ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    USB Flash ធំ​ជាង​គេ​លើ​លោក បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ CES 2017 ហើយ

USB Flash ធំ​ជាង​គេ​លើ​លោក បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ CES 2017 ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ​ ក្រុម​ហ៊ុន Kingston ដែល​ជា​ក្រុមហ៊ុន ទទួល​ផលិត គ្រប់​សម្ភារៈ ផ្នែក​កុំព្យូទ័រ​នោះ បាន​ធ្វើ​ការ ដាក់​បង្ហាញ នូវ​របស់​ថ្មី​មួយ​ទៀត នៅ​ក្នុង​ព្រឹត្តិការណ៍ CES 2017 ទើប​នឹង​ចាប់​ផ្តើម កាល​ពី​ម្សិល​មិញ នេះទេ ដែលផលិតផលថ្មីនោះ គឺជា USB Flash Drive មានទំហំ ដល់ទៅ 1TB (ស្មើនឹង 1024GB) និង 2TB (ស្មើនឹង 2048GB) ធំជាង USB Flash នានា លើលោកយើងនេះ។

cover

final-1000x150-copy

ងាកទៅមើល រូបរាងរបស់វា មើលទៅក្រាស់ ផលិតឡើងពី លោហៈធាតុ ស័ង្កសីអាឡយ រឹងមាំ និង​មិនងាយ សឹកឆ្កូតឡើយ។ វាមានវិមាត្រ 72mm x 26.94mm x 21mm ធំល្មម ងាយស្រួល ដាក់​តាម​ខ្លួន។  ចំពោះលក្ខណៈពិសេសរបស់ USB Flash នេះ គឺវាអាច ជាប្រភេទ USB សេរ៊ីថ្មី 3.1 ជំនាន់​ទី១ និងអាចផ្ទុក វីដេអូកម្រិត 4K ដល់ទៅ 70 ម៉ោងជាងឯណោះ។

1

សម្រាប់តម្លៃរបស់វាវិញ ខាងក្រុមហ៊ុន Kingston នៅមិនទាន់ បង្ហើបនៅឡើយទេ ឯថ្ងៃចេញលក់វិញ នឹងចាប់ផ្តើម ទទួលកុម្ម៉ង់ ចាប់ពីខែកុម្ភៈ ខាងមុខនេះទៅហើយ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលត្រូវការ Flash ទំហំធំនោះ អាចសាកល្បង ជាមួយនឹង Flash មួយនេះបាន ណាមួយវាក៏ប្រសើរជាង ការដាក់ External HDD តាមខ្លួនដែរ ព្រោះអី វាធំ និងធ្ងន់ជាងឆ្ងាយពេក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:02 AM, 04 January
  • ប្រភព: redmondpie
  • Tag: Accessories