ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    កុំព្យូទ័រ​យួរ​ដៃ Acer X 21 ល្បីថា មាន​អេក្រង់​កោង 21 អ៊ីញ​មាន តម្លៃ ជាង 9000$

កុំព្យូទ័រ​យួរ​ដៃ Acer X 21 ល្បីថា មាន​អេក្រង់​កោង 21 អ៊ីញ​មាន តម្លៃ ជាង 9000$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ព្រឹត្តិការណ៍ ពិព័រណ៍ CES 2017 បាន​ចាប់​ផ្ដើម បើក​​ហើយ​ដែល​មាន ក្រុម​ហ៊ុន បច្ចេក​វិទ្យា​លំដាប់ ជា​ច្រើន ធ្វើការ​បង្ហាញ​នូវ​ផលិត​ផល​របស់​ខ្លួន។ ក្នុង​នោះ​ផង​ដែរ ក៏មានក្រុមហ៊ុន Acer បានដាក់ បង្ហាញ​នូវ​កុំព្យូទ័រ យួរដៃ ដែលគេល្បីថា គឺជាកុំព្យូទ័រ យួរដៃ ដំបូង គេមានអេក្រង់ កោង មានទំហំ​អេក្រង់​ដល់​ទៅ 21 អ៊ីញ នោះ។ អីលូវនេះ Acer ដាក់បង្ហាញហើយ បង្ហើបពីតម្លៃ របស់វាហើយ។

cover

final-1000x150-copy

វាមានឈ្មោះថា Acer X 21 គឺជាកុំព្យូទ័រ យួរដៃ ដែល Acer បានដាក់បង្ហាញម្ដងហើយ ផងដែរ​ក្នុង​ព្រឹត្តិការណ៏ IFA កាលពីខែសីហា កន្លងមកនេះ។ ប៉ុន្តែ លើកនេះ មានការដាក់បង្ហាញហើយ ប្រាប់​បញ្ជាក់ ថ្ងៃខែ លក់ និងតម្លៃតែម្ដង។ សម្រាប់ ថ្ងៃចេញលក់នោះ Acer នឹងចេញលក់នៅ​ក្នុង​ខែ​ក្រោយ​នេះ ហើយ ប៉ុន្តែ តម្លៃ វិញថ្លៃ កប់ពពកតែម្ដង ដោយ Acer បានប្រកាស់នឹងចេញលក់ក្នុង តម្លៃ 8.999$ ។

សម្រាប់តម្លៃ នេះ គឺថ្លៃមែន ក៏ប៉ុន្តែលក្ខណៈសម្បត្តិ របស់វា និងកម្លាំងម៉ាស៊ីនវិញ ក៏ខ្លាំងកប់ ផងដែរ។ Acer X 21 បាន​ផ្ជាប់​មកនូវកម្លាំង CPU របស់ Intel ជំនាន់ទី 7 មានឈ្មោះ Kaby Lake នេះជា CPU ស៊េរី​ចុង​ក្រោយ បង្អស់ ផង​ដែរ ប៉ុន្តែ Acer មិន​ទាន់​បញ្ជាក់នូវឡើយនោះទេ ថា CPU Core i7 នេះ​មាន​លេខ ប៉ុន្មាននោះ។ ប្រហែលទាល់តែចាំដល់ថ្ងៃលក់ហើយ។  រីឯ ក្រាហ្វិចកាត ក៏កប់ផងដែរ ដោយ​វា​ប្រើ​ប្រាស់ ក្រាហ្វិចកាត របស់ NVIDIA ខ្លាំង ស៊េរីចុងក្រោយគេទៀតផង គឺ GTX 1080 និង រន្ធ ដោត Ram​ មាន 4 គឺអាចមានទំហំធំដល់ទៅ 64GB ហើយ។ មិនត្រឹមតែប៉ុណ្ណោះ វាមានអង្គផ្ទុកទិន្នន័យ ជា​ប្រភេទ SSD ដល់ទៅ 4 ដែលបែងចែកគ្នា មាន 2 ជា SSD ធម្មតាទំហំ  512GB និង 2 ទៀត ទំហំ  512GB ដែរ ក៏ប៉ុន្តែ ជាប្រភេទ SSD ស៊េរីថ្មី។  គឺ SSD NVMe PCIe ដែលវាមានល្បឿនលឿនជាង SSD ធម្មតា ក្នុងការ Read និង Write​ ដល់ទៅ 5 ដង ឯណោះ។ សម្រាប់ចំនួន សរុបគិតទៅ ទំហំ​ផ្ទុក​ទិន្នន័យ ក្នុង Acer X 21 នេះគឺ 2TB ទំហំធំហើយ មានល្បឿន Copy ឯកសារ លឿនទៀតផង។

pic-1

បើនិយាយពីលក្ខណៈសម្បត្តិផ្សេងទៀតនោះ អំពី Acer X 21 នេះ នៅមាន លក្ខណៈ សម្បត្តិជាច្រើន ទៀត​។ ដូចជា វាមាន Speaker បំពងសម្លេងពិរោះល្អ មាន 4 គ្រាប់ និងមាន Subwoofer ពី​រ​គ្រាប់​ផង​ដែរ។ យើងក៏អាចធ្វើការគ្រប់គ្រង បញ្ជាវាដោយភ្នែក ក៏បាន ពីព្រោះវាបានភ្ជាប់មកជាមួយ  Tobii eyes-tracking ។ ដែល ជាបច្ចេកវិទ្យាធ្វើអោយយើងអាច ធ្វើការបើក កម្មវិធី និងអាចធ្វើការ គ្រប់គ្រង បញ្ជាការលេងហ្គេមតាមប្រស្រី ភ្នែក បាននោះ។

pic-2

 ដោយហេតុតែកម្លាំងម៉ាស៊ីន ខ្លាំង ផងនោះ នូវ Acer X 21 ក្រុមហ៊ុន Acer ក៏បានភ្ចាប់មកនូវកង្ហារ ត្រជាក់ មាន 5 កង្ហារ ក្នុងម៉ាស៊ីន របស់កុំព្យូទ័រយួរដៃ​ នេះតែម្ដង។ ដើម្បីទប់ស្កាត់នូវការ ឡើង​កម្ដៅ​ខ្លាំង ពី CPU និងក្រាហ្វិចកាត។ ដោយ Acer X 21 បានបំពាក់មកនូវ បច្ចេកវិទ្យាច្រើន Hardware ធំៗ ហើយ​មាន​ទំហំ ធំយ៉ាងនេះនោះ គឺទំងន់ វាក៏មិន ស្រាលដែរ វាមានទំងន់ 7 គីឡូឯណោះ។

pic-3

Acer X 21 នឹងចាប់ផ្ដើម ចេញលក់ នៅដើមខែកុម្ភៈ ខាងមុខនេះហើយ។ សរុបមក ក្នុង​តម្លៃ 9000$ គឺ​ថ្លៃ​ណាស់ ប៉ុន្តែជាមួយនឹងលក្ខណៈសម្បត្តិ កម្លាំងម៉ាស៊ីន នោះគឺសាកសម នឹងតម្លៃហើយ។ សម្រាប់ អ្នកមានលុយច្រើនហើយចង់មានបទពិសោធន៍ ថ្មីជាមួយ កុំព្យូទ័រយួរដៃដំបូងគេនោះ លោកអ្នកអាចធ្វើ​ការ​ពិចារណា​កម្ម៉ង់វាបាន។ ក៏ប៉ុន្តែសម្រាប់មិត្តអ្នកអាន ដែលមានលុយល្មម ចង់​បាននូវកុំព្យូទ័រ ត្រឹម​តែ​លេង​ហ្គេម រឺឌីហ្សាញ នោះ គួរណា ចំណាយ ថវិកា ត្រឹម 1500$ រឺ 2000$ ក៏អាចធ្វើការ build desktop​ ខ្លួនឯង និង ទិញកុំព្យូទ័រ យួរដៃ ត្រឹមតម្លៃប៉ុណ្ណឹងក៏អាចប្រើប្រាស់បានហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:49 AM, 04 January
  • ប្រភព: Techno buffalo
  • Tag: កុំព្យូទ័រ