ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    AirBar អាច​ធ្វើ​ឲ្យ​អេក្រង់​កុំព្យូទ័រ​ធម្មតា ទៅ​ជា​អេក្រង់ Touch Screen បាន!

AirBar អាច​ធ្វើ​ឲ្យ​អេក្រង់​កុំព្យូទ័រ​ធម្មតា ទៅ​ជា​អេក្រង់ Touch Screen បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Apple មិនបានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Touch ទៅលើអេក្រង់ របស់កុំព្យូទ័រ របស់ពួកគេទេ ទោះបីជា តម្លៃកុំព្យូទ័រ ទាំងនោះ ថ្លៃក៏ដោយ តែមិនជា បញ្ហាទេ ក្រុមហ៊ុន Neonode ទើបបង្ហាញនូវ បន្ទះមួយបិទ នៅជាប់គែម ខាងក្រោម នៃអេក្រង់កុំព្យទ័រ ធម្មតា រួចអាចឲ្យអ្នក ប្រើប្រាស់ Touch បញ្ជាលើអេក្រង់ នោះបាន។

cover final-1000x150-copy

ក្រុមហ៊ុននេះ ធ្លាប់បានបញ្ចេញបន្ទះមួយនេះ សម្រាប់កុំព្យូទ័រ ដំនើរការ ប្រតិបត្តិការណ៍ Windows ទូទៅរួចហើយ ឥលូវទើបមាន សម្រាប់កុំព្យូទ័រ MacBook Air អេក្រង់ទំហំ 13.3 អ៊ីញ។ បន្ទះនេះ ហៅថា AirBar ដែលជា បន្ទះបិតជាប់ គែមខាងក្រោម នៃអេក្រង់កុំព្យូទ័រ និងមាន ឌុយដោត USB ចូលកុំព្យូទ័រ ដោយប្រើប្រាស់ ជាមួយ បច្ចេកវិទ្យា zForce AIR Technology ដោយពុំចាំបាច់ ឲ្យអ្នក ប្រើប្រាស់ដំឡើង កម្មវិធីអ្វីបន្ថែម ទេ គ្រាន់តែ បិតរួច ដោតឌុយ ចូលកុំព្យូទ័រ និងដំនើរការភ្លាម។

បន្ទះ AirBar នេះនឹងដាក់លក់ នៅដើមខែមិនា ខាងមុខនេះ ក្នុងតម្លៃ 99 ដុល្លារ ដោយដាក់លក់ លើគេហទំព័រ អនឡាញ Amazon ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 3:15 PM, 04 January
  • ប្រភព: iPhone Hacks
  • Tag: Accessories