ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Microsoft អាច​នឹង​ចេញ Surface Pro 5 ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 4K

Microsoft អាច​នឹង​ចេញ Surface Pro 5 ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 4K

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងឱកាស ឆ្នាំថ្មី នេះ ក្រុមហ៊ុន Microsoft ក៏មានគម្រោង ចេញ នូវ ផលិតផល ថ្មីរបស់ខ្លួនផងដែរ។ ដោយ យោងតាមពត៌មាន បែកធ្លាយ ថ្មីៗនេះ ក្រុមហ៊ុន Microsoft គឺនឹង ត្រៀមចេញនូវ កុំព្យូទ័រកូនកាត់ របស់ខ្លួន គឺ Surface Pro 5 តែម្ដង ដែលជាគោលដៅ មួយសម្រាប់ ក្រុមហ៊ុន ។

cover final-1000x150-copy

ប៉ុន្តែ គួរសោកស្ដាយ ប្រហែលជា មិនចេញ នៅក្នុង ព្រឹត្តិការណ៍ ពិព័រណ៍ CES 2017 ឡើយ។ ផ្ទុយទៅវិញ ដោយយោងតាម ពត៌មានលេច ធ្លាយនោះ Microsoft គឺអាចនឹង ចេញ វាក្នុង ខែមីនា  ដែលក្នុង រយៈពេល ពីរខែខាងមុខ នេះហើយ។ មិនត្រឹមតែ ប៉ុណ្ណោះ សម្រាប់ កម្លាំងម៉ាស៊ីន និង លក្ខណៈសម្បត្តិ របស់ Surface Pro 5 អាចនឹង ល្អជាងមុន។ ដោយមាន ការរំពឹងទុកថា Microsoft អាចនឹង ចេញ Surface Pro 5 ដែល ប្រើប្រាស់ បន្ទះឈីប CPU ស៊េរីចុងក្រោយ គេបង្អស់ របស់ Intel គឺ Kaby Lake ជំនាន់ ទី 7។ មិនត្រឹមតែប៉ុណ្ណោះ ពត៌មាន បែកធ្លាយ ក៏ បានបង្ហើប អោយដឹង ថា Surface Pro 5 នឹងអាច បង្ហាញរូបភាព កម្រិត 4K ទៀតផងដែរ។ បន្ថែមទៀតនោះ គេរំពឹង ទុកថាក្នុង ការចេញ Surface Pro 5 នៅប៉ុន្មានខែ ខាងមុខនេះ គឺ Surface Pro 5 មានអង្គផ្ទុក ទិន្នន័យធំ ប្រភេទ SSD ទំហំ 512GB ហើយស្ដើងស្រាល ជាងមុន។

pic-1

ជាពិសេសនោះវាអាចមាន ការប្រើប្រាស់ USB Type C និង Thunderbolt 3 ដែលជារន្ធដោត តូច និងងាយស្រួល ភ្ជាប់លឿន តែម្ដង។ មិនត្រឹម តែប៉ុណ្ណោះ ជាក៏អាចភ្ជាប់ មកជាមួយ នូវ ប៊ិច Stylus ដែលវាអាច ជំនួយបានច្រើន ក្នុងការ ឌីហ្សាញ រឺគូររូប ផងដែរ។ សម្រាប់ លក្ខណៈសម្បត្តិផ្សេងៗ ទៀតនោះគឺ ពុំមានមានពត៌មាន ច្បាស់លាស់ បញ្ជាក់នៅ ឡើយទេ។  សរុបមក នេះគ្រាន់តែជា ពត៌មានលេចធ្លាយ បង្ហើបអោយ ដឹងពី Microsoft នៃក្រុមហ៊ុនេះ នឹងត្រៀមចេញ នូវផលិតផលថ្មី របស់ខ្លួន ក្នុងឆ្នាំនេះ ដែលអាចជា Surface Pro 5 ប៉ុណ្ណោះ។ បើចង់ជ្រាបច្បាស់ នោះទាល់តែ រង់ចាំមើល ទាំងអស់ គ្នាក្នុង ខែមីនា ខាង មុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:37 AM, 03 January
  • ប្រភព: Hot Hardware
  • Tag: កុំព្យូទ័រ