ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office សម្រា​ប់​ដើម​ខែមករា

តារាង​ចំណាត់​ថ្នាក់ Box Office សម្រា​ប់​ដើម​ខែមករា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មាន​រឿង​ទើប​ចាក់​បញ្ចាំង​មួយ​ចំនួន​ដែរ​នៅ​សប្តាហ៍​ដំបូង តែ​អាច​ឈរ​តំណែង​កំពូល​នៅ​ក្នុង​តារាង Box Office មាន​តែ 1 រឿង​ប៉ុណ្ណោះ គឺខ្សែ​ភាព​យន្ត Rogue One: A Star Wars Story ជាប្រភេទរឿងវិទ្យាសាស្រ្តបែបប្រឌិត ដែលរៀបរាប់ពីការប្រមូល​ផ្តុំជាក្រុមនៃអ្នក​ខ្លាំង​មក​ពី​គ្រប់​តំបន់ ក្នុងគោលបំណងលួចយក Death Star ដែលជាអាណាចក្រផលិតអាវុធ ដើម្បីចង់​រក្សាសុវត្ថិភាព​ពីបាត​ដៃ Darth Vader ។

cover

final-1000x150-copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Sing ជាប្រភេទរឿងគំនូរជីវចលរបស់ Illumination Entertainment ដែលបង្ហាញពីទិដ្ឋភាពក្នុងសង្គមផង អមជាមួយការចម្រៀង និងបញ្ចូលសំលេង​ដោយ​តារា​ល្បីៗទៀតផង និងខ្សែភាពយន្ត Passengers ជាប្រភេទរឿងវិទ្យាសាស្រ្តប្រឌិត ដែលរៀប​រាប់​ពី​យានអវកាស ផ្ទុកដោយអាកាសយានិកក្នុងលំហទៅកាន់ទីលំនៅថ្មីរបស់ពួកគេ​ តែស្រាប់តែមានមនុស្ស 2 នាក់ភ្ញាក់ឡើងមុន 90 ឆ្នាំមុនពេលទៅដល់ ដូចនេះពួកគេបានជួបបញ្ហាធំៗមួយចំនួននៅពេលនោះ។  ហើយនៅមានខ្សែភាពយន្តច្រើនទៀត ក៏នៅជាប់ក្នុងតារាងនេះដែរ ទោះបីជាបានចាក់បញ្ចាំង​ប៉ុន្មាន​សប្តាហ៍​មក​ក៏​ដោយ និងខ្លះទៀតចាក់សប្តាហ៍ដំបូង គឺមិនបានប្រាក់ចំណូលច្រើន ក៏មានដែរ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​គេ នាសប្តាហ៍នេះ ៖

  1. Rogue One: A Star Wars Story

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 49 លានដុល្លារ និងសរុប 429 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

1

  1. Sing

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 42 លានដុល្លារ និងសរុប 166 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

2

  1. Passengers

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 16 លានដុល្លារ និងសរុប 61 លានដុល្លារ សម្រាប់​សប្តាហ៍នេះ។

 3

  1. Moana

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 10,9 លានដុល្លារ និងសរុប 210 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

4

  1. Why Him?

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 10,6 លានដុល្លារ និងសរុប 34 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

5

  1. Fences

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 29 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

 6

  1. La La Land

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 9 លានដុល្លារ និងសរុប 34 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 7

  1. Assassin’s Creed

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 39 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 8

  1. Manchester by the Sea

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 4,2 លានដុល្លារ និងសរុប 28 លានដុល្លារ សម្រាប់​សប្តាហ៍​​នេះ។

 9

  1. Collateral Beauty

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 4,1 លានដុល្លារ និងសរុប 25 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

 10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Rogue One: A Star Wars Story ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំងនៅក្នុងប្រទេសយើងហើយ ដូចនេះប្រសិនបើ​អ្នក​ចាប់​អារម្មណ៍​អាចរកទស្សនាបាននៅតាមរោងភាពយន្តដែលនៅជិតផ្ទះអ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 2:09 PM, 03 January
  • ប្រភព: Box Office Mojo
  • Tag: ភាពយន្ត