ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Casio ប្រកាស​ចេញ​នាឡិកា​ឆ្លាត​ស៊េរី​ថ្មី​របស់​ខ្លួន កាន់​តែ​ទំនើប​ជាមួយ​នឹង Android Wear 2.0

Casio ប្រកាស​ចេញ​នាឡិកា​ឆ្លាត​ស៊េរី​ថ្មី​របស់​ខ្លួន កាន់​តែ​ទំនើប​ជាមួយ​នឹង Android Wear 2.0

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងធ្លាប់តែឃើញនាឡិកាម៉ាក Casio របស់ជប៉ុន្មាន ជាច្រើនជានាឡិកា បែបសមញ្ញ ប្រើប្រាស់ ធម្មតា តែសម្រាប់ ដើមឆ្នាំ 2017 នេះ Casio បានផលិតចេញ នូវនាឡិកាឆ្លាត មួយផ្សេងទៀត សម្រាប់ប្រកួតប្រជែង នឹងក្រុមហ៊ុន ធំៗជាច្រើន ដែលវាមាន ឈ្មោះហៅជា ផ្លូវការថា Casio’s Pro Trek មានលេខកូដ សំគាល់ WSD-F20 ត្រូវបាន បង្ហាញខ្លួន ជាផ្លូវការ ក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2017។ រូបរាងរបស់ Casio Pro Trek ត្រូវបាន រចនាឡើង សម្រាប់អ្នក ប្រើប្រាស់ សាមញ្ញក៏បាន ឬពាក់នៅក្នុង កាលៈទេសៈ ពិបាកក៏បាន ដោយក្បាល របស់វាត្រូវបាន ស្រោបឡើង ពីលោហៈធាតុ មានខ្សែជ័រស្វិត មានគុណភាពខ្ពស់។

1 final-1000x150-copy

Casio Pro Trek ដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android Wear ជំនាន់ 2.0 ចុងក្រោយ គេបង្អស់ ដែលនឹងត្រៀម បំពាក់នៅលើ នាឡិកាឆ្លាតៗ នាឆ្នាំថ្មីនេះ ហើយវាក៏ជា រឿងល្អដែរ ដែល Casio បានសហការណ៍ ល្អជា មួយ Google ដែលបានបំពាក់ Android Wear 2.0 ថ្មីនេះនៅលើ នាឡិកាឆ្លាត របស់ខ្លួន។ សម្រាប់ការ ប្រើប្រាស់ យើងមិនអាច រំពឹងថាវា នឹងមានអ្វី ប្លែកខ្លាំង ឬខុសពីនាឡិកា ឆ្លាតផ្សេងៗ ដែលដំណើរការ ដោយ Android Wear នោះទេ តែ Casio បានបន្ថែមមក ជាមួយនឹង មុខងារពិសេសៗ មួយចំនួន របស់ខ្លួន ដូចជា Dual-Layer Display ដែលបង្ហាញ ពណ៌បែប Monochrome និងពណ៌ធម្មជាតិ, ក៏ដូចជាមុខងារ សន្សំសំចៃថ្ម ធ្វើឲ្យនាឡិកានេះ ស៊ីថ្មតិច ជាដើម ចំនែកឯមុខងារ កំណត់ទីតាំង GPS ការ Download កម្មវិធីក្រៅ មកប្រើ ប្រាស់បន្ថែម គឺមាន ជាធម្មតា។

2cover

Pro Trek លេខ WSD-F20 នេះនឹងត្រៀមចេញលក់ក្នុងទីផ្សារ នាថ្ងៃទី 21 ខែមេសា ឆ្នាំ2017 ខាងមុខនេះ ដោយវានៅ មិនទាន់ប្រកាស ចេញតម្លៃឲ្យ យើងបានដឹង នៅឡើយទេ តែច្បាស់ណាស់ វានឹងពុំមាន តម្លៃក្រោម 200$ ឡើយ ព្រោះគ្រាន់តែ នាឡិកា Casio ធម្មតាតម្លៃ រាប់រយដុល្លារ ទៅហើយ ចុះទម្រាំជា នាឡិកាឆ្លាត ទៀតនោះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:09 AM, 05 January
  • ប្រភព: Phone Arena
  • Tag: នាឡិកាវៃឆ្លាត