ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    LG នឹង​ដាក់​បង្ហាញ​នូវ​ទូរទស្សន៍ 4K ថ្មី​ស្ដើង និង​មាន​បច្ចេកវិទ្យា Nano Cell ក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍ CES 2017

LG នឹង​ដាក់​បង្ហាញ​នូវ​ទូរទស្សន៍ 4K ថ្មី​ស្ដើង និង​មាន​បច្ចេកវិទ្យា Nano Cell ក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍ CES 2017

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាការពិតណាស់​ក្នុង​​ព្រឹត្តិការណ៍​ពីព័រណ៍ CES 2017 នេះគឺ មាន​ក្រុម​ហ៊ុន បច្ចេកវិទ្យា ជា​ច្រើន​ដែល​នឹង​ចេញ​មុខ បង្ហាញ​នូវ ផលិត​ផល បច្ចេក​វិទ្យាថ្មី របស់​ខ្លួន។ ហើយ​ថ្មីៗ នេះ​ក្រុម​ហ៊ុន LG ក៏​បាន​ប្រកាសថា ខ្លួន​នឹងចេញទូរទស្សន៍ ថ្មីកម្រិត 4K  3 ស៊េរី សម្រាប់ត្រៀមបង្ហាញ នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ CES 2017នេះ។

cover

final-1000x150-copy

​ដែល 3 ស៊េរីនេះ គឺមាន SJ8000, SJ8500 ​និង SJ9500 វា​មានទំហំខុសគ្នាទាំង 3។ ប៉ុន្តែវា មានភ្ចាប់ មកនូវ បច្ចេកវិទ្យា Nano Cell ដូចគ្នា ដែលជាបច្ចេកវិទ្យាមួយបង្ហាញ រូបភាព ដូចពិតៗ មិន​បែក​ពណ៌​ខ្លាំង នោះឡើយ ទោះបង្ហាញរូបភាពកម្រិត HDR រឺ 4K ក៏ដោយ។  មិនត្រឹមតែ ប៉ុណ្ណោះវានៅរក្សា រូបពណ៌​ដើម​ទោះយើង ធ្វើការ មើលពីចំហៀង រឺឆ្ងាយ ពីទូរទស្សន៍ក៏ដោយ។ សម្រាប់ ទូរទស្សន៍ 4K ​3 ស៊េរីនេះ ក្រុមហ៊ុន LG ក៏មិនទាន់ បង្ហើបទាំងអស់ដែរ ថាវានឹងមានទំហំ​ប៉ុន្មាននោះទេ។

pic-1

 LG គ្រាន់តែ បង្ហើបទ្រួសៗ មួយស៊េរីសិនប៉ុណ្ណោះ គឺ SJ9500 វាមានទំហំ 27 អ៊ីញ និងមានកំរាស់​ស្ដើង មែនទែន ត្រឹមតែ 6.9 mm ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ ទូរទស្សន៍ 4K នៃ 3​ ស៊េរីនេះគឺមាន​លក្ខណៈ សម្បត្តិ ដូចគ្នា ច្រើន អាចបង្ហាញរូបភាព HDR និង 4K។ បន្ថែមទៀតនោះ វាមានក៏បានភ្ចាប់​មក​នៅ​បច្ចេកវិទ្យា DOLBY Vision ដែលធ្វើអោយយើងអាចទស្សនាភាពយន្តផ្សេង បានច្បាស់ល្អ ទៀត​ផង។

pic-2

​សរុបមកនេះគ្រាន់ការបង្ហើប ទ្រួសៗ  ប៉ុណ្ណោះ​ពីលក្ខណៈសម្បត្តិល្អៗ របស់ ក្រុមហ៊ុន LG ដែលគ្រោង​នឹង​ចេញ ទូរទស្សន៍ 4K  3 ស៊េរីនេះ​។ ប្រសិនបើចង់ដឹង ច្បាស់ នូវ 2 ស៊េរីទៀតនោះថា មានអ្វីបន្ថែម និងទំហំ ប៉ុន្មាននោះ គឺមិត្តអ្នកអាចអាចធ្វើការរង់ចាំ នូវព្រឹត្តិការណ៍ពីព័រណ៍ CES 2017 តាំងអស់គ្នា នៅ​ថ្ងៃទី5​ ខាងមុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:18 PM, 03 January
  • ប្រភព: Engadget
  • Tag: