ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Gaming Laptop របស់ Dell ចេញ​ថ្មី កាន់​តែ​ខ្លាំង និង​តម្លៃ​ក្រោម 800$ ប៉ុណ្ណោះ

Gaming Laptop របស់ Dell ចេញ​ថ្មី កាន់​តែ​ខ្លាំង និង​តម្លៃ​ក្រោម 800$ ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងព្រឹត្តិការណ៍ CES 2017 នេះ Dell មិន​ចាញ់​ក្រុម​ហ៊ុន​កុំព្យូទ័រ​ធំៗ​ផ្សេង​ទៀត​ឡើយ ដោយ Dell មាន​គោល​ដៅ​ផ្សេងៗ​ជា​ច្រើន​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ដូច​ជា​ប្រភេទ​កុំព្យូទ័រកូនកាត់, Ultrabook និង Gaming ជាដើម ហើយប៉ុន្មានម៉ោងមុននេះបន្តិច Dell ក៏បានប្រកាសចេញ Gaming Laptop ស៊េរីថ្មី​មួយ​ទៀត ជំនួស Gaming Laptop ចេញកាលពីឆ្នាំ 2016 កន្លងទៅ ដោយវារក្សារូបរាងឲ្យដូចទៅនឹង​ម៉ូឌែល​មុន តែផ្លាស់ប្ដូរផ្នែករឹង ធ្វើយ៉ាងណាឲ្យវាមានកម្លាំងកាន់តែខ្លាំងជាងមុនថែមមួយកម្រិតទៀត។

1 2

final-1000x150-copy

Gaming Laptop សម្រាប់ដើមឆ្នាំ 2017 របស់ Dell មានឈ្មោះថា Inspiron 14 និង 15 ដដែល តែវា​គឺ​ជាប្រភេទ 7000 ស៊េរីវិញ ដែលមានលេខខ្ពស់ជាងឆ្នាំទៅមុន ដោយផ្តោតសំខាន់ទៅកម្លាំង។ សម្រាប់​ម៉ូឌែល​ដើមឆ្នាំ 2017 នេះ Dell មាន 2 ជម្រើសសម្រាប់អតិថិជនខ្លួនជ្រើសរើស គឺម៉ូឌែលមាន​អេក្រង់​ទំហំ 14 អ៊ីញ អាចបង្ហាញរូបភាពបានដល់កម្រិត FullHD និង​ 15.6 អ៊ីញ ដែលមាន​សមត្ថភាព​បង្ហាញ​រូបភាព​បានក្នុងកម្រិត FullHD និង 4K ទៅតាមការជ្រើសរើសរបស់អតិថិជន និង​ទឹកលុយ​របស់ពួក​គេ​។ លក្ខណៈសម្បត្តិពិសេសផ្សេងទៀតនោះគឺថា Inspiron 14 និង 15 ស៊េរី 7000 បានបំបាក់​មក​ជាមួយ​​​​​បន្ទះឈីប CPU ជំនាន់ទី 7 ចុងក្រោយគេរបស់ Intel លេខ 7300HQ សម្រាប់ឈីប Corei5 និង 7700HQ សម្រាប់ឈីប Corei7 ដែលឈីបនេះមានល្បឿនប្រសើរជាងឈីបជំនាន់ទី 6 កន្លងទៅ តែមិនខ្លាំងជាងដល់ 50% នោះទេ តែវាស៊ីថ្មតិច និងមានបច្ចេកវិទ្យាថ្មីៗដែល Intel បំពាក់មកជាមួយ ដូចជាបង្កើនសមត្ថភាពល្បឿន Render ក្រាហ្វិចរបស់ GPU Intel ជាដើម តែសម្រាប់ Gaming Laptop បែប​នេះ GPU Intel មិនសូវជាមានអ្នកប្រើប្រាស់យកភ្នែកទៅមើលនោះទេ។

3 4

ផ្ទុយទៅវិញអ្វីដែលអ្នកប្រើប្រាស់សង្កត់ធ្ងន់មើលទៅលើនោះគឺ GPU របស់ nVIDIA ឯណោះទេ ដែល 7000​ ស៊េរីបំពាក់មកជាមួយនឹងបន្ទះឈីប GPU ចំនួន 2 ប្រភេទគឺ GTX 1050 និង GTX 1050 Ti ជាមួយ​នឹងល្បឿនខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ អមមកជាមួយ RAM ទំហំ 8GB ឡើងទៅដល់ 16GB ទៅ​តាម​ការជ្រើសរើស ដែលវាបំពាក់មកជាមួយ SSD ជាប្រភេទ PCIe ទំហំ 128GB, 256GB រហូត​អស់​ត្រឹម 512GB និងមាន Hard Disk ទំហំ 1000GB អមជាមួយផងដែរ ធ្វើឲ្យកុំព្យូទ័រនេះ​មាន​ល្បឿន​លឿន​នៅ​ពេលបិទបើក ក៏ដូចជាបើកកម្មវិធី ចេញចូលពីមួយទៅមួយជាដើម។ Dell នឹងដាក់ឲ្យ Inspiron 14 និង 15 ស៊េរី 2017 នេះចេញលក់ក្នុងទីផ្សារអាមេរិកនៅក្នុងថ្ងៃទី 5 ខែមករា ឆ្នាំ 2017 នេះ​តែ​ម្ដង រហ័សមែនទែន ដូច្នេះហើយវានឹងមានវត្តមានក្នុងទីផ្សារអន្តរជាតិ ក៏ដូចជាទីផ្សារស្រុក​ខ្មែរ​យើង​ឆាប់ៗ​ខាង​មុខនេះឯង ដោយបច្ចុប្បន្ននៅស្រុកខ្មែរយើងមានលក់តែម៉ូឌែល Inspiron 14/15 ស៊េរី 2016 ប៉ុណ្ណោះ ដែលបំពាក់មកជាមួយ CPU ជំនាន់ទី 6 និងក្រាហ្វិច GTX 960M ស៊េរីប៉ុណ្ណោះ ដូច្នេះ​ហើយ បើអាចចាំបានអ្នកគួរតែចាំសិនទៅទើបល្អ ព្រោះតម្លៃវាក៏មិនខុសគ្នាដល់ 300$ ដែរសម្រាប់​កម្លាំង​ម៉ាស៊ីន មាន Specs ប្រហាក់ប្រហែលគ្នា។

5cover 6

ខេមបូរីផតសូមបញ្ជាក់ផងដែរថា Inspiron 14/15 ស៊េរី 7000 ដើមឆ្នាំ 2017 នេះមានតម្លៃលក់ក្នុង​ទីផ្សារ​​ចាប់ពី 799$ ឡើងទៅ សម្រាប់ម៉ូឌែលបំពាក់មកជាមួយឈីប Core i5 និង Specs ល្មម ចំនែក​អ្នក​ចង់បាន Core i7 នឹងត្រូវចំនាយលុយច្រើនជាង 1000$។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:21 AM, 04 January
  • ប្រភព: Dell
  • Tag: កុំព្យូទ័រ