ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    អាចទេដែលវ៉ែនតា​របស់ Microsoft នេះ​អាច​ប្រែ​ការ​ស្រម៉ៃ​ក្លាយ​ជា​ការពិត?

អាចទេដែលវ៉ែនតា​របស់ Microsoft នេះ​អាច​ប្រែ​ការ​ស្រម៉ៃ​ក្លាយ​ជា​ការពិត?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

បន្ទាប់ពីក្រុមហ៊ុន Microsoft បានប្រកាសប្រព័ន្ធ​ប្រតិបត្តិ​ការ Window 10 ជា​ផ្លូវ​ការ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ជាមួយ​ការ​ផ្លាស់​ប្តូរ​រចនាបថ និង​បន្ថែម​មុខងារ​មួយ​ចំនួន។ មិន​ថា​តែ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​នៅ​លើ​កុំព្យូទ័រ សូម្បី​តែ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​នៅ​លើ​ទូរស័ព្ទ​ក៏​អាច​ប្រើ​ប្រាស់ Window 10 បាន​ដែរ ហើយ​ឧបករណ៍​ទាំង 2 នេះ​អាច​ទំនាក់​ទំនង​គ្នា​បាន​កាន់​តែ​ប្រសើរ​ទៀតផង។

1

បន្ទាប់ពីប្រព័ន្ធប្រតិបត្តិការហើយ នៅមានឧបករណ៍​ពិសេស​មួយ​ទៀត ដែល​មនុស្ស​ម្នា​នឹក​ស្មាន​មិន​ដល់​នៅ​ពេល​ដែល​ឃើញ​ឧបករណ៍​នោះ។ នោះ​គឺ​ជា​វ៉ែនតា​ដែល​បំពាក់​មក​ជាមួយ​ឧបករណ៍​ជំនួយ​ដ៏​ពិសេស ហើយ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​ធ្វើ​បាន​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ។ វ៉ែនតា​នោះ​ត្រូវ​បាន​គេ​ហៅ​ថា Microsoft Hololen ជា​វ៉ែនតា​មួយ​ប្រភេទ​ដែល​ខុស​ពី Google Glass របស់ Google និង Gear VR របស់ Samsung ។ បើ​មើល​តាម​វីដេអូ​ដែល Microsoft បាន​កាត់​ត​ចង់​ឲ្យ​យល់​ពី​សមត្ថភាព​របស់​វា​នោះ រួច​បង្ហោះ​បង្ហាញ​ថា Microsoft Hololen នេះ​ពិត​ជា​វ៉ែនតា​មួយ​ដែល​ពិសេស អាច​ឲ្យ​យើង​ប្រើ​ប្រាស់​កម្មវិធី​ផ្សេងៗ​នៅ​លើ​របស់​របរ​ជុំវិញ​ខ្លួន ដោយ​គ្រាន់​តែ​ពាក់​វ៉ែនតា​នេះ​យើង​និង​រូបភាព​ទាំង​នោះ។ ដើម្បី​ឲ្យ​ជ្រាប​កាន់​តែ​ច្បាស់ អ្នក​អាច​
ទស្សនា​វីដេអូ​ខាងក្រោម៖

បន្ទាប់ពីបានទស្សនាវីដេអូខាងលើនេះរួច មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​ពិត​ជា​យល់​បាន​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​ ក្រុមហ៊ុន Microsoft ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ឃើញ និង​ដឹង​ពី​សមត្ថភាព​របស់​វ៉ែនតា​ដែល​ផលិត​ដោយ​ពួក​គេ​ផ្ទាល់​នេះ ហើយ​នេះ​ក៏​អាច​ជា​បច្ចេក​វិទ្យា​ដែល​ទំនើប​ជាង​គេ​នៅ​ក្នុង​ឆ្នាំ 2015 នេះ​ដែរ ចំនែក​ឯ​វត្តមាន​ដាក់​លក់ និង​តម្លៃ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ទេ​នៅ​ពេលនេះ។

  • ដោយ: Hong
  • 10:51 AM, 11 March
  • ប្រភព: Microsoft
  • Tag: នាឡិកាវៃឆ្លាត