ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    បន្ទះ​​ឈីប Snapdragon 835 សម្រាប់​​កំពូល​​ស្មាត​​ហ្វូន​ឆ្នាំ 2017 ពិត​ជា​ខ្លាំង​មិន​ធម្មតា​មែន

បន្ទះ​​ឈីប Snapdragon 835 សម្រាប់​​កំពូល​​ស្មាត​​ហ្វូន​ឆ្នាំ 2017 ពិត​ជា​ខ្លាំង​មិន​ធម្មតា​មែន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចយើងបាន​ដឹងហើយថា បន្ទះឈីប​ដែល​ខ្លាំងក្លា ហើយ​ក្រុម​ហ៊ុន ផលិត​ទូរស័ព្ទធំៗ យក​ទៅ​បំពាក់ លើ​ទូរស័ព្ទ​គេ​នោះគឺ Snapdragon របស់​ក្រុម​ហ៊ុន Qualcomm ព្រោះអីវាអាចជួយអោយ ទូរស័ព្ទ​ដំណើរ​ការ បានរលូន អាចប្រើប្រាស់ជាមួយមុខងារបានច្រើន ហើយក៏មិនសូវស៊ីថ្ម និងឆាប់ ឡើង​កំដៅ​ផងដែរ។ ដោយឡែក សម្រាប់បន្ទះឈីប Snapdragon 835 ដែលស្ថិតនៅលំដាប់កំពូល និង​ជាស៊េរី​ចុង​ក្រោយនេះ នឹងមិនធ្វើអោយអ្នក ខកបំណងឡើយ ហើយវានឹងជួយអោយ កំពូលស្មាតហ្វូននៅឆ្នាំ 2017 កាន់តែមានភាពលេចធ្លោ ជាងទូរស័ព្ទឆ្នាំ 2016 ទៅទៀត។

cover

final-1000x150-copy

លើកនេះ Qualcomm ធ្វើការសហការជាមួយ ក្រុមហ៊ុន Samsung ដើម្បីប្រើបច្ចេកវិទ្យា ផលិត​បន្ទះ​ឈីប ដែលកាន់តែមានទំហំតូចជាងមុន គឺត្រឹម 10nm ប៉ុណ្ណោះ ដែលចំណេញ ផ្ទៃទំនេ​រក្នុង​ទូរស័ព្ទ​ច្រើន​។ វាមានស៊ីភីយូ ប្រាំបីគ្រាប់ ដោយបួនគ្រាប់អាចរត់បាន ដល់ល្បឿន 2.45Ghz និងបួនគ្រាប់​ទៀត​រត់បាន ល្បឿន 1.9Ghz។ វាបែងចែកជាពីរ ដូច្នេះ ដោយល្បឿនលឿន គឺប្រើសម្រាប់ដំណើរការ ធ្ងន់ៗ ដូចជាលេងហ្គេម ដែលមានក្រាហ្វិកខ្ពស់ រឺប្រើជាមួយឧបករណ៍ VR។ ដោយឡែក សម្រាប់ការ​ប្រើ​ប្រាស់ មុខងារទូទៅ ប្រហែល 80% នឹងប្រើស៊ីភីយូ បួនគ្រាប់ចុងក្រោយ ព្រោះអីវាស៊ីថ្មតិច។

បើតាមការអះអាង បន្ទះឈីប Snapdragon 835 នេះដំណើរការលឿនជាង Snapdragon 821 បាន 27% និងស៊ីថ្មតិច ជាងមុន 40%។ វាក៏ប្រើប្រាស់ បច្ចេកវិទ្យា សាកថ្មលឿន Quick Charge 4.0 ផង​​ដែរ ដែល 5 នាទីអាចសាកថ្មប្រើបាន 5 ម៉ោង រឺ 15 នាទីបាន 50%។ បើនិយាយ ពីការស៊ីថ្មវិញ គឺយើង​អាច​និយាយទូរស័ព្ទ បានលើសពី 24 ម៉ោង, អាចស្តាប់ចម្រៀង ចោលបាន 5 ថ្ងៃ, Stream Video 4k បាន 4 ម៉ោង និងថតវីឌីអូ 4k បានបីម៉ោង។

more-information-about-the-snapdragon-835-chipset-is-unveiled-at-ces-1

បន្ថែមពីលើនេះទៀត វាក៏អាចប្រើ ជាមួយកាមេរ៉ាដល់ទំហំ 32 មេហ្គាភិចសែល រឺកាមេរ៉ាភ្លោះ  16 មេហ្គា​ភិចសែល ជាមួយបច្ចេកវិទ្យា Clear sight ព្រោះអីក្រុមហ៊ុនភាគច្រើន ពេញនិយម បំពាក់កាមេរ៉ា ពីរគ្រាប់។ GPU Adreno 540 ជំនាន់ថ្មីនេះ ក៏អាច Render 3D បានលឿនជាង Adreno 530 ផងដែរ រហូតដល់ 25 ដងឯណោះ និងអាចបង្ហាញពណ៌ បានល្អ និងត្រឹមត្រូវ ជាងមុនដល់ 60ដង។

និយាយរួមទៅ បន្ទះឈីបនេះគឺជាការបើក ទំព័រប្រវត្តិសាស្ត្រកម្លាំងម៉ាស៊ីន ទូរស័ព្ទថ្មីមួយទៀតហើយ ដែល​វានឹងផ្តល់ ផលចំណេញច្រើន ទៅដល់អ្នកប្រើប្រាស់។ ស្មាតហ្វូន ដែលមានសង្ឃឹមខ្ពស់ ថានឹង​ប្រើ​បច្ចេកវិទ្យា នេះមានដូចជា LG G6, HTC 11, Samsung Galaxy S8 និង Xiaomi Mi 6 ជាដើម​។ ប្រសិនបើអ្នក បានប្រើប្រាស់ ស្មាតហ្វូនដែលកំពុង ប្រើ Snapdragon 800, 801 រឺ 810 នោះ អ្នក​ប្រហែល​ជាត្រូវ ឡើងស៊េរីហើយ ដើម្បីទទួលបាន បទពិសោធជាមួយបន្ទះឈីប ជំនាន់ថ្មី ដ៏ខ្លាំង​ក្លា​មួយ​នេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:03 AM, 04 January
  • ប្រភព: Crackberry
  • Tag: ទូរស័ព្ទ