ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ចំនុចពិសេសទាំង 8 ដែលអ្នកគួរពិចារណាទិញស្មាតហ្វូនត្រកូល Galaxy A (2017) យកទៅប្រើប្រាស់!

ចំនុចពិសេសទាំង 8 ដែលអ្នកគួរពិចារណាទិញស្មាតហ្វូនត្រកូល Galaxy A (2017) យកទៅប្រើប្រាស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung Galaxy A3, A5, A7 ប្រចាំ​ឆ្នាំ 2017 ទើប​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ ជាមួយ​រចនាបថ​បែប​ថ្មី, បំពាក់​មក​ជាមួយ​អាវ​ក្រោះ​ការពារ​ទឹក, រន្ធដោត​សាកថ្ម​ប្រភេទ USB Type-C និង​លក្ខណៈ​ពិសេស​ច្រើន​ទៀត ដែលមិត្តអ្នកអាន បានដឹងហើយ អាចបាក់ចិត្តទៅលើត្រកូល Galaxy A ឆ្នាំនេះ។ ស្វែង​យល់​បន្ថែមពីលក្ខណៈសម្បត្តិរបស់ Galaxy A3, A5 និង A7 ដោយ ចុចត្រង់នេះ

cover

final-1000x150-copy

ត្រកូល Galaxy A ជាប្រភេទស្មាតហ្វូនធុនមធ្យមក៏មែនពិត មិនខ្លាំងដល់ត្រកូល Galaxy S តែ​សមត្ថភាព​របស់វាអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានច្រើន ដោយគ្មានបញ្ហា ហើយមាន​តម្លៃ​ស​មរម្យទៀតផង ហើយត្រកូល Galaxy A ឆ្នាំ ពិតជាមិនធម្មតាទេ ដែលយើងនឹងលើក​យក​ចំនុច​ពិសេសៗ ចំនួន 8 ដែលអ្នកអាចពិចារណារកទិញស្មាតហ្វូននេះទៅប្រើប្រាស់បាន។

ចំនុចទី 1. សម្រាប់ត្រកូល Galaxy​ A (2017) នេះ មានទ្រនាប់ដាក់ស៊ីមកាតបាន 1 នៅផ្នែកខាងឆ្វេង និងទ្រនាប់ស៊ីមទី 2 នៅផ្នែកខាងលើ ជាប្រភេទ Hybrid ដដែល តែលើកនេះ អ្នកអាចដោះដូរតែស៊ីមទី 2 និងមេម៉ូរីតែម្តង មិនចាំបាច់ទៅដោះដោយស៊ីមទី 1 ដូចមុនទៀតទេ។

1

ចំនុចទី 2. បច្ចេកវិទ្យាធន់មិនងាយជ្រាបទឹក IP68

2

ចំនុចទី 3. រន្ធបំពងសំលេងនៅផ្នែកខាងស្តាំ

3

ចំនុចទី 4. ប៊ូតុងថតរូប នៅក្នុងកម្មវិធីកាមេរ៉ា អ្នកអាចរំកិលទៅខាងណាក៏បាន

4

ចំនុចទី 5. ទ្រនាប់ស្គេនម្រាមដៃកាន់តែសម្គាល់បានរហ័ស

5

ចំនុចទី 6. អាចប្រើប្រាស់បច្ចេកវិទ្យា Samsung Pay បាន

6

ចំនុចទី 7. រន្ធដោតសាកបញ្ចូលថាមពល USB Type-C

7

ចំនុចទី 8. បំពាក់នូវបច្ចេកវិទ្យាសាកបញ្ចូលថ្មលឿន

8

បច្ចេកវិទ្យាខាងលើនេះ ពិតជាមានប្រយោជន៍ច្រើន ហើយនេះក៏ជាកំណែអាប់ដេតមួយយ៉ាងច្រើន លើ​ត្រកូល Galaxy A7 ឆ្នាំ 2017 នេះដែរ ហើយនេះក៏ជាឱកាសល្អ ដែលអ្នកអាច​ពិចារណារក​ជាវ​ស្មាត​ហ្វូន​ទាំងនេះ យកមកប្រើប្រាស់បាន តែពេលនេះ ស្មាតហ្វូនទាំងនេះ នៅមិនទាន់មានលក់​នៅស្រុក​យើង​នៅ​ឡើយទេ តែមិនយូរ វត្តមានស្មាតហ្វូននេះនឹងមានដាក់លក់ក្នុងស្រុកយើង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:24 AM, 04 January
  • ប្រភព: Phonearena
  • Tag: ទូរស័ព្ទ