ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Apple Watch series 3 អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំនេះ!

Apple Watch series 3 អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

របាយការណ៍ថ្មីបាន​បង្ហាញ​ថា Apple Watch ជំនាន់​ក្រោយ Series 3 អាច​នឹង​បង្ហាញ​នៅ​ក្នុង​ឆ្នាំ 2017 នេះ ខ្ទង់​ត្រី​មាសទី 3 អំឡុង​ខែ​កក្កដា ដល់​ខែកញ្ញា។ រោងចក្រ Quanta Computer នៅតៃវ៉ាន់ នៅ​តែបន្តផលិតជំនាន់ទី 3 នេះ ដូចទៅនឹងការផលិតជំនាន់ 2 មុននេះអញ្ចឹង។

cover

final-1000x150-copy

យោងតាមសារពត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃជាភាសាចិន បានបន្ថែមទៀតថា Apple កំពុងតែព្យាយាម​សហការ​ជាមួយ​រោងចក្រខាងលើ ផលិតនូវ Apple Watch ជំនាន់ទី 3 ឲ្យដំនើរការលឿនជាងមុន និង​កាន់​ថ្មបានយូរជាងមុន។ ដោយតាមរបាយការណ៍ខាងលើនេះ មិនបានរំលឹកពីការឌីហ្សាញរូបរាង​ថ្មីរបស់​នាឡិកា​ឆ្លាតវៃនេះទេ ហើយក៏ប្រហែលជាវាមានរូបរាងដដែលក៏ថាបាន ដូចយើងបានឃើញ នាឡិកាឆ្លាតនេះ ជំនាន់ទី 1 និងទី 2 មានរូបរាងដូចគ្នា ហើយចំនួនអ្នកប្រើប្រាស់ក៏នៅតែបន្តប្រើប្រាស់ ដូច្នេះរូបរាងមិនចោតជាបញ្ហាទេសម្រាប់នាឡិកានេះ។

1

កាលពីឆ្នាំ 2016 នោះ Apple បានលក់ដាច់នាឡិកានេះចំនួន 7.5 លានគ្រឿង ហើយនេះជា​ចំនួន​ដ៏​ច្រើន សម្រាប់អត្រានៃការលក់នាឡិកាឆ្លាតបែបនេះ ហើយ Apple ក៏ពង្រឹង និងអភិវឌ្ឍន៍ឲ្យវាកាន់​តែ​ប្រយោជន៍​តទៅមុខទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:11 AM, 04 January
  • ប្រភព: Digitimes
  • Tag: នាឡិកាវៃឆ្លាត