលោហៈ ដោយបំពាក់នូវ ស្រទាប់ស្គេន ម្រាមដៃនៅខាងក្រោយ, ប៊ូតុងសំលេង នៅផ្នែកខាងស្តាំ លើប៊ូតុង Power, រន្ធដាក់ស៊ីម នៅផ្នែកខាងឆ្វេង, នៅខាងមុខ មានប៊ូតុង Touch ចំនួន 3, មានជម្រើស ពណ៌ទឹកប្រាក់, ពណ៌ខ្មៅ និងពណ៌ កុលាបមាស។ 

the-asus-zenfone-3-zoom-1 the-asus-zenfone-3-zoom-3 the-asus-zenfone-3-zoom-4 the-asus-zenfone-3-zoom-5 the-asus-zenfone-3-zoom-6

ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Snapdragon 625 អមជាមួយស៊ីភីយូ 8 គ្រាប់ រត់បានល្បឿន 2000 MHz, ជីភីយូ Adreno 506, រ៉េមទំហំ 4GB, អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 128GB អាចបន្ថែមមេម៉ូរី ក្រៅបានដល់ 2000GB, ថាមពលថ្ម 5,000mAh, ដំនើរការប្រព័ន្ធ ប្រតិបត្តិការ Android 6.0 Marshmallow  អមជាមួយ Zen UI ។

the-asus-zenfone-3-zoom-7 the-asus-zenfone-3-zoom-8 the-asus-zenfone-3-zoom-9 the-asus-zenfone-3-zoom

Asus ZenFone 3 Zoom នេះ នឹងដាក់លក់ នៅក្នុងខែកុម្ភៈ ឆ្នាំនេះ ចំនែកឯតម្លៃ នៅមិនទាន់ បានបញ្ជាក់ ជាផ្លូវការ នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:51 AM, 05 January
  • ប្រភព: Asus
  • Tag: ទូរស័ព្ទ