ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Dell បង្ហាញ Monitor ស្ដើង​ខ្លាំង​មែន​ទែន ក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍ CES 2017 នេះ

Dell បង្ហាញ Monitor ស្ដើង​ខ្លាំង​មែន​ទែន ក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍ CES 2017 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុង ព្រឹត្តិការណ៍ ពិព័រណ៍ CES 2017 នេះ​ផងដែរ ក៏មានការ ចូលរូមពី ក្រុមហ៊ុន Dell ទៀតផង។ ហើយក្រុមហ៊ុន Dell ក៏បាន ដាក់បង្ហាញនូវ ផលិតផលថ្មី របស់ខ្លួន ផងដែរ នោះគឺ Monitor ដែលជាប្រភេទ Monitor មួយស្ដើង ខ្លាំងមែន ទែន ដោយវាមាន ឈ្មោះថា Dell 27 Ultrathin។

cover final-1000x150-copy

Dell 27 Ultrathin មិនត្រឹម មានភាព ស្ដើងស្អាត នោះទេវា ជា Monitor HDR ដែលអាចបង្ហាញ រូបភាពច្បាស់ ពណ៌ដុតខ្លាំង ប្រហាក់ប្រហែល ទៅនឹង 4K ទៅហើយ។ រីឯកម្រិតអេក្រង់ វិញនោះគឺ Quad HD អាចបង្ហាញ រូបភាពបាន ដល់កម្រិត 2560 x 1440 ភិចសែល ទៀតផង។ បន្ថែមទៀត នោះសម្រាប់ រន្ធដោត របស់ Monitor នេះវិញ វាមាន រន្ធដោត USB Type C មួយ ដែលជារន្ធដោត នៃបច្ចេកវិទ្យាថ្មី តូចជាងមុន និង រន្ធដោត HDMI 2.0 មួយទៀត ផងដែរ។

pic-1 pic-2

បើនិយាយពីថ្ងៃដែលចេញលក់ វិញ Dell បានប្រកាស់ នឹងដាក់ ចេញលក់ នៅថ្ងៃ ទី 23 ខែ​​ មិនា ឆ្នាំ 2017 ខាងមុខ នេះហើយ។ រីឯតម្លៃវិញ ក្រុមហ៊ុន Dell នឹងចេញលក់ ក្នុងតម្លៃ  700$ គត់តែម្ដង។ សរុបមក Dell 27 Ultrathin នេះគឺ ជា Monitor ថ្មីមួយរបស់ Dell វាមានរូបរាង ស្អាត ស្ដើង មានលក្ខណៈ សម្បត្តិ អាចបង្ហាញ រូបភាពច្បាស់ ល្អ ខ្លាំង។ វា សាកសម នឹងអ្នកប្រើប្រាស់ ទូទៅ ហើយជាពិសេសនោះ ជាមួយកុំព្យូទ័រ អ្នកឌីហ្សាញ និង អ្នកលេងហ្គេម គឺច្បាស់ជា សាកសមខ្លាំង ណាស់ ដោយលេង ហ្គេមបានត្រជាក់ ភ្នែកទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:11 PM, 04 January
  • ប្រភព: Tech Powerup
  • Tag: កុំព្យូទ័រ