ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    របស់​ពិសេស​សម្រាប់​អ្នក​ថត​វីដេអូ​អាជីព 4K បង្ហាញ​ខ្លួនហើយ

របស់​ពិសេស​សម្រាប់​អ្នក​ថត​វីដេអូ​អាជីព 4K បង្ហាញ​ខ្លួនហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Panasonic ស៊េរី Lumix GH គឺជាពពួកកាមេរ៉ាប្រើ សម្រាប់ថតវីឌីអូ ដ៏ពេញនិយម មួយសម្រាប់ អ្នកអាជីព ព្រោះអីពួកវា មានសមត្ថភាព ខ្លាំងក្លា សាមញ្ញងាយ ស្រួលប្រើ ជាពិសេស គឺវាមាន តម្លៃធូរថ្លៃ បើប្រៀបធៀប ជាមួយ កាមេរ៉ារបស់ Canon រឺ Sony។ សម្រាប់អ្នក ដែលធ្លាប់ស្គាល់ និងលឺខ្លះៗ ទាក់ទង ទៅនឹង កាមេរ៉ា អ្នកប្រាកដ ជាស្គាល់ Lumix GH4 ច្បាស់ហើយ ជាក់ស្តែង វីឌីអូ Review របស់ក្រុមការងារ យើងទាំងអស់ ក៏ថតចេញពី កាមេរ៉ាវា ដូចគ្នា ដោយឡែក នៅថ្ងៃនេះ ក្រុមហ៊ុន Panasonic បានធ្វើការ បញ្ចេញ ជំនាន់ថ្មី នៃកាមេរ៉ា នេះហើយ នោះគឺ GH5។ វាពិតជាមាន ការផ្លាស់ប្តូរ ជាច្រើន ដែលនឹងធ្វើ អោយអ្នក ចូលចិត្តធ្វើការ ថតវីឌីអូ រឺអ្នកថតអាជីព ខកបំណងឡើយ ខណៈតម្លៃវិញ គឺនៅ រក្សាខ្ទង់ 2000$ ដដែល។

chris-gampat-the-phoblographer-panasonic-gh5-announcement-product-images-5-770x513 final-1000x150-copy

លក្ខណៈពិសេសថ្មីៗរបស់ Lumix GH5

  • អាចថតវីឌីអូបាន 4K ជាមួយកម្រិត Frame ដល់ 60fps
  • កាមេរ៉ាមានទំហំ 20.3 មេហ្គាភិចសែល ជាមួយស៊ិនស័រថ្មី Live MOS Sensor
  • មានប្រព័ន្ធទ័ព្ធរំញ័រកាមេរ៉ាដល់ 5 axis
  • 0 bit internal 4:2:2 in 4 k
  • ប្រើ Processor ថ្មី ដែលអាចថតរូបទំហំ 6K បានដល់ បានដល់ 30 បុស្តិ៍ក្នុង មួយវិនាទី​
  • មានអេក្រង់ LCD ប៉ះទំហំ 3.2 អ៊ីញ និងរន្ធ View Finder កញ្ចក់ OLED ជាដើម។

សូមទស្សនាវីឌីអូខ្លីៗ របស់ GH5 ដែលបានសាកល្បង ថតនៅ ប្រទេសកម្ពុជា និងនៅអាមេរិច

Panasonic អះអាងថា នេះគឺជាកាមេរ៉ា ដែលមាន កែវ Lenses ឌីជីថល ដំបូងគេ ដែលអាចផលិត យកវីឌីអូ និងរូបភាព នៅក្នុងកម្រិត ស្តង់ដាបាន។ ជាមួយនឹងកាមេរ៉ា ជំនាន់ថ្មីនេះ វាមិនត្រឹម តែអាច ផ្តិតយកវីឌីអូ បានទំហំធំ និងច្បាស់ខ្លាំង ល្អឡើយ តែយើងក៏ អាចប្រើវា ដើម្បីធ្វើការ ថតរូបភាព បានផងដែរ ជាមួយ គុណភាពរូបភាព មិនចាញ់ពពួក DSLR កម្រិតខ្ពស់ ប៉ុន្មាននោះទេ។ នេះគឺជាចំណុច ខ្លាំងមួយ បើយើង ប្រៀបធៀប ជាមួយនឹង GH4។ ចំពោះតម្លៃ របស់វាវិញ គឺខ្ទង់ 2000$ សម្រាប់តួខ្លួន ប៉ុណ្ណោះ ដែលថ្លៃជាង ជំនាន់មុន 300$ តែវានៅ តែសមរម្យ សាកសម នឹងសមត្ថភាព របស់វានៅ ឡើយទេ។

cover

ប្រសិនបើអ្នក មានចំណាប់អារម្មណ៍នោះ អ្នកនឹងមិន រង់ចាំយូរឡើយ ពោលវានឹង មានលក់ នៅខែមិនាខាងមុខ នេះហើយ ដែលក្នុងនោះ ក៏មានវត្ថមាន កាមេរ៉ាលំដាប់ ទាបៗ ដទៃទៀត ផងដែរ ដូចជា GX850, Lumix FZ80  ដែលមានតម្លៃ 400 និង 550$ ប៉ុណ្ណោះ។

មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះកាមេរ៉ាថតវីឌីអូ លំដាប់កំពូលរបស់ Panasonic នេះ? តើអ្នកគិតថា វាអាចបំពេញ តម្រូវការ របស់អ្នកហើយ រឺនៅស្ទើរ នៅឡើយ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 10:42 AM, 05 January
  • ប្រភព: Lumix
  • Tag: កាម៉េរ៉ា