ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    កប់​ស៊េរី! ទូរទស្សន៍​ឆ្លាត 2017 របស់ SONY ច្បាស់​ខ្លាំង​ហើយ​ស្ដើង​មិន​ធម្មតាទៀត

កប់​ស៊េរី! ទូរទស្សន៍​ឆ្លាត 2017 របស់ SONY ច្បាស់​ខ្លាំង​ហើយ​ស្ដើង​មិន​ធម្មតាទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

SONY ក្នុងវិស័យបច្ចេកវិទ្យា ក៏ជាក្រុមហ៊ុននាំមុខមួយ ផងដែរ ដែលបានដាក់លក់ ផលិតផល បច្ចេកវិទ្យាជាច្រើន រាប់មិនអស់ ក្នុងទីផ្សារ បច្ចុប្បន្ន ដោយក្នុងនោះ ទូរទស្សន៍របស់ SONY ក៏ត្រូវបាន ពិភពលោកទទួលស្គាល់ ផងដែរ អំពីគុណភាព និងសមត្ថភាព របស់វា ពីមួយជំនាន់ ទៅមួយជំនាន់។ សម្រាប់ឆ្នាំ 2017 នេះ SONY ក៏បានបង្ហាញនូវ កំពូលទូរទស្សន៍ ឆ្លាតមួយម៉ូឌែល ផ្សេងទៀត របស់ខ្លួន វាមានឈ្មោះ ហៅថា XBR-A1E Bravia បានបង្ហាញមុខ ជាផ្លូវការ នាព្រឹត្តិការណ៍ CES 2017 ជាមួយនឹងការ កោតសរសើរ ជាច្រើនពីសំណាក់ អ្នកបាន ទៅទស្សនា នឹងស្វែងយល់ អំពីលក្ខណៈសម្បត្តិ ពិសេសៗ ជាច្រើនរបស់វា។

1 final-1000x150-copy

XBR-A1E​ គឺជាទូរទស្សន៍ឆ្លាត ដែលយើងគប្បីមាន មួយគ្រឿងប្រើប្រាស់ ក្នុងគេហដ្ឋាន ឬទីកន្លែង ធ្វើការងារ ធំៗជាដើម ដោយវាដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android TV ធ្វើឲ្យការប្រើប្រាស់ របស់វាកាន់តែ សំបូរបែប និងទំនើបបំផុត ដែល Google បានបំពាក់ មកជាមួយ។ លក្ខណៈពិសេសរបស់វា នោះគឺថា ទូរទស្សន៍នេះ មានអេក្រង់ 3 ទំហំគឺ 55, 65 និងធំបំផុត 77 អ៊ីញ ជាប្រភេទ OLED មានសមត្ថភាពបង្ហាញ រូបភាព ដល់កម្រិត 4K ឯណោះ ធ្វើឲ្យការទស្សនា របស់យើង ទទួលបាននូវ ពណ៌ដុតបែប ធម្មជាតិ ពិសេសមដ្ឋរលោង ខ្លាំងមើលមិនឃើញ គ្រាប់ភិចសែល របស់អេក្រង់ ល្អបំផុតសម្រាប់ ទស្សនាវីដេអូកម្រិត 4K និងលេង ហ្គេមជាដើម។ ទាំងនេះ នៅមិនទាន់អស់ នៅឡើយទេ Bravia XBR-A1E គឺជាទូរទស្សន៍ ឆ្លាតវៃស្ដើង ជាងគេមួយក្នុង ភពផែនដី ដូចរូបភាព ខាងក្រោមនេះ ដែលវាមានគែម អេក្រង់ស្ដើងបំផុត ធ្វើឲ្យការ ទស្សនាពេញភ្នែក តែម្ដង បើទោះបីជា វាពុំមានអេក្រង់ កោងក៏ដោយ។

2 3

ទូរទស្សន៍ឆ្លាតមួយនេះ បំពាក់មកជាមួយនឹងឈីប CPU ឈ្មោះថា X1 ធ្វើឲ្យវាដំណើរ ការបានរហ័ស និងអាចស្គាល់ មុខងារដ៏ច្រើន សំបូរបែប ដោយក្នុងនោះ រួមមានមុខងារ Dolby Vision HDR ថែមទៀត សម្រាប់ ឲ្យម្ចាស់របស់វា ទស្សនាវីដេអូបែប HDR បានយ៉ាងស្រួល ហើយយើងក៏អាច លេងហ្គេម មើលវីដេអូបន្ត ផ្ទាល់បែប Live Stream ទៅតាមកម្មវិធី ជាច្រើនសំបូរបែប នាពេល បច្ចុប្បន្នផងដែរ។ នេះគឺជា ការបង្ហាញខ្លួន ជាលើកដំបូង របស់ម៉ូឌែល XBR-A1E នេះ ដូច្នេះលក្ខណៈសម្បត្តិ ស៊ីជម្រៅ មួយចំនួន SONY ពុំបានប្រាប់ ឲ្យដឹងច្បាស់ នៅឡើយទេ មានតែរង់ចាំ រហូតវាចេញលក់ ក្នុងទីផ្សារ ក្នុងឆ្នាំ 2017 នេះ ជាមួយនឹងតម្លៃ ចាប់ពី 2500$ សម្រាប់ម៉ូឌែល មានទំហំ 55 អ៊ីញ ឡើងទៅដល់ 20000$ សម្រាប់ម៉ូឌែល 77 អ៊ីញ។

4cover 5

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:27 AM, 05 January
  • ប្រភព: The Verge
  • Tag: TV