ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    តោះ​ទៅ​មើល​រូប​ភាព​ឆ្លង​ឆ្នាំ​ស្អាតៗ ថត​ដោយ iPhone 7 និង 7 Plus ទាំង​អស់​គ្នា

តោះ​ទៅ​មើល​រូប​ភាព​ឆ្លង​ឆ្នាំ​ស្អាតៗ ថត​ដោយ iPhone 7 និង 7 Plus ទាំង​អស់​គ្នា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អំឡុងពេលឆ្លងឆ្នាំ 2016 ចូល 2017 នេះ មាន​មនុស្ស​មិន​តិច​ទេ​ ដែល​បាន​ទាញ​ទូរស័ព្ទដៃ របស់​គេ ហើយ​ផ្តិត​យក​ទិដ្ឋភាព​ពិសេសៗ ដើម្បី​ទុក​ធ្វើ​ជា អនុស្សាវរីយ៍ និង​ចែក​រំលែក​ទៅកាន់ ក្រុមគ្រួសារ និង​មិត្តភក្កិរបស់គេ។ នៅក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន Apple បានធ្វើការ សហការណ៍ ជាមួយ​អ្នក​ថត​រូប​ជំនាញ ចំនួន 15 នាក់មកពី បណ្តាប្រទេសល្បីៗ ដើម្បីអោយពួកគេ ថតយកទិដ្ឋភាពនៅទីនោះ ដើម្បី​ធ្វើ​ការចែករំលែកបន្ត ទៅកាន់បណ្តាញសង្គម។ រូបភាព ភាគច្រើន គឺផ្តោតសំខាន់ទៅលើ ពន្លឺ​កាំជ្រួច និងភ្លើងពណ៌ ដែលវាបង្កប់ អត្ថន័យយ៉ាងជ្រាលជ្រៅ បំផុត។ រូបភាព ទាំងនោះ ក៏បង្ហាញអំពី​សមត្ថភាព ផ្តិតយករូបភាព នៅកន្លែងងងឹត បានល្អផងដែរ ជាមួយនឹងកាមេរ៉ាជំនាន់ថ្មី របស់ iPhone 7 និង 7 plus និងសមត្ថភាព ផលិតពណ៌។

តោះក្រឡេកទៅមើលរូបភាព ទាំង 14 នេះទាំងអស់គ្នា៖

  1. អូស្ត្រាលី

1_cover

final-1000x150-copy

  1. ជប៉ុន

2

  1. សឹង្ហបុរី

3

  1. ហុងកុង

4

  1. ចិន

5

  1. តៃវ៉ាន់

6

  1. ឥណ្ឌា

7

  1. អារ៉ាប់រួម

8

  1. អូទ្រីស

9

  1. អ៊ីតាលី

10

  1. អ៊ៀកឡង់

11

  1. មិចស៊ិចកូ

12

  1. ទីក្រុងញ៉ូវយ៉ក

13

  1. កាណាដា

14

ក្នុងចំណោមរូបភាពទាំងអស់នេះ តើមួយណាអ្នកគិតថា ស្រស់ស្អាត និងគួរអោយចាប់អារម្មណ៍ ជាង​គេ?​ សម្រាប់ខ្ញុំផ្ទាល់គឺរូបភាព នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលវាពោរពេញទៅដោយ ពណ៌​ឆើត​ឆាយ​ រំលេចដោយកាំជ្រួច និងភ្លើងពណ៌។ យ៉ាងណាមិញ​ បើតាមការសង្កេតរបស់ខ្ញុំផ្ទាល់ រូបភាព​ទាំង​នេះ នៅមិនទាន់ស្ថិតនៅ ចំណុចមួយគួរអោយស្ងើចសរសើរ នៅឡើយទេ ព្រោះអីពណ៌ វាមានភាព​ស្លេក​ពេក ហើយ ហើយក៏បាត់ ពត៌មានរបស់រូបភាព ផងដែរ ជាពិសេសរូបនៅជប៉ុន និងនៅ​អ៊ីតាលី​ជា​ដើម។ រូបភាព​មួយចំនួនទៀត ក៏មានស្នាម​អុជច្រើន ដែលវាមិនអាចប្រៀបស្មើ ទៅនឹងកាមេរ៉ារបស់ គូ​ប្រជែង​ខ្លួន ដូចជា Google Pixel Phone រឺ Galaxy S7 ឡើយ។​ រូបទាំងនេះ អាចនឹងមាន គុណភាព​ល្អ​ជាង​នេះ ប្រសិនបើ កម្មវិធី Camera របស់ iPhone អាចអោយអ្នកប្រើប្រាស់ ធ្វើការកំណត់ ល្បឿន Shutter Speed និង ISO ជាដើម។ស

ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ មានចំណាប់អារម្មណ៍ យ៉ាងណាដែរ ចំពោះរូបភាព​ឆ្លងឆ្នាំ តាម​បណ្តា​​ប្រទេសនានា ដែលថតចេញពី iPhone 7/ 7 Plus ទាំងនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 2:43 PM, 03 January
  • ប្រភព: CNN
  • Tag: ទូរស័ព្ទ