ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ZTE កាមេរ៉ា​ភ្លោះ​ថ្មី ទើប​បង្ហាញ​ខ្លួន​ក្នុង CES 2017 តម្លៃ​ត្រឹម 200$ ជាង!

ZTE កាមេរ៉ា​ភ្លោះ​ថ្មី ទើប​បង្ហាញ​ខ្លួន​ក្នុង CES 2017 តម្លៃ​ត្រឹម 200$ ជាង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងព្រឹត្តិការណ៍ CES 2017 ដែលទើបនឹង ចាប់ផ្តើមបាន 2 ថ្ងៃកន្លងទៅនេះ យើងសង្កេត ឃើញថា មានក្រុមហ៊ុន បច្ចេកវិទ្យា ធំៗជាច្រើន បានមក ដាក់បង្ហាញ ផលិតផល ថ្មីៗរបស់ខ្លួន ដែលរួមមាន ដូចជា Samsung, Sony, Huawei, Asus និងក្រុមហ៊ុន ផ្សេងៗ ជាច្រើនទៀត។ នៅក្នុងចំណោម នោះដែរ យើងក៏សង្កេត ឃើញមាន ក្រុមហ៊ុន ZTE ក៏បាន ដាក់បង្ហាញ នូវស្មាតហ្វូន ថ្មីមួយម៉ូឌែល របស់ខ្លួនផងដែរ ដែលវា បានបំពាក់ មកជាមួយនឹង កាមេរ៉ាភ្លោះ ហើយកាន់តែ ពិសេសនោះ វាក៏មានតម្លៃ សមរម្យផងដែរ ត្រឹមតែ 200$ ជាងប៉ុណ្ណោះ។

cover final-1000x150-copy

វាមានឈ្មោះជាផ្លូវការថា ZTE Blade V8 Pro គឺជាស្មាតហ្វូន លំដាប់មធ្យម ភ្ជាប់មក ជាមួយនឹង អេក្រង់ 5.5 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត FullHD និងក្រាលដោយ កញ្ចក់ការពារ ប្រភេទ Corning Gorilla Glass 3។ វាប្រើប្រាស់ នូវបន្ទះឈីប Qualcomm Snapdragon លេខ​ 625 អមដោយរ៉េម ទំហំ 3GB និងអង្គផ្ទុក ទិន្នន័យ ក្នុងម៉ាស៊ីន 32GB (អាចបន្ថែមខាង ក្រៅបានដល់ 128GB)។

ជាងនេះទៅទៀត វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ចេញពីប្រអប់ស្រាប់ ហើយចំពោះ ផ្ទាំងអ៊ីនធើហ្វេស, Menu, icon មានលក្ខណៈធំៗ ងាយស្រួល ក្នុងការមើល និងបញ្ជា។ វាមានថាមពលថ្ម ទំហំ 3140mAh ភ្ជាប់មកជាមួយនឹង មុខងារសាក ថ្មលឿន Quick Charge 2.0។ វានៅមាន លក្ខណៈពិសេស ជាច្រើនទៀត ដូចជា កាមេរ៉ាភ្លោះដែល អាចផ្តិតយក រូបភាពម៉ដ្ឋស្អាត , មានទ្រនាប់ស្គេន ម្រាមដៃ, រន្ធ USB Type-។

1 2 3

សម្រាប់ថ្ងៃដាក់លក់វិញ គឺមិនទាន់ ប្រកាសជាផ្លូវការ នៅឡើយទេ តែអតិថិជន ដែលមានចំណាប់អារម្មណ៍ អាចធ្វើការ កុម្ម៉ង់កក់ ទុកមុនបាន ចាប់ពីថ្ងៃ នេះតទៅ ក្នុងតម្លៃដើម ត្រឹមតែ 229.98$ ប៉ុណ្ណោះ តាមរយៈ ផ្សារអនឡាញ អន្តរជាតិ មួយចំនួន ដូចជា Amazon, B&H, Newegg និង ZTE USA’s webstore។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:18 AM, 05 January
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ