ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Asus បង្ហាញ​កំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​មាន​ទំហំ​រ៉េម​ដល់​ទៅ 8GB ហើយ​នេះ​ជា​លក្ខណៈ​សម្បត្តិ​លម្អិត!

Asus បង្ហាញ​កំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​មាន​ទំហំ​រ៉េម​ដល់​ទៅ 8GB ហើយ​នេះ​ជា​លក្ខណៈ​សម្បត្តិ​លម្អិត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កំពូលស្មាតហ្វូនចុងក្រោយប្រើប្រាស់ត្រឹមតែ រ៉េមទំហំ 6GB ចុះទម្រាំ ដល់រ៉េម 8GB អមជាមួយ បន្ទះឈីបកំពូល ជំនាន់ចុងក្រោយ ពិតជាធ្វើឲ្យ អ្នកគាំទ្រ កាន់តែចង់ ប្រើប្រាស់។ ទីបំផុត Asus បានដាក់បង្ហាញ នូវស្មាតហ្វូនកំពូល របស់ខ្លួន ដែលមានរ៉េម ដល់ទៅទំហំ 8GB អមជាមួយ បន្ទះឈីប Snapdragon 821 និងមានបន្ថែមនូវ មុខងារពិសេសៗ ច្រើនដែលមិន ធ្លាប់មានលើ ស្មាតហ្វូនផ្សេងៗ នាពេលកន្លង។

cover final-1000x150-copy

នេះ Asus Zenfone AR មានអេក្រង់ 5.7 អ៊ីញ, អេក្រង់បង្ហាញរូបភាព ដល់កម្រិត Quad HD display​ (1440 x 2560 ភិចសែល) , កញ្ចក់ប្រភេទ Super AMOLED display, ដង់ស៊ីតេ អេក្រង់ 515ppi, អាចធ្វើឲ្យ មុខងារ Augmented Reality (AR) កាន់តែអស្ចារ្យ។

រូបរាងរបស់ស្មាតហ្វូននេះសាមញ្ញ ជាមួយតួខ្លួនស្រោប ដោយលោហៈ មានបិទស្បែក ពីលើសន្ទះ ខាងក្រោយ ដើម្បីងាយស្រួល កាន់ប្រើប្រាស់, មានប៊ូតុង Home មួយនៅ ផ្នែកខាងមុខ និងមានប៊ូតុង Touch ត្រលប់ដោយ និងចុចចូល Multitasking នៅសងខាង, ប៊ូតុងសំលេងនៅផ្នែក ខាងស្តាំ ពីលើប៊ូតុង Power, ផ្នែកខាងឆ្វេង មានរន្ធដាក់ស៊ីម និងផ្នែកខាងក្រោយ មានរន្ធបំពង សំលេង, រន្ធដោតសាក បញ្ចូលថាមពល ជាប្រភេទ USB Type-C និងរន្ធ ដោតកាស។ 

មានបំពាក់ជាមួយកាមេរ៉ាក្រោយចំនួន 2, កាមេរ៉ាក្រោយទំហំ 23 មេហ្គាភិច សែល ដោយប្រើប្រាស់ សេនសឺ Sony IMX 318 និងមាន Aperture f/2.0, កាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល។

ប្រើប្រាស់បន្ទះឈីប Snapdragon 821 អមជាមួយស៊ីភីយូ 4 គ្រាប់ រត់បានល្បឿន 2.15GHz, ជីភីយូ Adreno 530, រ៉េមទំហំ 8GB, អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 256GB អាចបន្ថែម មេម៉ូរីក្រៅ បានដល់ 2000GB, ដំនើរការប្រព័ន្ធ ប្រតិបត្តិការ Android 7.0 Nougat អមជាមួយ Asus Zen 3.0 UI, ថាមពលថ្ម 3300mAh។

មុខងារពិសេស៖

  • មុខងារ Augmented Reality (AR) ជាគំរោង Google Tango អាចធ្វើឲ្យ អេក្រង់បង្ហាញ រូបភាពចេញ មកផុស បែប 3D ហើយមានកម្មវិធី ច្រើនជាង 30 អាចដំឡើង ប្រើបានជាមួយ មុខងារនេះ
  • មានសេនសឺ និងកាមេរ៉ាជំនួយ អាចថតយកវត្ថុដែល នៅឆ្ងាយ (Depth Perception), វត្ថុដែល នៅជាប់គ្នា (Area Learning) និងវត្ថុ ដែលមាន ចលនាបានច្បាស់ (Motion Tracking) ។

រូបភាពនៅខាងក្រោម៖

asus-zenfone-ar-1 asus-zenfone-ar-2 asus-zenfone-ar-3 asus-zenfone-ar-4 asus-zenfone-ar-5 asus-zenfone-ar-6 asus-zenfone-ar-7 asus-zenfone-ar-8 asus-zenfone-ar-9 asus-zenfone-ar-10 asus-zenfone-ar-11

ស្មាតហ្វូននេះ មិនទាន់ចេញដាក់លក់នៅ ពេលនេះទេ ហើយវានឹង ត្រៀមចេញ នៅត្រីមាសទី 2 ក្នុងឆ្នាំនេះ។ ណាមួយក៏ ទាន់បានបញ្ជាក់ ពីទីផ្សារដែល នឹងត្រូវដាក់ លក់ដែរ រីឯតម្លៃ ក៏មិនទាន់ប្រាប់ ជាផ្លូវការ ដូចគ្នា ដែលយើងដឹង ត្រឹមថា វាមានពិតជា មានវត្តមានពិតៗ និងបានដាក់ បង្ហាញជាផ្លូវការ រួចហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:12 AM, 05 January
  • ប្រភព: Asus
  • Tag: ទូរស័ព្ទ