ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Lenovo ប្រកាស​ចេញ​គំរូ​ឧបករណ៍ VR ស៊េរី 2017 របស់​ខ្លួន ជាមួយ​នឹងតម្លៃធូរ​ថ្លៃ​គ្រាន់​បើដែរ

Lenovo ប្រកាស​ចេញ​គំរូ​ឧបករណ៍ VR ស៊េរី 2017 របស់​ខ្លួន ជាមួយ​នឹងតម្លៃធូរ​ថ្លៃ​គ្រាន់​បើដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Lenovo នឹង​ត្រៀម​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ឧបករណ៍ VR ឬហៅ​ពេញថា Virtual Reality នៅក្នុង​ឆ្នាំ 2017 ខាង​មុខ​ឆាប់ៗ​នេះ តែ​ដើម្បី​បង្ហាញ​ពិភពលោក​ឲ្យ​បាន​ដឹង​ខ្លះៗ​ជុំវិញ​រូបរាង​របស់ VR ដំបូងគេបង្អស់របស់ខ្លួននោះ Lenovo បាននាំយកឧបករណ៍ VR គំរូរបស់ខ្លួនទៅបង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ CES ឆ្នាំ 2017 ហើយ ដោយអមមកជាមួយនឹងលក្ខណៈសម្បត្តិខ្លះៗផងដែរ។ ឧបករណ៍ VR នេះនៅមិនទាន់មានឈ្មោះហៅជាផ្លូវការនៅឡើយទេ តែយើងអាចហៅវាបានថា Lenovo VR បង្កើត​ឡើងជាលើកដំបូងសម្រាប់ប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows ដោយវាអាចប្រើ​ប្រាស់​​ជាមួយមុខងារ Microsoft’s Windows Holographic Platform ល្អបំផុតសម្រាប់អ្នកចូលចិត្ត​ទស្សនា​ខ្សែភាពយន្ត ក៏ដូចជាចង់បានបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់មុខងារទាក់ទងនឹង Virtual Reality។

asdfasdf

final-1000x150-copy

Lenovo VR បំពាក់មកជាមួយអេក្រង់ OLED ដល់ទៅពីរគ្រាប់សងខាង មានសមត្ថភាព​បង្ហាញ​រូបភាព​បានដល់កម្រិត 1440 x 1440p ខ្លាំងជាង Resolution ដែលបំពាក់នៅលើ HTV Vive និង Oculus Rift ជំនាន់ទី 1 ថែមទៀតផង​ ធ្វើឲ្យការប្រើប្រាស់វាមានភាពងាយស្រួល ត្រជាក់ភ្នែក ដូចពិតៗ ថែម​ទាំង​ម៉ដ្ឋរលោង និងពណ៌ដិតល្អ។ យ៉ាងណាមិញ VR នេះពុំត្រូវបានបំពាក់មកជាមួយឧបករណ៍ Motion ដូច HTV Vive និង Oculus Rift នោះឡើយ គឺមានតែ VR មួយមុខគត់ ដូច្នេះតាម​ការ​សន្និដ្ឋាន គឺវាមិនមែនបង្កើតឡើងសម្រាប់លេងហ្គេមនោះទេ ហើយ Lenovo ក៏បានបញ្ជាក់ប្រាប់ថា VR នេះត្រូវបានបង្កើតឡើងដោយយកគំនិតគំរូរបស់ PlayStationVR ផងដែរ ដោយធ្វើយ៉ាងណា​ឲ្យអ្នក​ពាក់​ប្រើប្រាស់​ទទួលបាននូវចំណីអារម្មណ៍ប្លែកមិនធ្លាប់មានពីមុនមក ពិសេសងាយស្រួលពាក់ ជាមួយ​នឹងទម្ងន់ប្រហែល 350 ក្រាមប៉ុណ្ណោះ។

2

ជាងនេះទៅទៀត Lenovo VR មានកាមេរ៉ាភ្លោះចំពីមុខចំនួន 2 គ្រាប់ ដែលយើងនៅមិនទាន់ដឹងថា វា​នឹង​ដើរតួជាមុខងារអ្វីជាមួយឧបករណ៍ VR នេះនោះទេ តែប្រាកដជាទុកប្រើប្រាស់ជាមួយ​មុខងារ​ផ្សេងៗ​នៅលើ Windows ជាក់ជាមិនខាន។ Lenovo នឹងចាប់ផ្ដើមប្រកាសចេញលក់ VR នេះនៅ​ក្នុង​ឆ្នាំ 2017 ហើយនៅពេលនោះ វានឹងប្រកាសបង្ហាញអំពីលក្ខណៈសម្បត្តិពិសេសៗ បន្ថែមទៀតជុំវិញ VR ដំបូងគេរបស់ខ្លួននេះ ជាមួយនឹងតម្លៃចន្លោះចាប់ពី 300$ ទៅ 400$ ប៉ុណ្ណោះ​ ហើយបើយើងប្រៀប​ធៀប​ជាមួយ VR ដែលអាចលេងហ្គេមបាន ដូចជា HTC Vive និង Oculus Rift ជាដើម គឺវាមិនធូរ​ថ្លៃ​ខ្លាំង​នោះទេ ព្រោះមុខងាររបស់ VR ទាំង 3 មានភាពខុសប្លែកគ្នាច្រើន ដោយ Lenovo VR បានត្រឹម​តែ​ទស្សនា​វីដេអូ​ធម្មតាប៉ុណ្ណោះ មិនអាចលេងហ្គេមបាននោះទេ។

3

ពត៌មានបន្ថែម ខេមបូរីផត នឹងចេញផ្សាយជាបន្តបន្ទាប់ទៀតនៅពេលពត៌មានផ្លូវការបានមកដល់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:05 PM, 03 January
  • ប្រភព: The Verge
  • Tag: Accessories